កុមារី រិទ្ធ សូនីតា ធ្វើឱ្យមនុស្សយំទៀត ជាមួយបទ«កម្មខ្ញុំ» (vdo)
«កម្មខ្ញុំ» ជាគឺជាបទចម្រៀងមួយបទ ដែលរៀបរាប់ពីជីវិត ក្មេងស្រីកំព្រាម្នាក់ ដោយសារឪពុកម្តាយបោះបង់ចោល។ បទចម្រៀង ដែលត្រូវបានរៀបរៀង និងនិពន្ធឡើងដោយលោក ម៉េង ប៊ុនឡូ នេះ ជារឿងពិតរបស់បេក្ខនារីប្រលងចម្រៀង កុមារ រិទ្ធ សូនីតា ផ្ទាល់ ដែលរូបនាងត្រូវបានឪពុកម្តាយ បោះបង់ចោលតាំងពីនៅតូច ហើយត្រូវបានលោកតាវ័យចំណាស់ម្នាក់ យកទៅចិញ្ចឹមបីបាច់ថែរក្សា។ នាងតូច បានបកស្រាយចម្រៀងនេះ នៅក្នុងកម្មវិធី«ផ្កាយរះក្នុងសួន» របស់ស្ថានីយ៍ទួរទស្សន៍អប្សរា កាលពីពេលថ្មីៗមកនេះ។
អមជាមួយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការបកស្រាយបទចម្រៀងខាងលើ កុមារីដែលមានវ័យត្រឹមតែ១០ឆ្នាំរូបនេះ បានធ្វើឲ្យគណៈកម្មការ និងអ្នកចូលរួម ទ្រាំទប់ទឹកភ្នែកមិនបាន ព្រោះតែអាណិតអាសូរជីវិតរបស់នាង។ មិនត្រឹមតែទស្សនិកជនរំភើប និងអួលដើមកតែប៉ុណ្ណោះទេ [...]