ឡាំផាដ បង្ហាញ​វត្តមាន​លើក​ទី​១០០ ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

គ្រូបង្វឹកលោក រ៉យ ហតសិន (Roy Hodgson) មានជំនឿថា ការបង្ហាញវត្តមានគម្រប់លើកទី១០០ របស់កីឡាករ ហ្វ្រែង ឡាំផាដ (Frank Lampard) នៅក្នុងក្រុមជម្រើសជាតិអង់គ្លេស នឹងទទួលបានជ័យជំនះនៅយប់ថ្ងៃអង្គារ៏ ខណៈដែល​ក្រុម​តោកំណាច ប៉ះក្រុមអ៊ុយក្រែន ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោកពូល «អេច» (H) នាទីក្រុងគៀវ (Kiev)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកលោក រ៉យ ហតសិន (Roy Hodgson) មានជំនឿថា ការបង្ហាញវត្តមានគម្រប់លើកទី១០០ របស់កីឡាករ ហ្វ្រែង ឡាំផាដ (Frank Lampard) នៅក្នុងក្រុមជម្រើសជាតិអង់គ្លេស នឹងទទួលបានជ័យជំនះនៅយប់ថ្ងៃអង្គារ៏ ខណៈដែល​ក្រុម​តោកំណាច ប៉ះក្រុមអ៊ុយក្រែន ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោកពូល «អេច» (H) នាទីក្រុងគៀវ (Kiev)។


កីឡាករ ហ្វ្រែង ឡាំផាដ ដែលទាត់នៅក្នុងឯកសណ្ឋានក្រុមជម្រើសជាតិអង់គ្លេស។ (រូបថត Reuters)

ហើយប្រធានក្រុម កីឡាករ ស្តេវិន ជឺរ៉ាដ (Steven Gerrard) បាននិយាយថា វាអាស្រ័យទៅលើក្រុមទាំងមូល ហើយ​ត្រូវ​ចាំថា វាជាយប់ដ៏ពិសេសមួយសម្រាប់ក្រុម ក៏ដូចជាមិត្តរួមក្រុមជម្រើសជាតិ ឡាំផាដ។

ខ្សែបម្រើ វ័យ៣៥ឆ្នាំ ឡាំផាដ មានអាជីពដ៏ជោគជ័យបំផុតមួយ ដោយបានឈ្នះពានរង្វាន់ជាច្រើន នៅក្នុងក្លិប ឆែលស៊ី (Chelsea) ហើយពេលនេះគាត់នឹងក្លាយជាកីឡាករទី៨ ដែលបានចូលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេស បានរហូតដល់​១០០ប្រកួត គិតចាប់ពីគាត់បង្ហាញខ្លួនដំបូងចាប់ពីឆ្នាំ ១៩៩៩មក។

គ្រូបង្វឹកជម្រើសជាតិអង់គ្លេស លោកហតសិន បាននិយាយនៅក្នុងសន្និសីតកាសែត កាលពីថ្ងៃច័ន្ទថា៖ «អ្វីៗទាំងអស់ នឹង​មានភាពស្មើភាពគ្នា។ ឡាំផាដ នឹងចូលលេង និងលេងជាជម្រើស១១នាក់ដំបូង ក្នុងការប្រកួតថ្ងៃស្អែក ដែលជាការ​ប្រកួត​លើកទី១០០ របស់គាត់។»

គាត់បានបន្តថា៖ «ខ្ញុំរីករាយណាស់ ដែលមានឱកាសស្ថិតក្នុងផ្នែកនេះ។ ខ្ញុំគិតថា មិនមានកីឡាករច្រើនទេ ដែលលេងឲ្យ​ក្រុមជម្រើសជាតិបានរយះពេល ១៤ឆ្នាំ។ ១៤ឆ្នាំ ជាពេលវេលាមួយដ៏វែងឆ្ងាយ ហើយការប្រកួតលក្ខណៈ​អន្តរជាតិក៏ពុំសូវ​មានញឹកញាប់ដែរ។ ដូច្នេះខ្ញុំគិតថា ការលេងឲ្យក្រុមជម្រើសជាតិបានដល់ ១០០លើកនេះ ជារឿងមួយដ៏អស្ចារ្យបំផុត។»

• ឱកាសដ៏អស្ចារ្យ
ឡាំផាដ នឹងចូលលេងជាមួយកីឡាករ ចឺរ៉ាដ និង អាស្លី ខូល (Ashley Cole) ខណៈដែលកីឡាករទាំង២រូបនោះ នឹងបង្ហាញ​វត្តមានលើកទី១០៥ដូចគ្នា ហើយក្រុមតោកំណាចអង់គ្លេស នឹងដាក់កីឡាករកំពូលៗជើងចាស់ទាំង៣រូបនេះ ឲ្យចូល​លេង​រួមគ្នាតែម្តងនៅរាត្រីថ្ងៃអង្គារ៏នេះ។

ប្រធានក្រុម ចឺរ៉ាដ បាននិយាយថា៖ «វាជាឱកាសមួយដ៏អស្ចារ្យ សម្រាប់ឡាំផាដ។ ខ្ញុំរីករាយណាស់ ដែលគាត់បាន​ចូល​លេងឲ្យក្រុមអង់គ្លេសដល់ ១០០ប្រកួតដែរ។ ខ្ញុំនឹង អាស្លី ខូល បានដើរមួយជំហ៊ានមុនគាត់ ខណៈដែលយើងទាំងអស់​គ្នានៅមានវិថីមួយដ៏វែងឆ្ងាយបន្តទៀត។»

កីឡាករលីវើភូល (Liverpool) វ័យ ៣៣ឆ្នាំ ចឺរ៉ាដ បានបន្ថែមថា៖ «វាជាពេលវេលាមួយដ៏អស្ចារ្យ ដែលអ្នកគ្រប់គ្នាតែងតែ​ចងចាំនៅថ្ងៃនោះ។ នៅការប្រកួតលើកទី ១០០របស់ខ្ញុំ ក្រុមយើងចាញ់ ប៉ុន្តែខ្ញុំសង្ឃឹមថា ឡាំផាដ នឹងធ្វើបានល្អជាងខ្ញុំ ខុសប្លែកពីខ្ញុំ នឹងសូមឲ្យមានការអនុស្សាវរីយ៏មួយល្អជាងខ្ញុំ ដោយជួយឲ្យក្រុមទទួលបានជ័យជំនះ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...