Posts tagged as "Chea Vannath"

អ្នកវិភាគ៖ រដ្ឋសភា​នីតិកាល​ទី​៥ មិន​ទាន់​មាន​ធម្មនុញ្ញភាព​គ្រប់​គ្រាន់

អ្នកវិភាគ៖ រដ្ឋសភា​នីតិកាល​ទី​៥ មិន​ទាន់​មាន​ធម្មនុញ្ញភាព​គ្រប់​គ្រាន់

ជាបន្តបន្ទាប់ រាប់ចាប់ពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ និងសូម្បីព្រះមហាក្សត្រ បានបង្ហាញ​ការ​ខ្វែងគំនិតគ្នា ចំពោះធម្មនុញ្ញភាព ឬភាពជាតំណាងពេញលេញ ឲ្យប្រជាពលរដ្ឋខ្មែរ ទាំងមូលរបស់​ស្ថាប័ន​រដ្ឋសភា​នីតិកាលទី៥នេះ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យ បានលើកឡើងថា រដ្ឋសភានីតិកាលទី៥ មិនទាន់​មាន​លក្ខណៈពហុបក្ស ស្របតាមធម្មនុញ្ញភាព នៅឡើយទេ។


រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

នយោបាយ - លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តី

ជា វណ្ណាត៖ សេចក្តី​ថ្លែង​ការណ៍​របស់​គណៈ​សង្ឃ​ជាន់​ខ្ពស់ មាន​ចរិក​«បង្គាប់​បញ្ជា»

ជា វណ្ណាត៖ សេចក្តី​ថ្លែង​ការណ៍​របស់​គណៈ​សង្ឃ​ជាន់​ខ្ពស់ មាន​ចរិក​«បង្គាប់​បញ្ជា»

ការចេញនូវសេចក្តីថ្លែងការណ៍រួមគ្នា របស់គណៈសង្ឃគណៈធម្មយុត្តិ និងគណៈសង្ឃគណៈមហានិកាយ បានបង្កឲ្យ​មានការរិះគន់ ពីមជ្ឈៈដ្ឋានមួយចំនួន ដោយពួកគេ បានបរិហាថាសេចក្តីថ្លែងការណ៍នេះ មានចរិកនយោបាយច្រើនជាង ជួយស្វែងរកដំណោះស្រាយ។


ជួរមុខ ពីឆ្វេងមកស្ដាំ សម្តេចសង្ឃរាជ បួរ គ្រី សម្តេចសង្ឃរាជ ទេព វង្ស និងសម្តេចសង្ឃនាយក នន្ទ ង៉ែត។ (រូបថត MONOROOM.info)

សេចក្តីថ្លែងការណ៍របស់គណៈសង្ឃទាំងពីរគណៈ គឺគណៈធម្មយុត្តិ និងគណៈមហានិកាយចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣ ឡាយព្រះហស្ថលេខាដោយសម្តេចសង្ឃរាជ ទេព វង្ស សម្តេចសង្ឃរាជ បួរ គ្រី និងសម្តេចសង្ឃនាយក នន្ទ ង៉ែត ត្រូវ​បាន​គេសង្កេតឃើញថា បានបង្ហាញគោលជំហរគាំទ្រលទ្ធផលបោះឆ្នោត និងស្នើរដល់សាធារណៈជនទូទៅ ជៀសវាង​ការ​ចូលរួមទាមទារនានា ទាក់ទងនឹងការបោះឆ្នោត [...]

សង្គមស៊ីវិល​នៅ​តែ​ចោទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា ថា​«មិន​ទាន់​»ឯករាជ្យ

សង្គមស៊ីវិល​នៅ​តែ​ចោទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា ថា​«មិន​ទាន់​»ឯករាជ្យ

ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ត្រូវបានគេវាយតម្លៃជាទូទៅថា មិនទាន់មានភាពឯករាជ្យគ្រប់គ្រាន់នៅឡើយទេ។ ​ប្រព័ន្ធផ្សព្វ​ផ្សាយទាំងនោះ ជារឿយៗ តែងទទួលបានការរិះគន់ពីជ្ឍដ្ឋានទូទៅថា មិនបានពាំនាំនូវព្រឹត្តិការណ៍ គ្រប់ជ្រុងជ្រោយ​នៃ​សង្គម ជូនដល់ប្រជាពលរដ្ឋ លើពីនេះមានការផ្សាយព័ត៌មានលំអៀងទៀតផង។


