ខាត់ សុឃឹម ព្រមានអ្នកសារព័ត៌មាន ដែលនិយាយពីជីវិតខ្លួន
ការឆ្លើយតបទាំងនេះ របស់តារាសម្ដែងជើងចាស់ បានធ្វើឡើង នៅក្នុងទព័រហ្វេសប៊ុកផ្ទាល់។ អ្នកនាង ខាត់ សុឃឹម បានថ្លែងឡើងថា៖ «ខ្ញុំមិនសប្បាយចិត្តសោះ ពេលឃើញគេចុះផ្សាយ ពីជីវិតផ្ទាល់ខ្លូនរបស់ខ្ញុំ។ ខ្ញុំចង់និយាយថា ខ្ញុំជាអ្នកសិល្បះ គ្មានអ្វីជាអាថ៌កំបាំងទេ ខ្ញុំដឹង ក៏ប៉ុន្តែបុច្ចប្បន្ន ខ្ញុំមានសុភមង្គលហើយ ខ្ញុំមិនចង់ឲ្យរឿងរាវ នៅក្នុងសង្គមគ្រួសាររបស់ខ្ញុំ វាច្របួកច្របល់ឡើងវិញទេ រឿងដែលខ្ញុំបានជីកកប់ ទៅក្នុងបាដាលហើយ ខ្ញុំមិនចង់ឲ្យនរណាគាស់ រំលើងវិញនោះទេ»។
តារាជំនាញក្រមិចក្រមើមរូបនេះ បានបង្ហាញទឹកមុខ ដ៏ស្រងូតស្រងាត់ មិនសប្បាយចិត្តហាក់ដូចជា មានអ្វីដែលលាក់ក្នុងចិត្ត នូវបន្ទាប់ពីមាន សារព័ត៌មានក្នុងស្រុកមួយ បានគាស់កកាយរឿងចាស់ៗ របស់អ្នកនាង មកចុះផ្សាយ។ ការចុះផ្សាយនោះ បានសរសេរពីលោក ចា រិទ្ធី អតីតគូស្នេហ៍ របស់អ្នកនាង និងកូនប្រុស ដែលជាចំណងដៃរវាងអ្នកទាំងពីរ។ លោក ចា រិទ្ធី បានត្អូញត្អែរ [...]