ក្រុមហ៊ុនអេសឺរបស់តៃវ៉ាន់ ប្រកាសចេញក្ដាបញ្ជា ដំណើរការជាមួយវីនដូវ៨ (VDO)
ក្រុមហ៊ុនដែលនាំមុខគេក្នុងការលក់កុំព្យូទ័ររបស់ប្រទេសតៃវ៉ាន់ អេសឺ (Acer) បានប្រកាសបង្ហាញជាផ្លូវការមួយ នូវ ថេបប្លិត (tablet) ទំហំអេក្រង់៨.១អ៊ីញ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការវីនដូ៨ (Windows 8 ) របស់ ក្រុមហ៊ុន មីក្រូសូហ្វ (Microsoft) ជាលើកដំបូងរបស់ខ្លូន កាលពីថ្ងៃច័ន្ទកន្លងទៅ។
ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងឱកាសប្រារព្ធខួបលើកទី៣៣ របស់ក្រុមហ៊ុនកុំព្យូធីច (Computex) នៅក្នុងទីក្រុងតៃប៉ិ (Taipei) ដែលជាក្រុមហ៊ុនពាណិជ្ជកម្ម ផ្នែកពត៌មានវិទ្យាមួយ ឈានមុនគេនៅក្នុងតំបន់អាស៊ី។
ថេប្លិតថ្មីរបស់ក្រុមហ៊ុនអេសឺនេះ មានឈ្មោះថា អាយខុនៀ ដិប័លយូ៣ (Iconia W3) ដែលមានទម្ងន់ ៥៤០ក្រាម និងមានកម្រាស់ប្រមាណ ១១.៣៥មីលីម៉ែត្រ។ វាមានបន្ទះក្តាចុចប្រភេទប្លូធូស (Bluetooth) [...]