ត្រាំ៖ បញ្ជាទ័ពទី១ឲ្យវាយអាល់កៃដា ប្រែក្លាយជា«វិនាសកម្ម»
ការវាយប្រហារនេះ ត្រូវបានរៀបចំឡើង តាំងពីច្រើនខែមកហើយ តែប្រធានាធិបតីផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា (Barack Obama) មិនបានបើកភ្លើងខៀវ ដើម្បីផ្ទុះអាវុធនោះទេ។ ក្រុមការងារក្រោមបញ្ជា របស់លោក អូបាម៉ា បានរៀបចំគម្រោងនេះឡើង ដើម្បីអនុញ្ញាត ឲ្យធ្វើការវាយសម្រុក ទៅលើផ្ទះមួយខ្នងសង់ពីឥដ្ឋ ស្ថិតក្នុងតំបន់ព្រៃភ្នំមួយ ភាគកណ្ដាលនៃប្រទេសយ៉េមេន ដែលគេបានដឹងថា ជាសម្បុករបស់បណ្ដាញភេរវនិយម អាល់កៃដា (Al-Qaïda) ប្រចាំនៅឧបទ្វីបអារ៉ាប៊ីសាអ៊ូឌីត ហៅកាត់ថា «AQPA»។
គោលបំណងសំខាន់ នៃគម្រោងវាយប្រហារនេះ គឹចង់រឹបអូសឲ្យបាន នូវប្រព័ន្ធកំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ដែលមាននៅក្នុងផ្ទះនោះ ដើម្បីអាចឲ្យដឹង ពីព័ត៌មាន ឬពីគម្រោងសំងាត់ទាំងឡាយ របស់បណ្ដាញភេរវនិយម នៅក្នុងតំបន់។
ប៉ុន្តែគម្រោងវាយលុក ដោយមានការបញ្ជូន កងកម្លាំងថ្មើរជើងអាមេរិក ទៅប្រយុទ្ធដោយផ្ទាល់នេះ [...]