ជា វណ្ណាត៖ សេចក្តី​ថ្លែង​ការណ៍​របស់​គណៈ​សង្ឃ​ជាន់​ខ្ពស់ មាន​ចរិក​«បង្គាប់​បញ្ជា»

ការចេញនូវសេចក្តីថ្លែងការណ៍រួមគ្នា របស់គណៈសង្ឃគណៈធម្មយុត្តិ និងគណៈសង្ឃគណៈមហានិកាយ បានបង្កឲ្យ​មានការរិះគន់ ពីមជ្ឈៈដ្ឋានមួយចំនួន ដោយពួកគេ បានបរិហាថាសេចក្តីថ្លែងការណ៍នេះ មានចរិកនយោបាយច្រើនជាង ជួយស្វែងរកដំណោះស្រាយ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: September 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការចេញនូវសេចក្តីថ្លែងការណ៍រួមគ្នា របស់គណៈសង្ឃគណៈធម្មយុត្តិ និងគណៈសង្ឃគណៈមហានិកាយ បានបង្កឲ្យ​មានការរិះគន់ ពីមជ្ឈៈដ្ឋានមួយចំនួន ដោយពួកគេ បានបរិហាថាសេចក្តីថ្លែងការណ៍នេះ មានចរិកនយោបាយច្រើនជាង ជួយស្វែងរកដំណោះស្រាយ។


ជួរមុខ ពីឆ្វេងមកស្ដាំ សម្តេចសង្ឃរាជ បួរ គ្រី សម្តេចសង្ឃរាជ ទេព វង្ស និងសម្តេចសង្ឃនាយក នន្ទ ង៉ែត។ (រូបថត MONOROOM.info)

សេចក្តីថ្លែងការណ៍របស់គណៈសង្ឃទាំងពីរគណៈ គឺគណៈធម្មយុត្តិ និងគណៈមហានិកាយចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣ ឡាយព្រះហស្ថលេខាដោយសម្តេចសង្ឃរាជ ទេព វង្ស សម្តេចសង្ឃរាជ បួរ គ្រី និងសម្តេចសង្ឃនាយក នន្ទ ង៉ែត ត្រូវ​បាន​គេសង្កេតឃើញថា បានបង្ហាញគោលជំហរគាំទ្រលទ្ធផលបោះឆ្នោត និងស្នើរដល់សាធារណៈជនទូទៅ ជៀសវាង​ការ​ចូលរួមទាមទារនានា ទាក់ទងនឹងការបោះឆ្នោត ហើយត្រូវគោរពច្បាប់និងស្ថាប័ននានា ដែលច្បាប់និងរដ្ឋធម្មនុញ្ញ​បាន​កំណត់ឲ្យមានកាតព្វកិច្ច ដោះស្រាយ ភាពមិនប្រក្រតីក្រោយការបោះឆ្នោត។

ការចេញសេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើចំពេលដែលគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំង គ្រោងនឹង​ធ្វើ​មហាបាតុកម្មអហិង្សាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ ក្នុងគោលបំណងប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត និងស្មើរឲ្យបង្កើត​គណៈកម្មាចម្រុះឯករាជ្យ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងកំឡុងពេលបោះឆ្នោត។ គណបក្សនេះមិនបានជឿទុក​ចិត្ត ពីឯករាជ្យភាពរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ ក្នុងការដោះស្រាយ​ភាព​មិនប្រក្រតីទាំងនោះ។

ប្រតិកម្មឆ្លើយតបទៅនឹង សេចក្ដីថ្លែងការណ៍របស់គណៈសង្ឃជាន់ខ្ពស់ អ្នកវិភាពបញ្ហាសង្គម លោកស្រី ជា វណ្ណាត បាន​ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី២ ខែកញ្ញ ឆ្នាំ២០១៣ នេះថា៖ «កាលណាមានភាពមិនប្រក្រតី កើតឡើង​ក្នុងសង្គម មិនថាជារឿងសេដ្ឋកិច្ចឬនយោបាយទេ ចាំបាច់ត្រូវមានការដោះស្រាយ ហើយការដែលបញ្ជារឲ្យ​ស្តាប់អ្នក​នេះ​ស្តាប់អ្នកនោះ ដោយមិនមានការដោះស្រាយនោះ វាជាការបង្ខិតបង្ខំហើយ»។

លោកស្រី ជា វណ្ណាត លើកឡើងថាការចេញសេចក្តីថ្លែងការណ៍ របស់គណៈសង្ឃនៅពេលនេះ ហាក់ដូចជាមិនមាន​បំណងជម្រុញ ឲ្យមេដឹកនាំគណបក្សទាំងពីរ ដែលមានសិទ្ធិធ្វើសេចក្តីសម្រេចចិត្ត បន្តការដោះស្រាយបញ្ហាជាមួយគ្នា តែ​វាជាការ«បង្គាប់បញ្ជា» ដោយគ្មានការដោះស្រាយទៅវិញ ដូចច្នេះវាមិនមែនជាលទ្ធិប្រជាធិបតេយ្យនោះទេ។ លោកស្រី​បន្ថែមថាប្រសិនបើគ្នានដំ ណោះស្រាយដោយយុត្តិធម៌វានឹងបណ្តាលឲ្យភាគីម្ខាងមិនសប្បាយចិត្ត។

សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍ដដែលនេះ ក៏បានសរសេរឈរក្នុង«ស្មារតីលើកតម្តើង»ព្រះរាជតម្រិះដ៏ថ្លៃថ្លា របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលស្មើរដល់ជនរួមជាតិ គ្រប់ស្រទាប់វណ្ណៈ រក្សាភាពស្ងប់ស្ងៀម និងសេចក្តីថ្លៃថ្នូរ​របស់ជាតិដែរ។ «ស្មារតីលើកតម្កើង»នេះ ទំនងជាយោងទៅដល់រាជសារមួយ ដែលព្រះមហាក្សត្រ ទ្រង់ទើបនឹងឡាយ​ចេញផ្សាយ កាលពីថ្ងៃទី៣០ខែសីហាឆ្នាំ២០១៣នេះ។ ប៉ុន្តែលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានសម្តែង ភាពមន្ទិលសង្ស័យតាមវិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះ ពីភាពពិតប្រាកដនៃព្រះរាជសារនេះ ថាអាចត្រូវបានគេធ្វើ​ជំនួសទ្រង់៕

-------------------------------------------------------
ដោយៈអ៊ុំ បូរី- ភ្នំពេញថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...