ខាត់ សុឃឹម ព្រមាន​អ្នក​សារព័ត៌មាន ដែល​និយាយ​ពី​ជីវិត​ខ្លួន

បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយ ដែលបានចុះផ្សាយ ពីរឿងអតីតកាលចំនួន របស់ខ្លួន និងគ្រួសារ​ខ្លួន​នោះ អ្នក​នាង ខាត់ សុឃិម មិនអាចនៅស្ងៀមបាន បានចេញមុខមកប្រតិកម្ម ព្រមទាំងបានព្រមានអ្នក​សារព័ត៌មាន ឲ្យ​ឈប់​លើក​យក​រឿង​ចាស់ៗ របស់​អ្នកនាង​និង​គ្រួសារ មក​ចុះ​ផ្សាយ​បន្ត​ទៅ​ទៀត។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ២២ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 23, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការឆ្លើយតបទាំងនេះ របស់តារាសម្ដែងជើងចាស់ បានធ្វើឡើង នៅក្នុងទព័រហ្វេសប៊ុកផ្ទាល់។ អ្នកនាង ខាត់ សុឃឹម បានថ្លែងឡើងថា៖ «ខ្ញុំមិនសប្បាយចិត្តសោះ ពេលឃើញគេចុះផ្សាយ ពីជីវិតផ្ទាល់ខ្លូនរបស់ខ្ញុំ។ ខ្ញុំចង់​និយាយថា ខ្ញុំជាអ្នកសិល្បះ គ្មានអ្វីជាអាថ៌កំបាំងទេ ខ្ញុំដឹង ក៏ប៉ុន្តែបុច្ចប្បន្ន ខ្ញុំមានសុភមង្គលហើយ ខ្ញុំមិនចង់​ឲ្យ​រឿងរាវ នៅក្នុងសង្គមគ្រួសាររបស់ខ្ញុំ វាច្របួកច្របល់ឡើងវិញទេ រឿងដែលខ្ញុំបានជីកកប់ ទៅក្នុងបាដាល​ហើយ ខ្ញុំមិនចង់ឲ្យនរណាគាស់ រំលើងវិញនោះទេ»។

តារាជំនាញក្រមិចក្រមើមរូបនេះ បានបង្ហាញទឹកមុខ ដ៏ស្រងូតស្រងាត់ មិនសប្បាយចិត្តហាក់ដូចជា មានអ្វី​ដែលលាក់ក្នុងចិត្ត នូវបន្ទាប់ពីមាន សារព័ត៌មានក្នុងស្រុកមួយ បានគាស់កកាយរឿងចាស់ៗ របស់អ្នកនាង មក​ចុះផ្សាយ។ ការចុះផ្សាយនោះ បានសរសេរពីលោក ចា រិទ្ធី អតីតគូស្នេហ៍ របស់អ្នកនាង និងកូនប្រុស ដែលជា​ចំណងដៃរវាងអ្នកទាំងពីរ។ លោក ចា រិទ្ធី បានត្អូញត្អែរ ប្រាប់អ្នកសារព័ត៌មានថា៖ «បើកុំតែ ខាត់ សុឃីម ខ្លាច​ប្ដី ហើយមិនឲ្យកូនស្គាល់ខ្ញុំ  កុំអីអាស្កាយ (កូនប្រុស) មិនមែនឆ្ងាយៗពីខ្ញុំអញ្ចឹងទេ ព្រោះវាជាឈាមខ្ញុំ ទោះខ្ញុំជា​អ្នកណាក៏ចេះស្រឡាញ់កូនដែរ ប៉ុន្តែខាត់ សុឃីម អត់ឲ្យកូនស្គាល់ខ្ញុំ»។

ជាមួយនឹងភាពមិនពេញចិត្តនោះ អ្នកសិល្បៈជើងចាស់រូនេះ បានតបវីដេអូវិញ ដោយប្រាប់ពីអារម្មណ៍ ខឹង​សម្បារ​​មួយចំនួន និងរៀបរាប់ពីអារម្មណ៍ពិត របស់អ្នកនាង ទៅកាន់មហាជន។ អ្នកនាងបាននិយាយថា៖ «កូន​ប្រុស​របស់​ខ្ញុំ ស្គាយ គេមានក្តីសុខហើយ មានប៉ាម្នាក់បង អ៊ិន សុខបញ្ញា គាត់ជាស្វាមីដ៏ល្អ មានតួនាទីការពារ​ខ្ញុំ និង​កូន»។

អ្នកនាង ខាត់ សុឃឹម បានព្រមានត្រឡប់ ទៅអ្នកសារព័ត៌មានវិញថា៖ «បើសរសេរព័ត៌មាន (អំពី) ខ្ញុំទៅ ប្រហែល​​ជា​មាន​គេមើលច្រើន ខ្ញុំដឹង។ ប៉ិនគ្រាន់ថា (...) បើសិនជា ដើម្បីតែផលប្រយោជន៍ខ្លួនឯង ហើយ​បែរ​ជា​មក​បំផ្លាញ នូវសុភមង្គលរបស់ខ្ញុំវិញ ខ្ញុំក៏អត់ព្រមដែរ។» ហើយអ្នកនាងបានសំនូមពរ ជាចុងក្រោយថា សូម​បណ្តា​ផ្សព្វផ្សាយទាំងអស់ មេត្តាកុំកកាយរឿងគ្រួសារអ្នកនាងទៀត ព្រោះគ្មានអ្នកចង់ឲ្យគ្រួសារមួយ ដែល​កំពុង​មានសុភមង្គល ជួបរឿងចម្រូងចម្រះទៀតនោះទេ។

អ្នកសារព័ត៌មានមួយរូប កញ្ញា ដាវី ដែលជំនាញក្នុងការយកព័ត៌មាន វប្បធម៌ និងតារា ប្រចាំឲ្យទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បានផ្ដល់យោបល់ត្រឡប់ទៅអ្នកនាង ខាត់ សុឃីម វិញថា អ្នកនាងមានសិទ្ធិបិតព័ត៌មាន ទាក់​ទងនឹងជីវិតរបស់អ្នកនាង មិនឲ្យអ្នកដទៃដឹង ឬមិនឲ្យបែកធ្លាយចេញ មកដល់ត្រជៀកអ្នកសារព័ត៌មាន តែ​អ្នក​នាងមិនអាចបិតមាត់ មនុស្សមួយផែនដី ជាពិសេសអ្នកដែលដឹងរឿង ឬអ្នកដែលជាប់ពាក់ព័ន្ធ ដូច​លោក ចា រិទ្ធី ជាដើម មិនឲ្យនិយាយទាក់ទង នឹងបុគ្គលសាធារណៈបាននោះឡើយ។ ការលើកឡើងរបស់​អ្នក​នាង ខាង​លើ​នេះ អាចនឹងប៉ះពាល់ដល់សិទ្ធិ នៃការផ្ដល់ព័ត៌មាន សិទ្ធិធ្វើការងារ របស់អ្នកសារព័ត៌មាន និងសិទ្ធិនៃការទទួល​ព័ត៌មាន របស់ពលរដ្ឋទូទៅ៕


» សូមទស្សនាវីដេអូ នៃការលើកឡើងរបស់អ្នកនាង ខាត់ សុឃីម ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...