ជួន សុវណ្ណ៖ មិនមានការប្រើអំពើហិង្សា ឬការឃាត់ខ្លួនស្អីទាំងអស់
មិនមានការឃាត់ខ្លួន ឬការប្រើអំពើហិង្សាណាមួយ លើប្រជាពលរដ្ឋនៅជិតស្ថានទូតអាមេរិក កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣នោះទេ។ នេះបើយោងតាមការអះអាងរបស់សមត្ថកិច្ច និងដោយមានបញ្ជាក់អះអាង ពីមន្ត្រីអង្គការសង្គមស៊ីលវិលផង។
សកម្មភាព ដែលចាប់ពលរដ្ឋនិងព្រះសង្ឃ ព្រមទាំងសម្ភារះផ្សេងៗពីពូកគាត់ ដាក់ក្នុងរថយន្ដ។ (រូបថត Facebook)
សន្តិសុខ សណ្ដាប់ធ្នាប់ - ប្រភពពីកងកម្លាំងសមត្ថកិច្ច បានលើកឡើងថា ក្នុងហេតុផលសន្តិសុខ និងសណ្តាប់ធ្នាប់របស់រាជធានីភ្នំពេញ ក៏ដូចជាស្ថានទូតអាមេរិក សមត្ថកិច្ចគ្រាន់តែជម្លៀស ឬបណ្តេញពួកគេចេញដោយសន្តិវិធី ខណៈពួកគេមានទាំងព្រះសង្ឃ និងប្រជាពលរដ្ឋច្រើនជាង៣០០ (អង្គ-នាក់) បានក្រាញននៀល ក្នុងបំណងប្រមូលផ្តុំ និងបោះទីតាំងសម្រាកនៅទីនោះ [...]