នៅហុងកុង «ចំអិនឪម៉ែខ្លួនឯង គុកមួយជីវិត» (vdo)
ក្នុងសំនុំរឿងឧក្រិដ្ឋកម្ម ទៅលើឪពុកម្ដាយខ្លួនឯង ដែលឪពុកអាយុ៦៥ឆ្នាំ និងម្ដាយអាយុ៦២ឆ្នាំនេះ បុរស ហង់រី ឆូ ហ័យលឿង (Henry Chau Hoi-Leung) អាយុ៣១ឆ្នាំ ត្រូវបានរកឃើញពីទោសកំហុស នៅក្នុងសវនាការ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ពីទង្វើ ដ៏សាហាវព្រៃផ្សៃ របស់ខ្លួន ដែលបានប្រព្រឹត្តិ កាលពីឆ្នាំ២០១៣កន្លងមក។
នៅក្នុងសវនាការ ចៅក្រមបានដឹងថា ពីវិធីសាស្ត្រដ៏ហួសចិត្ត ដែលជនជាប់ចោទ បានកាប់ឪពុកម្ដាយរបស់ខ្លួន ជាកំណាត់ៗ រួចយកទៅចំអិន ក្នុងពេលបន្ទាប់មក។ ក្រោយពីចំអិនរួច បុរសនេះបានសាច់ចំអិនរួចទាំងនោះ មកខ្ចប់ជាប្រអប់ៗ ដាក់លាយជាមួយបាយ ដែលមានលក្ខណៈ ដូចទៅនឹង «បាយសាច់ជ្រូកអាំង» យ៉ាងដូច្នោះ។ សវនាការបានដឹងទៀតដែរថា បុរសម្នាក់នេះ បានរៀបគម្រោងសម្លាប់ឪពុកម្ដាយរបស់ខ្លួន ក្នុងរយៈពេល៦ខែ។
[...]