គ្រូបង្វឹកបាសេឡូណា បារម្មណ៏ពីរបួសរបស់ ម៉េស៊ី
គ្រូបង្វឹកក្រុមបាសេឡូណា (Barcelona) លោក ហ្គឺរ៉ាដូ ម៉ាទីណូ (Gerardo Martino) បានប្រាប់ឲ្យដឹងថា គាត់ដកខ្សែប្រយុទ្ធ លីយ៉ួនែល ម៉េស៊ី (Lionel Messi) ចេញនៅវគ្គទី២ នៅក្នុងការប្រកួតជាមួយនឹងក្រុម អាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) ព្រោះតែកីឡាករអាស្សង់ទីន មានការឈឺចាប់ ដោយសារបញ្ហារបួសសរសៃរពួរគន្លាក់ជើង។
កំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី របស់ក្រុម បាសឺឡូណា។ (រូបថត Marcelo del Pozo)
ម៉េស៊ី លេងពុំបានល្អទេ នៅក្នុងការប្រកួតវគ្គទី១ នៃការប្រកួតជើងទី១ វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ កំពូលរបស់អេស្ប៉ាញ (Spanish Super Cup) កាលពីយប់ថ្ងៃពុធ ហើយគាត់ត្រូវបានដូរជំនួសដោយកីឡាករ សែស ហ្វាប្រេហ្គាស (Cesc Fabregas) នៅវគ្គទី២ ខណៈដែលក្រុមអាត្លិកទិកូ បានធ្វើការនាំមុខមុន ១-០ [...]