Posts tagged as "Chalutier"

នាវាដឹកទំនិញជ្រុលល្បឿនបុកច្រាំងនិងក្រុងបុរាណ នៅ អ៊ីស្តង់ប៊ូល

នាវាដឹកទំនិញជ្រុលល្បឿនបុកច្រាំងនិងក្រុងបុរាណ នៅ អ៊ីស្តង់ប៊ូល

ទីភ្នាក់ងារព័ត៌មាន «Deniz Haber» ដែលមានជំនាញ ខាងកិច្ចការនាវាចរណ៍ បានរាយការណ៍ថា នាវាឈ្មោះ «Vitaspirit» ដែលមានប្រវែងបណ្ដោយ ដល់ទៅ២២៥ម៉ែត្រ បានប្រែក្លាយជាយាន ដែលគ្រប់គ្រងលែងបាន ព្រោះមូលហេតុបច្ចេកទេស មុននឹងទៅបុកច្រាំង និងអាគារលំនៅដ្ឋានមួយចំនួន ដែលស្ថិតនៅជាប់ច្រកសមុទ្រ «Bosphore» ដែលភ្ជាប់សមុទ្រខ្មៅ មកសមុទ្រមេឌីទែរ៉ាណេ។

ហេតុការណ៍បានកើតឡើង នៅពេលនាវាខាងលើ បានឆ្លងកាត់ និងជ្រមុជខ្លួន នៅខាងក្រោម ស្ពាន «Fatih Sultan Mehmet» ដែលជាស្ពានភ្ជាប់ទ្វីបពីរ គឺទ្វីបអ៊ឺរ៉ុប និងអាស៊ី។

អាគារបុរាណមួយ ដែលត្រូវបានលាបពណ៌ក្រហម ត្រូវបាននាវាបុក បង្កការខូចខាតអស់មួយភាគ។ លំនៅដ្ឋាន និងអាគារនៅទីនោះ ជាសំណង់បុរាណ ដែលអាគារខ្លះ ត្រូវបានសាងសង់ឡើង តាំងពីសម័យចក្រភព អូតូមង់ ក្នុងសតវត្សន៍ទី១៩។ អាគារភាគច្រើន គ្មានមនុស្សរស់នៅទេ តែគេទុកសម្រាប់ជួល ដើម្បីរៀបចំជាកម្មវិធីពិសេសៗ ដូចយ៉ាងអាពាហ៍ពិពាហ៍ [...]

បុរស​ជាតិ​​បារាំង​ម្នាក់​ឆ្លង​មហា​សាគរ អាត្លង់ទិក ដោយ​ចែវ​ទូក

បុរស​ជាតិ​​បារាំង​ម្នាក់​ឆ្លង​មហា​សាគរ អាត្លង់ទិក ដោយ​ចែវ​ទូក

ជនជាតិបារាំង​អាយុ៣៨ឆ្នាំមួយរូប លោក នីកូឡា ហ្សារ៉ូសៃ (Nicolas Jarossay) បានចាប់ផ្ដើមធ្វើដំណើរ ចេញ​ពីកំពង់ផៃក្រុងប្រារីយ៉ា (Praia) នៃកោះ «Cap Vert (ខាងលិចទ្វីបអាហ្វ្រិក)» ដើម្បីឆ្លងមហាសមុទ្រ​អាត្លង់ទិក តាមទូកចែវមួយ ដោយគ្មានត្រូវការជំនួយ អ្វីផ្សេងទាំងអស់។ នេះបើតាមការអះអាងឲ្យដឹង របស់​ក្រុម​អ្នក​រៀបចំ​ដំណើរ​ផ្សងព្រេង ដែលកម្រកើតមានមួយនេះ។ ក្រុមអ្នករៀបចំបានឲ្យដឹងទៀតថា វាជា​ការ​ប៉ុនប៉ង​មុន​គេ​ និងលើក​ដំបូង​បង្អស់ ក្នុងការឆ្លងកាត់មហាសាគរ អាត្លង់ទិក ជាមួយនឹងមធ្យោបាយ ត្រឹមតែ​«ទូក​ចែវ» និង​តាម​លក្ខណៈ​«ធម្មជាតិ»សុទ្ធសាធ។

លោក នីកូឡា ហ្សារ៉ូសៃ ដែលជាអ្នកជំនាញខាងជួយសង្គ្រោះ (Pompier professionnel) មានកំពស់​១ម៉ែត្រ៩០ និងដែលមានទំងន់៩០គីឡូក្រាម បានអនុវត្តវិញ្ញាសារ ចែវទូក របៀបនេះ តាំងពី៨ឆ្នាំមកហើយ។ លោក​តែង​ធ្វើការ​ចែវគាស់ទឹក ដោយឈរនៅលើក្ដារាបស្មើមួយ។ អ្នកធ្វើដំណើរផ្សងព្រេងរូបនេះ [...]

