រ៉ូស្សី បង្ហាញសាច់ដុំ ក្នុងថ្ងៃរំលឹកខួបជ័យជំនះលើហ្វាសីសអាល្លឺម៉ង់
ក្បួនព្យុះហយាត្រាកងទ័ព ចំនួនជាង១៦០០០នាក់ ដែលមានអមដោយ រថពាសដែក ធុន Armata T-14 ដែលមានកំលាំងខ្លាំងជាងគេ ក្នុងពិភពលោក កាំជ្រួចអន្តរទ្វីបទំងន់៥០តោន និងផ្លាកផ្សាយដែលមានរូប ស្ដាលីន (Staline) មើលទៅមានភាពសម្បើមអស្ចារ្យ នៅលើទីលានក្រហម កណ្ដាលរដ្ឋធានី ម៉ូស្គូ តែមិនមានការចូលរួម ពីមេដឹកនាំបស្ចឹមលោកនោះទេ។ នេះជាការប្រារព ទិវារំលឹកខួបលើកទី៧០ នៃជ័យជំនះរបស់ប្រទេស មហាអំណាច មួយនេះ ទៅលើពួកហ្វាសីសអាល្លឺម៉ង់ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៤៥ ពោលគឺមានរយៈពេល ៧០ឆ្នាំ កន្លងមកហើយ។
ការរំលឹកខួបនេះ មិនមែនមានតែនៅក្នុងរដ្ឋធានី ម៉ូស្គូ ប៉ុណ្ណោះទេ តែខេត្តក្រុង ប្រមាណជាង២០ទៀត ក៏បានប្រារពទិវានេះដែរ ដោយគ្រាន់តែមានរូបភាពតូចជាង។ នៅលើទីលានក្រហម កណ្ដាលរដ្ឋធានី ម៉ូស្គូ បើទោះជាអវត្តមានមេដឹកនាំ មកពីបណ្ដាប្រទេសលោកខាងលិច ដែលធ្លាប់ជាអតីតសម្ព័ន្ធភាព របស់រ៉ូស្សី ក្នុងការវាយរំលំ ពួកហ្វាសីសអាល្លឺម៉ង់នោះក៏ដោយ [...]