ឡាំផាដ បង្ហាញវត្តមានលើកទី១០០ ឲ្យក្រុមជម្រើសជាតិអង់គ្លេស
គ្រូបង្វឹកលោក រ៉យ ហតសិន (Roy Hodgson) មានជំនឿថា ការបង្ហាញវត្តមានគម្រប់លើកទី១០០ របស់កីឡាករ ហ្វ្រែង ឡាំផាដ (Frank Lampard) នៅក្នុងក្រុមជម្រើសជាតិអង់គ្លេស នឹងទទួលបានជ័យជំនះនៅយប់ថ្ងៃអង្គារ៏ ខណៈដែលក្រុមតោកំណាច ប៉ះក្រុមអ៊ុយក្រែន ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោកពូល «អេច» (H) នាទីក្រុងគៀវ (Kiev)។
កីឡាករ ហ្វ្រែង ឡាំផាដ ដែលទាត់នៅក្នុងឯកសណ្ឋានក្រុមជម្រើសជាតិអង់គ្លេស។ (រូបថត Reuters)
ហើយប្រធានក្រុម កីឡាករ ស្តេវិន ជឺរ៉ាដ (Steven Gerrard) បាននិយាយថា វាអាស្រ័យទៅលើក្រុមទាំងមូល ហើយត្រូវចាំថា វាជាយប់ដ៏ពិសេសមួយសម្រាប់ក្រុម ក៏ដូចជាមិត្តរួមក្រុមជម្រើសជាតិ ឡាំផាដ។
ខ្សែបម្រើ វ័យ៣៥ឆ្នាំ ឡាំផាដ មានអាជីពដ៏ជោគជ័យបំផុតមួយ ដោយបានឈ្នះពានរង្វាន់ជាច្រើន នៅក្នុងក្លិប ឆែលស៊ី [...]