រកឃើញ នាវានេសាទរបស់ជប៉ុនមួយគ្រឿង បន្ទាប់ពីរលកយក្យ ស៊ូណាមី មួយឆ្នាំ
កាសែតបារាំង ឈ្មោះ ឡឺហ្វីហ្គារ៉ូ lefigaro.fr បានធ្វើរបាយការណ៍មួយ ដែលនិយាយពី នាវានេសាទរបស់ប្រទេសជប៉ុន ដែលបណ្ដោយមានប្រវែង ប្រមាណជា ៦៥ម៉ែត្រ ត្រូវបានរកឃើញរសាត់អណ្តែត ដោយអាកាសយានល្បាត នៅជិតឆ្នេរសមុទ្រកាណាដា។
កាសែតបញ្ជាក់ថា មួយឆ្នាំជាង បន្ទាប់ពីរលកយក្សស៊ូណាមី កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១១ ដែលបានបំផ្លិចបំផ្លាញ់ ឆ្នេរសមុទ្រភាគឥសាន របស់ជប៉ុន និងបង្ករគ្រោះមហន្ថរាយនុយក្លេអ៊ែរ នៅរោងចក្រហ្វួគួស៊ីម៉ា (Fukushima) ទាហានយាមល្បាតមួយ នៃក្រុមកម្លាំងអាកាសយានកាណាដា បានប្រទៈឃើញ នាវានេសាទជប៉ុនដ៏ធំមួយគ្រឿង ដែលមានបណ្តោយ ប្រវែង៦៥ម៉ែត្រ ដែលបានរសាត់អណ្តែតមក។ រសាត់អណ្តែតមកដោយចរន្តទឹក ប្រៀបដួចជា បំណែកជាច្រើន លានបំណែកផ្សេងទៀត ដែលត្រូវផាត់ដោយ រលកយក្សដ៏សាហាវ នាវាមួយគ្រឿងនេះ បានឆ្លងកាត់មហាសមុទ្រប៉ាស៊ីភិច ដែលមានមានចម្ងាយ ជិត៧០០០គីឡូម៉ែត្រ មុននឹងវារំកិលខ្លួន ទៅរកឆ្នេរសមុទ្រកាណាដា ក្នុងរយៈពេលជាងហាសិបថ្ងៃ។
នាវាមួយគ្រឿងនេះ ត្រូវបានរកឃើញនៅចម្ងាយ ប្រមាណជា២៨០គីឡូម៉ែត្រ នៅភាគខាងត្បូង នៃឆ្នេរមួយភាគខាងត្បូង នៃកោះ រ៉ែន ឆាឡុត ( Reine-Charlotte) ពោលគឺប្រមាណជា១៥០០០គីឡូម៉ែត្រ ពីក្រុង វ៉ង់កូវៀ (Vancouver) នៃខេត្តកូឡុំប៊ីអង់គ្លេស (Colombie Britannique) ប្រទេសកាណាដា។ តួកប៉ាល់ត្រូវបាន ច្រេះស៊ីទៅហើយ តែវាហាក់ ដូចជានៅមានសភាពល្អ នៅឡើយបើតាមសម្តី នាយទាហានកាណាដា ដែលបានចាត់ទុកដូចជា ជាគ្រោះថ្នាក់នៃនាវាចរណ៍មួយ។
តាមការត្រួតពិនិត្យ ដែលមើលពីលើមក គ្មាននរណម្នាក់ នៅក្នុងកប៉ាល់នោះម្នាក់ឡើយ នេះបើតាមអ្នកនាំពាក្ស របស់ក្រសួងដឹកជញ្ជួនកាណាដា។ កងឆ្មាំការពារសមុទ្រ របស់ប្រទេសជប៉ុន បានកំណត់អត្តសញ្ញាណ របស់កប៉ាល់នោះបាន ដោយលេខសំគាល់ នៅលើកប៉ាល់នោះ។ មុនពេល ការវាយប្រហា ដោយស៊ូណាម៊ី កប៉ាល់នេសាទនេះ ចតនៅកំពង់ផែ ហាឆីនោហេ Hachinohe ក្នុងតំបន់មួយឈ្មោះ អាអូម៉ូរី Aomori ។
ការអណ្តែបបំណែករាប់លាន ដោយការបោកបាក់ ស៊ួណាម៊ីកាលពី ថ្ងៃ១១ មិនា ឆ្នាំ២០១១ លឿនជាងអ្វី ដែលអ្នកវិទ្យាសាស្រ្តរំពឹងទុក ហើយកាកសំណល់ទាំងនោះ ភាគច្រើន បានជាប់គាំងនៅនឹង ឆ្នេរសមុទ្ររបស់ប្រទេសអាមេរិក ក្នុងរយៈពេលប្រាំបួនខែ ក្រោយមក។
ដោយ ៖ តុងស័រ TongSoir - ភ្នំពេញ ថ្ងៃ ទី ០៩ មិនា ឆ្នាំ ២០១២
Source : lefigaro.fr
Crédit photo : AFP/lefigaro.fr