និស្សិត​ផ្នែក​ទស្សនវិជ្ជា ស្នើ​ក្រសួង​ឲ្យ​ដាក់​មុខវិជ្ជា​នេះ នៅ​ថ្នាក់​វិទ្យាល័យ

ក្រុមនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ ផ្នែកទស្សនវិជ្ជា ដែលបានដាក់ញត្តិមួយនៅក្រសួងអប់រំ យុវជន និង​កីឡា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ បានត្រឡប់ទៅក្រសួងនេះវិញ នៅថ្ងៃទី២៨ ខែកក្កដានេះ ដើម្បី​ចង់ដឹងពីចម្លើយពីក្រសួងវិញ។ និស្សិតម្នាក់ពីក្នុងនោះ បានថ្លែងពន្យល់ពីអ្វីដែលពួកគេទាមទារ ហើយថាចម្លើយ​ពីក្រសួង បានត្រឹមតែឲ្យរងចាំទៀតប៉ុណ្ណោះ។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៩ ខែកក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ ផ្នែកទស្សនវិជ្ជា ដែលបានដាក់ញត្តិមួយនៅក្រសួងអប់រំ យុវជន និង​កីឡា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ បានត្រឡប់ទៅក្រសួងនេះវិញ នៅថ្ងៃទី២៨ ខែកក្កដានេះ ដើម្បី​ចង់ដឹងពីចម្លើយពីក្រសួងវិញ។ និស្សិតម្នាក់ពីក្នុងនោះ បានថ្លែងពន្យល់ពីអ្វីដែលពួកគេទាមទារ ហើយថាចម្លើយ​ពី​ក្រសួង បានត្រឹមតែឲ្យរងចាំទៀតប៉ុណ្ណោះ។


កុមារមកអានសៀវភៅ នៅអង្គការផ្ទះបាយកុមារ ។ (រូបថត MONOROOM.info/ ជា ប៊ុនធឿន)

អប់រំ - ដោយបានទទឹងរងចាំជាច្រើនថ្ងៃ ពីលទ្ធផលឆ្លើយតបរបស់ក្រសួងអប់រំ យុវជន និងកីឡា ទាក់ទងនឹង​ការ​ដាក់​ញត្តិកាលពីថ្ងៃទី៤ ខែកក្កដា កន្លងមកនោះ ក្រុមនិស្សិតផ្នែកទស្សនៈវិជ្ជា នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បាន​នាំគ្នា​ទៅសួរនាំអំពីលទ្ធផល ដែលខ្លួនបានស្នើរក្នុងញត្តិនោះ ។

នៅក្នុងញត្តិនេះ ក្រុមនិស្សិត បានទាមទារមានជាអាថ៌ ដូចជាស្នើរសុំឲ្យមានការដាក់បញ្ចូល មុខវិជ្ជា ទស្សនវិជ្ជា​នៅ​ក្នុងថ្នាក់វិទ្យាល័យ និងមិនផ្តល់ឱកាស ឲ្យនិស្សិតមុខវិជ្ជាផ្សេងៗ ចូលប្រលងក្នុងមុខវិជ្ជានេះឡើយ។ ញត្តិនោះ បាន​សរសេរថា ដើម្បីឲ្យមុខវិជ្ជា ទស្សនៈវិជ្ជា មានដំណើរការល្អ ប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ចាំ​បាច់ណាស់ តម្រូវការឲ្យមានគ្រូបង្រៀនឯកទេសត្រឹមត្រូវ ព្រោះការបង្រៀនខុសពីឯកទេស ឫមុខវិជ្ជាជីវៈ បាន​ធ្វើឲ្យ​ការអប់រំពុំមានភាពប្រាកដ និងធ្វើឲ្យសិស្សមានចំណេះដឹងមិនច្បាស់លាស់ ដោយសារគ្រូបង្រៀនមិនត្រូវជំនាញ។

យុវនិស្សិតឆ្នាំទី៣ ផ្នែកទស្សនវិជ្ជា លោក រឹម ភារី ដែលបានទៅចូលរួមសាកសួររកចម្លើយពីក្រសួង បានថ្លែង​ថា៖ «មន្ត្រីរដ្ឋបាលនៃក្រសួងអប់រំបានឆ្លើយតបថា ញត្តិរបស់យើងគឺបានជ្រួតជ្រាបដល់ មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ហើយ​បាននឹងកំពុងពិនិត្យ សិក្សា និងដោះស្រាយ ប៉ុន្តែមិនបញ្ជាក់ពី ពេលវេលាច្បាស់លាស់នោះទេ»។ លោកបាន​បន្ត​ទៀតថា លោកនិងក្រុមនិស្សិតដទៃទៀត នឹងបន្តជម្រុញការទាមទារនេះ រហូតបានជោគជ័យ។

មុខវិជ្ជាទស្សនៈវិជ្ជា ត្រូវបានពិភពលោកទាំងមូល ជាពិសេសលោកខាងលិច មានការចាប់អារម្មណ៍លើមុខវិជ្ជានេះ​យ៉ាងខ្លាំង ព្រោះជាវិជ្ជាមួយដើរតួសំខាន់ ចំពោះជំនាញនៃការគិតស៊ីជំរៅ មានសីលធម៍ក្នុងការរស់នៅ មានចក្ខុវិស័យ និងមានទស្សនវិស័យ ក្នុងការចង្អុលបង្ហាញដំណោះស្រាយ ជីវិតបុគ្គល គ្រួសារ និងសង្គមជាតិ​ទាំង​មូល។

អង្គការយូនីស្កូ (UNESCO) ក៏បានជម្រុញឲ្យ​ក្រសួងអប់រំយុវជន និងកីឡា ដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា ចាប់តាំង​ពីថ្នាក់មតេយ្យនោះដែរ ក្នុងគោលបំណងឲ្យកុមារ និង​យុវជនមានមូលដ្ឋាន ក្នុងការពង្រឹងលក្ខណៈសម្បិត្តខ្លូន ទាំង​សីលធម៍ គុណធម៍ និងសមត្ថភាព។

លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានសារព័ត៍មានក្នុងស្រុកមួយដកស្រង់សម្ដី ថា​លោក​សូមសាទរ​ ចំពោះសំណើរបស់ក្រុមនិស្សិត ដោយលោកចាត់ទុក«ទស្សនៈវិជ្ជា» ជាមុខវិជ្ជាដ៏មាន​សារសំខាន់​សម្រាប់​យុវជន ព្រោះបានបណ្ដុះគំនិតដល់យុវជនទូទៅ ឲ្យមានគំនិតស្នេហាជាតិ។ លោកបានថ្លែងថា៖ «ខ្ញុំចង់ឲ្យក្រសួង​អប់រំ​ហ្នឹង ត្រូវតែដំឡើងពិន្ទុទៅលើប្រវត្តិវិទ្យា ក៏ដូចជាទស្សនវិជ្ជា សព្វបែបយ៉ាង ឲ្យស្មើទៅនឹងពិន្ទុមុខវិជ្ជាគណិតវិទ្យា ឬ​មុខវិជ្ជាខ្មែរ ដើម្បីឲ្យទាក់ទាញឲ្យសិស្សានុសិស្ស យកចិត្តទុកដាក់រៀនសូត្រ។»៕

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងមន្រ្តីអ្នកនាំពាក្យរបស់ក្រសួងអប់រំ យុវជន និងកីឡា បាននៅឡើយ ជុំ​វិញបញ្ហានេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...