Posts tagged as "Fukushima"

ជា​សត្វ​ត្រី​រង​ឥទ្ធិពល​នុយក្លេអ៊ែរ ឬ​ជា​សត្វ​ចម្លែក​មក​ពី​ភព​ដទៃ?

ជា​សត្វ​ត្រី​រង​ឥទ្ធិពល​នុយក្លេអ៊ែរ ឬ​ជា​សត្វ​ចម្លែក​មក​ពី​ភព​ដទៃ?

បុរសអ្នកនេសាទលោក ហ៊ីរ៉ាសាកា ហីរ៉ូស៊ី (Hirasaka Hiroshi) បានបង្កការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅលើ​បណ្ដាញសង្គម។ ខណៈទូកនេសាទរបស់លោក ស្ថិតនៅចន្លោះកោះជប៉ុន «Hokkaido» និងឆ្នេរ​សមុទ្រនៃ​ប្រទេសរ៉ូស្ស៊ីនោះ លោក ហ៊ីរ៉ាសាកា ហីរ៉ូស៊ី បានចាប់បាន នៅក្នុងសំណាញ់របស់ខ្លួន នូវត្រីសមុទ្រ​ដ៏​ចម្លែក​មួយ។ សត្វត្រីនោះ ដែលមានលក្ខណៈមិនធម្មតា ប្រៀបបាននឹងសត្វមកពីភពដទៃនេះ តាមពិតទៅ ជាសត្វ​ត្រី-ចចកសមុទ្រមួយប្រភេទ។

ការនេសាទបានត្រីនេះ បានធ្វើឡើង តាំងពីចុងខែសីហាកន្លងទៅ ប៉ុន្តែរូបថតរបស់លោក ហ៊ីរ៉ាសាកា ហីរ៉ូស៊ី ទើបនឹងត្រូវបានគេ យកមកចុះផ្សាយ នៅលើបណ្ដាញសង្គម នៅរយៈពេលចុងក្រោយនេះប៉ុណ្ណោះ។ រូប​ភាព​ដែលធ្វើមនុស្សគ្រប់គ្នា បានភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះបើតាមការអះអាង នៅក្នុងរបាយការណ៍មួយ របស់​សារព័ត៌មានអង់គ្លេស «Daily Telegraph»។ អ្នកខ្លះបានជឿជាក់ថា វាជាលទ្ធផលដ៏អាក្រក់ ដែលកើតចេញ ពីការផ្ទុះរោងចក្រ នុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា [...]

ប៉ារីស៖ មនុស្ស​រាប់​ពាន់​នាក់​«កាន់​ដៃ​បន្ត​គ្នា» ប្រឆាំង​នុយក្លេអ៊ែរ

ប៉ារីស៖ មនុស្ស​រាប់​ពាន់​នាក់​«កាន់​ដៃ​បន្ត​គ្នា» ប្រឆាំង​នុយក្លេអ៊ែរ

មនុស្សរាប់ពាន់នាក់ រួមទាំងមនុស្សធម្មតា និងសកម្មជនផង បានណាត់ជួបគ្នានៅជុំវិញទីធ្លាសំខាន់ៗ ក្នុងទីក្រុងប៉ារីស និងកាន់ដៃគ្នាជាខ្សែរបន្ដៗ ដើម្បីទាមទារអោយមានការបញ្ឈប់អោយអស់ទៅ នូវ«កម្មវិធីនុយក្លេអ៊ែរ» ទាំងផ្នែកស៊ីវីល និងខាងយោធា។

