ចិន​ទម្លាក់​កូរ៉េ​ពី​ចំណាត់​ថ្នាក់​លេខ​ពីរ ខាង​ចំនួន​អ្នក​ទេសចរណ៍​នៅ​កម្ពុជា

ប្រទេសចិនបានផ្ដួលប្រទេសកូរ៉េខាងត្បូង ដើម្បីដណ្ដើមយកចំណាត់ថ្នាក់ទីពីរ នៃចំនួនអ្នកទេសចរណ៍ដែលបានចូល​មក​កំសាន្តនិងទស្សនា ប្រទេសកម្ពុជាច្រើនជាងគេ។ នេះបើតាមការឲ្យដឹង នៅក្នុងរបាយការណ៍មួយ របស់ក្រសួងទេសចរណ៍​កម្ពុជា។
Loading...
  • ដោយ: សុបិន្ដ
  • កែប្រែចុងក្រោយ: October 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសចិនបានផ្ដួលប្រទេសកូរ៉េខាងត្បូង ដើម្បីដណ្ដើមយកចំណាត់ថ្នាក់ទីពីរ នៃចំនួនអ្នកទេសចរណ៍ដែលបានចូល​មក​កំសាន្តនិងទស្សនា ប្រទេសកម្ពុជាច្រើនជាងគេ។ នេះបើតាមការឲ្យដឹង នៅក្នុងរបាយការណ៍មួយ របស់ក្រសួងទេសចរណ៍​កម្ពុជា។


អ្នកទេសចរណ៍ចិន ទៅទស្សនាប្រាង្គប្រាសាទអង្គរ ក្នុងខេត្តសៀមរាប។ (រូបថត kilometres-et-megapixels.com)

របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថាប្រទេសវៀតណាម បានស្ថិតនៅលំដាប់ថ្នាក់«កំពូល» នៅក្នុង​ចំណោមប្រទេសទាំង១០ ដែលមានពលរដ្ឋរបស់ខ្លួនប្រមាណជា៥៨៤ ៨០០នាក់ បានមកទស្សនាប្រទេសកម្ពុជា សម្រាប់​ចន្លោះពីខែមករាមកខែសីហា ឆ្នាំ២០១៣។ ចំនួននេះបានកើតឡើង ១២ភាគរយ បើប្រៀបធៀបនឹងនឹងតួលេខឆ្នាំមុន។

ប្រទេសចិនបាននាំមុខប្រទេសកូរ៉េខាងត្បូង ដើម្បីទទួលយកចំណាត់ថ្នាក់ទី២ ដែលមានអ្នកទេសចរណ៍​ចូលមកទស្សនា​ប្រទេសកម្ពុជា ប្រមាណជា ៣០៥ ៥០០នាក់ និងមានការកើនឡើង៤៧ភាគរយ។ ចំណែកឯប្រទេសកូរ៉េខាងត្បូង បាន​ធ្លាក់ទៅ​នៅចំណាត់ថ្នាក់លេខបីវិញ ជាមួយនឹងចំនួនអ្នកមកកំសាន្ដក្នុងប្រទេសនេះ ប្រមាណជា២០៦៥០០នាក់ និងមាន​ការកើន​ឡើងប្រមាណជា ៣ភាគរយ។

របាយការណ៍បានបន្ថែមថា ក្នុងរយៈពេល៨ខែដំបូងឆ្នាំ២០១៣នេះ កម្ពុជាបានទទួលអ្នកទេសចរណ៍បរទេសសរុប ចំនួន ២,៧៧លាននាក់ ដែលត្រូវនឹងកំណើនប្រមាណជា ១៩ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុនក្នុងរយៈពេលដូចគ្នា។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាននិយាយថា ចំនួនអ្នកទេសចរណ៍បានកើតឡើងខ្លាំង នៅតាម​តំបន់​ទេសចរណ៍ដែលគួរឲ្យទាក់ទាញរបស់ប្រទេស ជាពិសេសតំបន់ប្រាសាទអង្គរ​ ដែលជាតំបន់វប្បធម៌ដ៏ល្បី និងមានចុះក្នុង​បញ្ជីបេតិកភ័ណ្ឌពិភពលោកនោះថែមទៀត។ លោក ថោង ខុន បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ កាលពីពាក់កណ្ដាល់សប្ដាហ៍មុនថា «ប្រជាជនចិនឥឡូវនេះ មានជីវភាពធូរធារណាស់ ហើយប្រជាជនចិន​កាន់តែមាន​ចំនួនច្រើនឡើងៗ បានធ្វើដំណើរទេសចរណ៍ទៅបរទេស»។ រដ្ឋមន្ត្រីទេសចរណ៍រូបនេះ បានបញ្ជាក់ទៀតថា ប្រទេស​កម្ពុជាមានបំណងចង់ទាក់ទាញទេសចរណ៍ចិន ឲ្យចូលមកទស្សនាកម្ពុជា ក្នុងចំនួនពី១,៥លាន ដល់២លាននាក់​នៅឆ្នាំ​២០២០ខាងមុខ។

លោក ស៊ីម ផល្លា អគ្គលេខាធិការនៃសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលមានសមាជិកជាក្រុមហ៊ុន​ទេសចរណ៍​ប្រមាណជា២២០នោះ បាននិយាយថា ប្រទេសចិន ជាទីផ្សារដ៏ធំមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា។ លោកបាន​បន្ថែមថា «ទំនាក់ទនងដ៏ល្អរវាងប្រទេសទាំងពីរ និងការបង្កើនគុណភាពនៃសេវាកម្មទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ជាកត្តាដ៏សំខាន់ដែលធ្វើឲ្យអ្នកទេសចរណ៍ចិន កាន់តែច្រើនឡើង ចូលមកទស្សនាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយ​នេះ»៕

---------------------------------------------------------
ដោយៈ សុបិន្ត - ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...