ចៅហ្វាយក្រុងតូក្យូ ជា«ស្ត្រីលើកដំបូងបង្អស់»
ជាលើកដំបូងបង្អស់ ដែលអភិបាលរាជធានី នៃរាជណាចក្រជប៉ុន ត្រូវបានជ្រើសតាំងឡើង ជាស្ត្រី។ នេះបើតាមការប្រកាសឲ្យដឹង របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដែលបានយោង ទៅលើការស្ទង់សម្លេងឆ្នោត បន្ទាប់ពីការិយាល័យបោះឆ្នោត បានបិតទ្វាតាំងពីល្ងាចថ្ងៃអាទិត្យ ម្សិលម៉ិញនេះមក។
អ្នកស្រី យូរីកូ កូអ៊ីកេ (Yuriko Koike) អាយុ៦៤ឆ្នាំ នឹងត្រូវឡើងមកកាន់តំណែង ជាអភិបាលរាជធានីតូត្យូ សម្រាប់រយៈពេល៤ឆ្នាំ។ អតីតរដ្ឋមន្ត្រីខាងបរិស្ថាន និងខាងការពារជាតិរូបនេះ នឹងមានភារកិច្ចដ៏ធ្ងន់មួយ នោះគឺត្រូវរៀបចំរាជធានី តូត្យូ ដើម្បីត្រៀមទទួលជំនួបពិភពលោក នៃកីឡាអូឡាំពិក នាឆ្នាំ២០២០ខាងមុខ។
នៅក្នុងអំឡុងពេល នៃការឃោសនាបោះឆ្នោត អ្នកស្រី កូអ៊ីកេ ដែលចេះនិយាយភាសាអង់គ្លេស និងអារាប់យ៉ាងស្ទាត់ជំនាញនោះ បានថ្លែងទៅកាន់ពលរដ្ឋម្ចាស់ឆ្នោតថា៖ «ខ្ញុំនឹងដឹកនាំតូត្យូ តាមបែបផែនដ៏ពិសេសមួយ។ តូត្យូ នឹងក្លាយជាទីក្រុងមួយ [...]