រូបភាពកាត់ត រវាងរូបភាព និងនិមិត្តសញ្ញារបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ (រូបថត Mekhea)

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយមជ្ឈមណ្ឌលកម្ពុជាដើម្បី ប្រព័ន្ធផ្សព្វផ្សាយ ហៅកាត់ថា (CCMI)ឱ្យដឹងថា រដ្ឋាភិបាលមិនត្រឹមតែត្រួតត្រា លើស្ថានីយទូរទស្សន៍ទាំងអស់នោះទេ តែក៏បានគ្រប់គ្រងស្ថានីយវិទ្យុ និងប្រព័ន្ធ​ផ្សព្វផ្សាយផ្នែកបោះពុម្ពស្ទើរតែទាំងអស់ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជា [...]

វិភាគ៖ នយោបាយ រាជ​វង្សានុវង្ស និង​រាជានិយម

វិភាគ៖ នយោបាយ រាជ​វង្សានុវង្ស និង​រាជានិយម

កាលពីពេលកន្លងមក សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ធ្លាប់មានបន្ទូល​ជា​អាថ៌ថា ព្រះរាជវង្សានុវង្ស «ពុំគួរ» ធ្វើនយោបាយនោះទេ ហើយត្រូវស្ថិតជាអព្យាក្រឹតភាព និងរួបរួមគ្នានៅជុំវិញ​រាជ​បល្ល័ង្ក ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ៉ានី ក្នុងព្រះបរមរាជវាំង។


ព្រះអនុជ នរោត្តម អរុណរស្មី នៅលើគេហទំព័ររបស់គណបក្សហ្វុនស៊ីនប៉ិច។

ការលើកព្រះបន្ទូលនេះឡើង ខណៈពេលដែលគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច របស់លោក ញឹក ប៊ុនឆៃ គ្រោងនឹង​យាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី មកដឹកនាំ គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីចូលរួមការបោះឆ្នោតជាតិ នាថ្ងៃ២៨ ខែកក្កដាខាងមុខនេះ។

រដ្ឋធមនុញ្ញរបស់ប្រទេសកម្ពុជា មិនបានហាមឃាត់រាជវង្សានុវង្ស [...]

កម្ពុជា៖ ស្វាគមន៍​ការ​មិន​យក​ពន្ធដី តែ​ត្រូវ​មាន​«ចំណាត់​ថ្នាក់​ដី»ឲ្យ​ច្បាស់​លាស់

កម្ពុជា៖ ស្វាគមន៍​ការ​មិន​យក​ពន្ធដី តែ​ត្រូវ​មាន​«ចំណាត់​ថ្នាក់​ដី»ឲ្យ​ច្បាស់​លាស់

ការមិនយកពន្ធដីធ្លី របស់ប្រជាកសិករ មានគោលបំណងចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ និងជំរុញជីវភាព របស់ពួក​គាត់ អោយមានភាពប្រសើរឡើង។ នេះជាការលើកឡើងរបស់ នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្មីៗនេះ នៅខេត្ត​តាកែវ។ ការលើកឡើងនេះ ធ្វើអោយមានការគាំទ្រ ពីអ្នកវិភាគសង្គម និងអ្នកនយោបាយ ប៉ុន្តែអ្នក​ទាំង​នោះយល់ថា ត្រូវមានចំណាត់ថ្នាក់ដី មួយឲ្យបាន ច្បាស់លាស់ ដើម្បីជៀសវាងការបាត់បង់ នូវចំណូលថវិកាជាតិ បញ្ហា​ទំនាស់ដីធ្លី និងទុកដីអោយទំនេរ មិនអភិវឌ្ឍន៍។


ដីមួយកន្លែងនៅខេត្តកំពង់ស្ពឺ ។ រូបថត MONOROOM.info/ ជា ប៊ុនធឿន

កាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១២ លោក ហ៊ុន សែន បានប្រកាសថា អំឡុងពេលដែលលោកធ្វើ ជានាយករដ្ឋមន្ត្រី ពន្ធដីនឹង​មិនត្រូវបានយក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...