ឆ្មាំសមុទ្រ​អាហ្សង់ទីន បាញ់​ពន្លិច​នាវា​នេសាទ​ចិន​ដ៏​ធំ​មួយ

ជាចម្បាំងលើទឹក ក្នុងរយៈពេលដ៏ខ្លីមួយ ដែលបានកើតឡើង កាលពីថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០១៦ នៅ​ក្នុង​លំហសមុទ្រ «Patagonie» នៃប្រទេសអាហ្សង់ទីន ស្ថិតក្នុងមហាសាគរអាត្លង់ទិក ភាគខាងត្បូង។ នៅ​ទីបំផុត​នៃ​ចម្បាំងនេះ នាវានេសាទចិន ដែលមានឈ្មោះ «Lu Yan Yuan Yu 010» ត្រូវបានបាញ់ពន្លិច ដោយ​ក្រុម​ឆ្មាំ​សមុទ្រ នៃប្រទេសអាហ្សង់ទីន បន្ទាប់ពីនាវានេះ បានព្យាយាមតដៃជាមួយនឹងអាជ្ញាធរ។

សេចក្ដីប្រកាសព័ត៌មានមួយ របស់អាជ្ញាធរអាហ្សង់ទីន ប្រចាំតំបន់ឲ្យបានដឹងថា ពួកគេបានដឹងពីវត្តមាន របស់​នាវានេសាទនេះ ដែលចូលមកធ្វើការនេសាទ ដោយខុសច្បាប់ តាំងពីថ្ងៃទី១៤ ខែមីនាមកម្លេះ។ នាវា​នេសាទ​បានព្យាយាមតដៃ ជាមួយនឹងក្រុមឆ្មាំសមុទ្រអាហ្សង់ទីន នៅខណៈពេល ដែលពួកគេទាមទារ ឲ្យមាន​ការ​ត្រួត​ពិនិត្យ​មួយ។ ដោយសារតែហេតុនេះ ទើបក្រុមអាជ្ញាធរ​បានធ្វើការផ្ទុះអាវុធ រហូតធ្វើឲ្យនាវានោះបានលិច ចូល​ទៅ​ក្នុង​សមុទ្រ។

មិនមានមនុស្សណាម្នាក់ [...]

រកឃើញ នាវានេសាទរបស់ជប៉ុនមួយគ្រឿង បន្ទាប់ពីរលកយក្យ ស៊ូណាមី មួយឆ្នាំ

រកឃើញ នាវានេសាទរបស់ជប៉ុនមួយគ្រឿង បន្ទាប់ពីរលកយក្យ ស៊ូណាមី មួយឆ្នាំ

កាសែតបារាំង ឈ្មោះ ឡឺហ្វីហ្គារ៉ូ lefigaro.fr បានធ្វើរបាយការណ៍មួយ ដែលនិយាយពី នាវានេសាទរបស់ប្រទេសជប៉ុន ដែលបណ្ដោយមានប្រវែង ប្រមាណជា ៦៥ម៉ែត្រ ត្រូវបានរកឃើញរសាត់អណ្តែត ដោយអាកាសយានល្បាត នៅជិតឆ្នេរសមុទ្រកាណាដា។

កាសែតបញ្ជាក់ថា មួយឆ្នាំជាង បន្ទាប់ពីរលកយក្សស៊ូណាមី កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១១ ដែលបានបំផ្លិចបំផ្លាញ់ ឆ្នេរសមុទ្រភាគឥសាន របស់ជប៉ុន និងបង្ករគ្រោះមហន្ថរាយនុយក្លេអ៊ែរ នៅរោងចក្រហ្វួគួស៊ីម៉ា (Fukushima) ទាហានយាមល្បាតមួយ នៃក្រុមកម្លាំងអាកាសយានកាណាដា បានប្រទៈឃើញ នាវានេសាទជប៉ុនដ៏ធំមួយគ្រឿង​ ដែលមានបណ្តោយ ប្រវែង៦៥ម៉ែត្រ ដែលបានរសាត់អណ្តែតមក។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...