គ្រូបង្វឹកក្រុមបាល់ទាត់កំពូលអ៊ីរ៉ាក់លាឈប់ ដោយខ្លាចការវាយប្រហារ
គ្រូបង្វឹកក្រុមបាល់ទាត់លំដាប់កំពូលមួយ របស់ប្រទេសអ៊ីរ៉ាក់ បានសម្រេចចិត្តលាឈប់ពីដំណែង កាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីលោកបានបដិសេដ មិនព្រមធ្វើដំណើរទៅកាន់ទីក្រុងបាដាដ (Baghdad) ដោយសារភ័យខ្លាចសង្គ្រាមកើតឡើងជាថ្មីទៀត។
លោករ៉ូដៀន ហ្គាកានីន គ្រូបង្វឹកជនជាតិក្រូអាត។
លោករ៉ូដៀន ហ្គាកានីន (Rodion Gacanin) និងក្រុមអាបីល អេហ្វស៊ី (Arbil FC) បានព្រមព្រាងគ្នាក្នុងកិច្ចសន្យាមួយដ៏វែងឆ្ងាយ បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិក្រូអាតរូបនេះ បានផ្ទេរមកពីក្រុមបាល់ទាត់ប្រទេសអារ៉ាប់មួយ កាលពីពាក់កណ្តាលរដូវកាលនេះ។ ហើយក្លឹបជើងខ្លាំងនៅអ៊ីរ៉ាក់មួយនេះ សង្ឃឹមថាគាត់នឹងអាចជួយឲ្យក្រុមឈ្នះពានរង្វាន់លើកទី៥ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយ។
ប្រធានក្លឹបអាបីល លោកអ័បដុឡា ម៉ាជីដ (Abdullah Majid) [...]