ធាតុ​អាកាស​ទំនង​ជា​«មូលហេតុ»​នៃ​កា​រ​ធ្លាក់​យន្ដហោះនៅ​ឡាវ ស្លាប់​៤៩​នាក់

មនុស្ស៤៩នាក់បានស្លាប់ នៅក្នុងព្រឹត្តិការណ៍ដ៏សោកសៅ នៃការធ្លាក់យន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋឡាវ ធុនអាតេអ៊ែ ៧២-៦០០ (ATR 72-600) ដែលទំនងជាបណ្ដាលមកពីមូលហេតុ «អាកាសធាតុអាក្រក់»។ រហូត​មក​ដល់ម៉ោងនេះ មិនមានសេចក្ដីរាយការណ៍មកថា មានជនជាតិខ្មែរណាម្នាក់ ជិះនៅលើយន្ដហោះនេះទេ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: October 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មនុស្ស៤៩នាក់បានស្លាប់ នៅក្នុងព្រឹត្តិការណ៍ដ៏សោកសៅ នៃការធ្លាក់យន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋឡាវ ធុនអាតេអ៊ែ ៧២-៦០០ (ATR 72-600) ដែលទំនងជាបណ្ដាលមកពីមូលហេតុ «អាកាសធាតុអាក្រក់»។ រហូត​មក​ដល់ម៉ោងនេះ មិនមានសេចក្ដីរាយការណ៍មកថា មានជនជាតិខ្មែរណាម្នាក់ ជិះនៅលើយន្ដហោះនេះទេ។


យន្ដហោះ ធុនអាតេអ៊ែ ៧២-៦០០ របស់ក្រុមហ៊ុនអាកាសចរណ៍រដ្ឋឡាវ។ (រូបថត wikimedia.org)

រាជធានីភ្នំពេញ - គេកំពុងស្វែងរកឲ្យឃើញពីមូលហេតុ ដែលបង្កឲ្យមានជាគ្រោះថ្នាក់ដ៏សោកសៅ នៅមិនឆ្ងាយប៉ុន្មាន ពី​ព្រលាន​យន្ដហោះ នៃទីក្រុងប៉ាក់សេ (Pakse) ដែលជាទីក្រុងទេសចរណ៍មួយយ៉ាងសំខាន់ នៅផ្នែកខាងត្បូងនៃ​ប្រទេស​កុម្មុយនីស​ឡាវ។

អាកាសធាតុអាចជាមូលហេតុ?

ប្រាកដហើយ វាជាមូលហេតុ ដែលត្រឹមត្រូវជាងគេ។ ជើងយន្ដហោះដែលហោះចេញពីរដ្ឋធានី វៀងចន្ទ នៅម៉ោង ២និង​៤៥នាទីរសៀល នឹងត្រូវចំណាយពេលតែជាងមួយម៉ោងប៉ុណ្ណោះ ដើម្បីមកចុះចតនៅទិសដៅរបស់វានាព្រលាន​យន្ដហោះ​នៃទីក្រុងប៉ាកសេ។ ប៉ុន្តែយន្ដហោះ បានធ្លាក់ខូចខាតនៅលើទន្លេមេគង្គ នៅមុនការចុះចតរបស់វាតែបន្តិច។

បើតាមការសែតបាងកងប៉ុស្ដ៍ របស់ថៃបាននិយាយថា យន្ដហោះបានរងនូវសម្ពាធខ្លាំងមួយ នៅពេលដែលវាព្យាយាម​ចុះ​ចត ខណៈដែលតំបន់ទាំងមូល ត្រូវបានហ៊ុំព័ទ្ធដោយឥទ្ធិពលព្យុះ ណារី បណ្ដោយឲ្យភ្លៀងធ្លាក់យ៉ាងជោគជាំ នៅក្នុង​រយៈ​ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ចំណែកឯការសែតថៃមួយទៀត ឈ្មោះថា ឌឺណេស៊ិន បានរាយការណ៍ថា ការិយាល័យ​ត្រួតពិនិត្យផ្លូវហោះហើរ បានប្រាប់ឲ្យអ្នកបើកបរយន្ដហោះ កុំឲ្យចុះចតឲ្យសោះ ដោយហេតុមកពីមើលផ្លូវមិនសូវច្បាស់។ ប៉ុន្តែអាកាសយានិកមិនបានស្ដាប់តាមការស្នើនោះទេ ហើយបានបង្ខំចុះចត និងចុះចតខុសផ្លូវ ដោយបានបញ្ជា​យន្ដហោះ ទៅបុកថ្មប៉ប្រះទឹកមួយ នៅកណ្ដាលទន្លេ។

ក្រុមហ៊ុនអាកាសចរណ៍របស់ឡាវ ក៏បានប្រកាសដែរថា «នៅពេលដែលព្យាយាមចុះចត យន្ដហោះបានជួប​ប្រឈម​នឹង​លក្ខខ័ណ្ឌអាកាសធាតុដ៏អាក្រក់»។

នរណាខ្លះរងគ្រោះ?

បើតាមបញ្ជីមួយ ដែលមិនទាន់ប្រកាសជាផ្លូវការនៅឡើយ បាននិយាយថា អ្នកដំណើរភាគច្រើនពីចំណោមនោះ សុទ្ធ​សឹង​ជាជនជាតិបរទេស ក្នុងនោះមានបារាំង  អាមេរិកាំង កាណាដា កូរ៉េខាងត្បូង តៃវ៉ាន់ វៀតណាម និងម៉ាឡេស៊ី។ ជនជាតិ​បារាំង៧នាក់ កាណាដាម្នាក់ ត្រូវបានអះអាងថាបានរងគ្រោះដល់ជីវិត ដោយក្រសួងការបរទេសរបស់ប្រទេសផងខ្លួន។ រដ្ឋមន្ត្រីការបរទេសបារាំង លោក ឡូរ៉ង់ ហ្វាប៊ីយូស (Laurent Fabius) បានថ្លែងថា «ខ្ញុំបានស្នើសុំទៅមន្ត្រីស្ថានទូតបារាំង ប្រចាំនៅទីក្រុងវៀងចន្ទ ឲ្យធ្វើដំណើរទៅកាន់កន្លែងកើតហេតុ នោះជាបន្ទាន់»។

ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) បានរាយការណ៍ថា មានមនុស្សតែ៤៤នាក់ប៉ុណ្ណោះ។ តែអាកាសចរណ៍​ឡាវ បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់ខ្លួនថា មនុស្សនៅក្នុងយន្ដហោះមានចំនួន៤៩នាក់៖ អ្នកដំណើរ ៤៤នាក់ និង៥នាក់ផ្សេងទៀតជាអ្នកបម្រើការនៅលើយន្ដហោះ។

តើគ្រោះថ្នាក់អាចមកពីតួយន្ដហោះទេ?

មិនអាចជាអញ្ចឹងទេ។ «តួយន្ដហោះនេះ ទើបនឹងត្រូវបានបញ្ជូនទៅដល់ក្រុមហ៊ុនអាកាសចរណ៍ នៅខែមិនាឆ្នាំ២០១៣​កន្លង​ទៅថ្មីៗ» នេះបើតាមការឲ្យដឹង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមហ៊ុនផលិតយន្ដហោះ អាតេអ៊ែរ ដែល​មានទីតាំងនៅទីក្រុងទូលូ ប្រទេសបារាំង៕

------------------------------------------------
ដោយ ៖ កេសរកូល - ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...