ពួកគេសង្ឃឹមថា នឹងប្រមែប្រមូលគ្នាយ៉ាងហោចណាស់ មនុស្សជាង១០ពាន់នាក់ ដូចកាលពីឆ្នាំមុន។ ដោយមានការ​រៀបចំចាត់ចែង ពីបណ្ដាញ«ចេញពីនុយក្លេអ៊ែរ (Sortir du nucléaire)» នោះផង ក្រុមអ្នកស្មោះស្ម័គ្របាន​កំណត់យកថ្ងៃ​សៅរ៍ទី០៩ខែមិនា ដើម្បីធ្វើជា«ខ្សែរមនុស្សបណ្ដាក់» នៅ១៨កន្លែងខុសគ្នា ក្នុងទីក្រុងប៉ារីស។ បុព្វហេតុរបស់ពួកគេ «ទាមទារអោយបញ្ឈប់ទៅ នូវការផលិតអគ្គិសនី ដោយប្រើប្រាស់ថាមពលនុយក្លេអ៊ែរ» នៅក្នុងប្រទេសបារាំង។ ចលនា​នេះ បានកើតឡើង បន្ទាប់ពីមានគ្រោះមហន្តរាយដ៏ធំ [...]

រកឃើញ នាវានេសាទរបស់ជប៉ុនមួយគ្រឿង បន្ទាប់ពីរលកយក្យ ស៊ូណាមី មួយឆ្នាំ

រកឃើញ នាវានេសាទរបស់ជប៉ុនមួយគ្រឿង បន្ទាប់ពីរលកយក្យ ស៊ូណាមី មួយឆ្នាំ

កាសែតបារាំង ឈ្មោះ ឡឺហ្វីហ្គារ៉ូ lefigaro.fr បានធ្វើរបាយការណ៍មួយ ដែលនិយាយពី នាវានេសាទរបស់ប្រទេសជប៉ុន ដែលបណ្ដោយមានប្រវែង ប្រមាណជា ៦៥ម៉ែត្រ ត្រូវបានរកឃើញរសាត់អណ្តែត ដោយអាកាសយានល្បាត នៅជិតឆ្នេរសមុទ្រកាណាដា។

កាសែតបញ្ជាក់ថា មួយឆ្នាំជាង បន្ទាប់ពីរលកយក្សស៊ូណាមី កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១១ ដែលបានបំផ្លិចបំផ្លាញ់ ឆ្នេរសមុទ្រភាគឥសាន របស់ជប៉ុន និងបង្ករគ្រោះមហន្ថរាយនុយក្លេអ៊ែរ នៅរោងចក្រហ្វួគួស៊ីម៉ា (Fukushima) ទាហានយាមល្បាតមួយ នៃក្រុមកម្លាំងអាកាសយានកាណាដា បានប្រទៈឃើញ នាវានេសាទជប៉ុនដ៏ធំមួយគ្រឿង​ ដែលមានបណ្តោយ ប្រវែង៦៥ម៉ែត្រ ដែលបានរសាត់អណ្តែតមក។ [...]

អ្នកវិទ្យាសាស្រ្ត : គ្រោះថា្នក់រំជួយដីអាចកើនឡើងនៅហ្វូគូស៊ីម៉ា

អ្នកវិទ្យាសាស្រ្ត : គ្រោះថា្នក់រំជួយដីអាចកើនឡើងនៅហ្វូគូស៊ីម៉ា

ដោយ៖ បុរស Boros - ភ្នំពេញ ថ្ងៃ ទី ១៥ កុម្ភៈ ឆ្នាំ ២០១២

តើស្ថានភាពដ៏អាក្រក់នេះមិនធ្លាប់កើតមានទេឬ ?

បើយោងតាមការសិក្សាទិន្នន័យពីការរំជួយដី ប្រមានជាង ៦០០០កន្លែង និង បានចុះផ្សាយ នៅក្នុងការសែតវិទ្យាសាស្ត្រ​ ‘Solid Earth’  បានអោយដឹងថា ការព្រួយបារម្ភ ពីការគ្រោះថា្នក់រំជួយដី​ នៅមជ្ឍមណ្តលនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា អាចនឹងកើនឡើងបន្ទាប់ពី រលកយក្សស៊ូណាមីថ្ងៃទី១១ មីនា ២០១១ កន្លងទៅ ដែលបង្កឲ្យមានភាពផុយស្រួយ នៃស្រទាប់ផែនដី នៅក្បែរមជ្ឍមណ្តលនុយក្លេអ៊ែនេះ ។

អ្នកវិទ្យាសាស្រ្តដែលបានចូលរួម ក្នុងការសិក្សាដ៏ច្បាស់លាស់នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...