ការប្រកាសសាលដីកា លើករណី ឈឿន ចាន់ថន ត្រូវពន្យាពេល
សំណុំរឿងលោក ឈឿន ចាន់ ថន ដែលបានគ្រោងប្រកាស កាលពីថ្ងៃទី១៦ មករា កន្លងមកនេះ ត្រូវបានសាលាឧទ្ធរណ៍ ប្រកាសពន្យាពេល ចេញសាលដីកា ដោយមិនមាន កំណត់ពេលជាក់លាក់ ព្រោះករណីនេះស្មុគស្មាញ។ ករណីខាងលើ ត្រូវបានសាលា ឧទ្ធរណ៍ធ្វើការជំនុំជម្រះ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២។
លោក ឈឿន ចាន់ ថន។
លោក ឈឿន ចាន់ថន ហៅ ម៉ៅ អាយុ៤១ឆ្នាំ ជាអតីតប្រធានអង្គរក្សសម្តេច ជា ស៊ីម និងជានាយរង សេនាធិការចម្រុះ នៃកងយុទ្ធពលខេមរភូមិន្ទ ក៏ជាប្រធានក្រុមហ៊ុន ឈឿន ចាន់ថន អាហរ័ណនីហរ័ណ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ សីហាឆ្នាំ ២០១២។ បន្ទាប់ពីការអង្កេត លោកត្រូវបាន ចោទប្រកាន់ ៩ករណី ដោយតុលាដំបូង រាជាធានីភ្នំពេញ និងតុលាការយោធា។
សាលាតំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក ចំនួនបួនករណី ៖ ទីមួយ បទកាន់កាប់អាវុធ និងគ្រាប់រំសេវដោយគ្នាន ការអនុញ្ញាត។ ទីពីរបទចេញប័ណ្ណអនុញ្ញាត ឲ្យប្រើប្រាស់អាវុធ និងគ្រាប់រំសេវ ដែលពុំមែន ជាសមត្ថកិច្ចរបស់ខ្លួន។ ទីបី បទក្លែងបន្លំឯកសារសាធារណៈ និងទីបួនបទប្រើប្រាស់ ឯកសារសាធារណៈ។ ការសម្រេចទោស កាលពីថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ២០១២ លោកត្រូវបាន ផ្តន្ទាទោសដាក់ពន្ធនាគារ ចំនួន១០ឆ្នាំ និងពិន័យប្រាក់ ៥លានរៀល។
ចំពោះ៥ករណីទៀត នៅតុលាការយោធា គឺមានការពាក់ព័ន្ធទៅនឹង ការលក់ដី បន្ទាយអង្គរក្ស និងលក់រថយន្តយោធា។ អតីតប្រធានអង្គរក្សរូបនេះ ត្រូវបានផ្តន្ទាទោស ឲ្យជាប់ ពន្ធនាគារ២៦ឆ្នាំ និងសងជំងឺចិត្តជាង ៣លានដុល្លារផងដែរ។ នេះបើតាម ការសម្រេច របស់តុលាការយោធា កាលពីថ្ងៃ ទី១៥ កុម្ភៈ ឆ្នាំ២០១២។
មេធាវីរបស់ លោក ឈឿន ចាន់ថន អះអាងថា កូនក្តីរបស់លោក ជាជនរងគ្រោះ ដែលទទួលរងការចោទប្រកាន់ យ៉ាងអយុត្តិធម៌ ហើយត្រូវបាន សាលាដំបូង រាជធានីភ្នំពេញ និងតុលាការយោធា ផ្តន្ទាទោស ជាសរុប ដាក់ពន្ធនាគារ៣៦ឆ្នាំ។ នេះបើតាមការសែតភ្នំពេញប៉ុស្តិ៍។ ហើយតាមរយៈការពន្យាពេល ប្រកាសសាលដីកានេះ លោកសង្ឃឹមថា ចៅក្រមសាលាឧទ្ទរណ៍ នឹងមានពេលគ្រប់គ្រាន់ ក្នុងការពិនិត្យឡើងវិញ៕
------------------------------------------------------------------
ដោយៈអ៊ុំ បូរី- ភ្នំពេញថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