កុបកម្មនៅលីប៊ីៈ ហ៊ីឡារី គ្លីនតុន រុញបកទៅពួកសាធារណរដ្ឋ
រងគ្រោះនឹងការចោទប្រកាន់ ពីសំណាក់ពួកសាធារណរដ្ឋ ដែលថាលោកស្រីគ្មានសមត្ថភាព និងមានបំណងបិតបាំងសំនុំរឿងនោះ លោកស្រីហ៊ីឡារី គ្លីនតុន នៅទីបំផុតបានចេញមកឆ្លើយបំភ្លឺ នៅចំពោះមុខសភាជាតិអាមេរិក កាលពីថ្ងៃពុធកន្លងមក ...
លោកស្រីហ៊ីឡារី គ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក
«បើអ្នកទ្រាំមិនបាននឹងកម្ដៅ សូមកុំនៅក្នុងផ្ទះបាយ» នេះជាពាក្យសម្ដីរបស់លោកស្រីគ្លីនតុន ដែលនិយាយជាច្រើនដង នៅចំពោះមុខគណកម្មាធិការសភាជាតិអាមេរិក ដែលសុំអោយលោកស្រី មកបកស្រាយការចោទប្រកាន់មួយ ស្ដីពីការមិនយកចិត្តទុកដាក់ ក្នុងព្រឹត្តិការណ៍កុបកម្មនៅប៊េនហ្គាហ្សី (Benghazi ទីក្រុងរបស់ប្រទេសលីប៊ី) ដែលធ្វើអោយអ្នកការទូតអាមេរិកនៅពេលនោះ ស្លាប់បួននាក់ រួមទាំងអគ្គរដ្ឋទូតម្នាក់ផង។ តែដើម្បីឆ្លើយនឹងសំនួរទាំងនេះ [...]