ចាប់បានត្រីស៊ីលិង្គ ផ្អើលអ៊ឺរ៉ុប (VDO)
ត្រីប្រភេទនេះធ្លាប់បានធ្វើឲ្យអ្នកនេសាទរងរបួសម្ដងហើយ កាលពីឆ្នាំ២០១១។ វាមានប្រភពមកពីប្រទេសអាហ្វ្រិកខាងត្បូង ទើបតែត្រូវបានគេប្រទះឃើញនៅក្នុងឆកសមុទ្រនៃប្រទេសស៊ុយអែដ កាលពីពីរថ្ងៃមុននេះ។
ត្រីប៉ាគូ ដែលគេចាប់បាន ហើយបើកមាត់ឃើញធ្មេញរបស់វា ដូចធ្មេញមនុស្ស។ (រូបថត DR)
អាជ្ញាធរនៃប្រទេសស៊ុយអែដ កំពុងចាត់វិធានការយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ស្កាត់បញ្ហា ដែលបណ្ដាលមកពីត្រីមួយក្បាល នៃប្រភេទត្របាក់ស៊ីលិង្គ និងផ្លោកទាំងពីររបស់មនុស្សប្រុស ត្រូវបានគេប្រទះឃើញ នៅក្នុងឆកសមុទ្រខាងជើងរបស់ប្រទេសនេះ។
អ្នកនេសាទសញ្ជាតិស៊ុយអែដម្នាក់បានចាប់បានត្រីនេះ នៅក្នុងទឹកសមុទ្រដែលស្ថិតនៅចន្លោះប្រទេសដាណឺម៉ាក និងស៊ុយអែដ។ អ្នកទទួលខុសត្រូវមួយរូប នៃសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៃទីក្រុង កូប៉េនអាហ្គ [...]