ហុន ឈុនហេង ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ បន្ទាប់ពីផ្តួលជើងខ្លាំងឲ្យសន្លប់
អ្នកប្រដាល់វ័យក្មេង ហុន ឈុនហេង បានក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ខារ៉ាបាវទម្ងន់ ៥១ គីឡូក្រាម បន្ទាប់ពីផ្តួលកីឡាករ ម៉ន វីរៈ ឲ្យសន្លប់ត្រឹមទឹកទី៣ ក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់វគ្គផ្តាច់ព្រ័ត្រ នៅសង្វៀនស៊ីធីអ៊ិន (CTN) កាលពីរសៀលថ្ងៃទី២៦ខែមេសា ម្សិលម៉ិញ។
កីឡាករ ម៉ន វីរៈ ដួលសន្លប់ក្រោយទម្ងន់ដៃកីឡាករ ហុន ឈុនហេង។ (រូបថត V Chivann/ MONOROOM.info)
ហុន ឈុនហេង ដែលមកពីក្លិបសម្រែករាជសីហ៏បង្ក្រាបគ្រឿងញៀន ធ្វើបានយ៉ាងល្អ រួមមានបច្ចេកទេស និងកម្លាំង ហើយវវ៉ៃដោយការប្រុងប្រយ័ត្នជាទីបំផុត។ រីឯ ម៉ន វីរៈ ដែលមកពីក្លឹប វិស្វកម្មបច្ចេកទេសទ័ពជើងគោកព្រែកឯង ក៏មិនខុសគ្នានោះដែរ ព្រោះសមត្ថភាពគេប្រហាក់ប្រហែលគ្នា ប៉ុន្តែដោយសារតែកីឡាកររូបនេះ មានការធ្វេសប្រហែសបន្តិចប៉ុណ្ណោះ [...]