ការប្រកាសសាលដីកា លើករណី ឈឿន ចាន់ថន ត្រូវពន្យាពេល
សំណុំរឿងលោក ឈឿន ចាន់ ថន ដែលបានគ្រោងប្រកាស កាលពីថ្ងៃទី១៦ មករា កន្លងមកនេះ ត្រូវបានសាលាឧទ្ធរណ៍ ប្រកាសពន្យាពេល ចេញសាលដីកា ដោយមិនមាន កំណត់ពេលជាក់លាក់ ព្រោះករណីនេះស្មុគស្មាញ។ ករណីខាងលើ ត្រូវបានសាលា ឧទ្ធរណ៍ធ្វើការជំនុំជម្រះ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២។
លោក ឈឿន ចាន់ ថន។
លោក ឈឿន ចាន់ថន ហៅ ម៉ៅ អាយុ៤១ឆ្នាំ ជាអតីតប្រធានអង្គរក្សសម្តេច ជា ស៊ីម និងជានាយរង សេនាធិការចម្រុះ នៃកងយុទ្ធពលខេមរភូមិន្ទ ក៏ជាប្រធានក្រុមហ៊ុន ឈឿន ចាន់ថន អាហរ័ណនីហរ័ណ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ សីហាឆ្នាំ ២០១២។ បន្ទាប់ពីការអង្កេត លោកត្រូវបាន ចោទប្រកាន់ ៩ករណី ដោយតុលាដំបូង រាជាធានីភ្នំពេញ និងតុលាការយោធា។
សាលាតំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក ចំនួនបួនករណី ៖ ទីមួយ បទកាន់កាប់អាវុធ [...]