ប្រតិកម្ម នឹងការបែកធ្លាយប្រធានាធិបតីបារាំងរៀបការ ថ្ងៃទី១២ សីហា
នាង ជូលី ហ្គៃយ៉េ និងលោក ហ្វ្រង់ស៊័រ ហូឡង់។ (រូបថត ឯកសារ)
ប្រតិកម្មនឹងការបែកធ្លាយ - ពាក្យចចាមអារាម ទាក់ទងនឹងរឿងផ្ទាល់ខ្លួនរបស់លោក បានបង្ខំឲ្យលោក ហ្វ្រង់ស៊័រ ហូឡង់ ចេញមកធ្វើប្រតិកម្មដោយផ្ទាល់។ ក្នុងឱកាសនៃការទទួលទាន ជាមួយអ្នកការសែត នៅវិមានប្រធានាធិបតី អេលីហ្សេ ថ្ងៃទី២២ ខែកក្កដានេះ លោកបានថ្លែងថា៖ «ខ្ញុំមានដំណឹងមួយប្រាប់អ្នកទាំងអស់គ្នា។ ថ្ងៃទី១២ ខែសីហា ជាថ្ងៃបុណ្យខួបកំណើតរបស់ខ្ញុំ។ អ្នកទាំងអស់គ្នាអាចជូនពរឲ្យខ្ញុំបាន តែមិនបាច់ជូនអំណោយអ្វីខ្ញុំនោះទេ។ ថ្ងៃទី១២ ខែសីហា ជាថ្ងៃបុណ្យខួបកំណើតរបស់ខ្ញុំ ហើយគ្មានអ្វីទៀតទេ។»
ការថ្លែងបញ្ជាក់របស់លោក សំដៅបោសសម្អាតនូវពាក្យកេះកៀវ កៀនកោះ និយាយថាលោក [...]