សាកលវិទ្យាល័យភូមិន្ទភ្នំពេញរៀបចំកម្មវិធីសប្បុរសធម៌ដើម្បី«បន្លប់ថ្ងៃ១៤កុម្ភៈ»
ឆ្លើយតបទៅនឹងសេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យនៃសេចក្តីស្រលាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននានា សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានរៀបចំកម្មវិធីមួយ ដើម្បីបង្វែសកម្មភាពរបស់យុវជនទាំងនោះ ដោយឲ្យពួកគេងាកមកចូលរួមសកម្មភាព រកថវិកាដើម្បីជួយឧបត្ថម្ភដល់កុមារកំព្រា និស្សិតក្រីក្រ និងអ្នកជំងឺដែលកំពុងគេងសំរាកនៅតាមមន្ទីរពេទ្យវិញ។
កម្មវិធីនេះ នឹងប្រព្រឹកថ្ងៃទី ១៤ កុម្ភៈស្អែកនេះ នៅបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានការរៀបចំចាត់ចែកពីសាលាផ្ទាល់តែម្តង។ នៅក្នុងកម្មវិធីនេះ មានសកម្មភាពធំៗបី ដែលមានដូចជាការប្រគំតន្ត្រី លក់ដូនិងតាំងពិពណ៍ និងកម្មវិធីដាំកូនឈើ។ គណៈកម្មការសាលា បានសាងសង់ស្តង់លក់ជាច្រើនកន្លែង ក្នុងបរិវេណសាកលវិទ្យាល័យ [...]