អ៊ីតាលី៖ ព្រឹទ្ធសមាជិកមួយរូប ប្រៀបធៀបរដ្ឋមន្ត្រីសម្បុរខ្មៅម្នាក់ ទៅនឹង«ស្វា»
ព្រឹទ្ធសមាជិកមួយរូប ដែលមកពីគណបក្សមិនចូលចិត្តជនធ្វើចំណាកស្រុក មានឈ្មោះថា «សម្ព័ន្ធភាពខាងជើង» បានប្រៀបធៀបលោកស្រី សេស៊ីល គេនហ្ស៍ (Cecile Kyenge) រដ្ឋមន្ត្រីសម្បុរខ្មៅលើកទីមួយ នៅក្នុងរដ្ឋាភិបាលអ៊ីតាលី ទៅនឹងសត្វស្វាអូរ៉ង់-អ៊ូតង់ (orang-outan)។ ជាពាក្យសម្ដីប្រៀបធៀប ដែលប្រមុខរដ្ឋាភិបាលអ៊ីតាលី លោក អង់រីកូ ឡេតា (Enrico Letta) បានចាត់ទុកកាលពីថ្ងៃអាទិត្យទី១៤ខែកក្កដា ថា«ទទួលយកមិនបាន»។
លោកស្រី សេស៊ីល គេនហ្ស៍ រដ្ឋមន្ត្រីក្រសួងរួមបញ្ចូល (ក្នុងសង្គម)។ (រូបថត FILIPPO MONTEFORTE/AFP)
នៅថ្ងៃសៅរ៍ ទី១៣ខែកក្កដា ក្នុងកិច្ចប្រជុំនៃគណបក្សរបស់គាត់ នៅក្នុងទីក្រុងមួយភាគខាងជើងនៃប្រទេសអ៊ីតាលី លោក រ៉ូប៊ែតូ កាដឺរ៉ូលី (Roberto Calderoli) សមាជិកព្រឹទ្ធសភា [...]