Posts tagged as "Poipet"

«មន្ត្រី​បាក់​ក ទៅ​ព្យាបាល​នៅ​ថៃ​តែ២-៣ថ្ងៃ ជា​សះ​ស្បើយ»

«មន្ត្រី​បាក់​ក ទៅ​ព្យាបាល​នៅ​ថៃ​តែ២-៣ថ្ងៃ ជា​សះ​ស្បើយ»

សម្រាប់អាជ្ញាធរ និងតុលាការកម្ពុជា ហេតុការណ៍ប៉ះទង្គិចជាមួយរថយន្ដលោក ឌិន ពុទ្ធិ ប្រធានសមាគម​សេដ្ឋកិច្ច​​ក្រៅ​​ប្រព័ន្ធ កាលពីថ្ងៃទី២២ ខែធ្នូ បានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ ដល់លោក ឈាន ពិសិដ្ឋ មន្ត្រី​នគរបាល​ក្រុង​ប៉ោយប៉ែត។ បើ​សូម្បី​គ្លីនិក​មួយ នៅក្រុងប៉ោយប៉ែត ក៏ចេញលិខិតស្នាមបញ្ជាក់ដែរ ថាលោក ឈាន ពិសិដ្ឋ ចាំបាច់មាន​ជំនួយការ​ដក​​ដង្ហើម ដោយ​ខ្យល់​អុកស៊ីសែន ក្នុង​កម្រិត​១០​លីត្រ​/​នាទី​។

ផ្ទុយទៅវិញ លោក ផែង វណ្ណៈ មន្ត្រីមួយរូប មក​ពី​ក្រសួង​មហាផ្ទៃ​ បានអះអាងថា ស្ថានភាពរបួសរបស់លោក ឈាន ពិសិដ្ឋ មន្ត្រីនគរបាលនៅក្រុងប៉ោយប៉ែត ដែលបានបង្ហាញឲ្យឃើញថា ដល់​ថ្នាក់​ដេកដួលសន្លប់ បាក់ក និងត្រូវ​បញ្ជូន​ចេញ​ទៅព្យាបាល ដល់មន្ទីរពេទ្យ នៅឯប្រទេសថៃនោះ ត្រូវការ​ពេល​វេលា​ព្យាបាល ត្រឹមតែ២ ទៅ​៣ថ្ងៃ​ប៉ុណ្ណោះ។ ដូច្នេះ នៅថ្ងៃទី៤ ឬថ្ងៃទី៥ បន្ទាប់ពីពេលកើតហេតុ លោក ឈាន ពិសិដ្ឋ ពិត​ជាមាន​សុខភាព​​យ៉ាង​ល្អ​ប្រសើរ [...]

«មនុស្ស​បាក់​ក ដើរ​យ៉ាង​សង្ហា​នៅ​ផ្ទះ​សំណាក់»

«មនុស្ស​បាក់​ក ដើរ​យ៉ាង​សង្ហា​នៅ​ផ្ទះ​សំណាក់»

នៅពេលដែលជនរងគ្រោះ ដល់ថ្នាក់បោកក្បាលនឹងថ្នល់ បាក់ក  គ្រាំជើង និងចង្កេះ រហូតដល់ថ្នាក់សន្លប់ ត្រូវចេញទៅព្យាបាល ដល់ប្រទេសថៃ បែរជាត្រូវបានឃើញ ដើរយ៉ាងសង្ហា និងស្វាហាប់ ជាមួយស្ត្រី​កំណាន់ នៅក្នុងផ្ទះសំណាក់មួយទៅវិញ...

ប្រសិនជាគេជឿជាក់ ទៅលើវីដេអូចំនួនបី ដែលត្រូវបានថតចេញ ពីវីដេអូសុវត្ថិភាព របស់ផ្ទះ​សំណាក់​មួយ នៅក្នុងប្រទេសថៃ ហើយត្រូវបាន​យក​មកបង្ហោះ នៅលើបណ្ដាញសង្គម កាលពីម្សិលម៉ិញនេះ គេនឹង​យល់​ច្បាស់​ថា ជនរងគ្រោះម្នាក់នេះ មិនមានគ្រោះថ្នាក់ ឬឈឺថ្កាត់អ្វីទេ។ ជនម្នាក់ នៅក្នុងវីដេអូទាំងនោះ ត្រូវ​បាន​ក្រុមអ្នកប្រើប្រាស់​បណ្ដាញសង្គម ស្គាល់ថា គឺជាលោក ឈាន ពិសិដ្ឋ មន្ត្រីនគរបាល​ច្រកប៉ោយប៉ែត ដែល​អាជ្ញាធរ និងតុលាការកម្ពុជា និយាយថាបានដួលបោកក្បាល«ធ្ងន់ធ្ងរ ក្នុងការប៉ះទង្គិចមួយ ជាមួយរថយន្ដ​របស់​លោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

វីដេអូទាំងបី ដែលមានការចែករំលែក ជាច្រើនពាន់ដង [...]

ពលរដ្ឋរិះគន់ចៅសង្កាត់ប៉ោយប៉ែត ថា​ប្រព្រឹត្តអំពើ​ពុករលួយ

ពលរដ្ឋរិះគន់ចៅសង្កាត់ប៉ោយប៉ែត ថា​ប្រព្រឹត្តអំពើ​ពុករលួយ

ស្នូរលាន់ឮមិនសូវស្រួល ពីសង្កាត់ប៉ោយប៉ែត ពាក់ព័ន្ធនឹងអំពើពុករលួយ។ ចៅសង្កាត់នៅទីនោះ លោក អាំង គីហេង ត្រូវបានពលរដ្ឋចោទថា បានប្រព្រឹត្តិអំពើពុករលួយ ដោយយកថ្លែបង់សេវាសាធារណៈ លើសពីការ​កំណត់​របស់ច្បាប់។

ពលរដ្ឋម្នាក់ លោក កៅ ណារ៉ុង រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត បានប្រាប់​ទស្សនាវដ្តី​មនោរម្យ.​អាំងហ្វូ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥នេះថា លោកនិងប្រជាពលរដ្ឋជាច្រើននាក់ទៀត ដែលមាន​បញ្ហា ត្រូវចំណាយលុយកាក់ច្រើន នៅពេលធ្វើឯកសារសាធារណៈមួយចំនួន មានធ្វើ ប្លង់កម្មសិទ្ធិដីធ្លី​ជា​ដើម។ ពលរដ្ឋរូបនេះបានបន្ថែមថា ក្នុងច្បាប់ដែលរដ្ឋកំណត់ គឺមួយប្លង់ ត្រូវចំណាយត្រឹម​២ម៉ឺនរៀល​ប៉ុណ្ណោះ។

លោក កៅ ណារ៉ុង បានពន្យល់ថា តែផ្ទុយទៅវិញ ប្រជាពលរដ្ឋម្នាក់ៗ ត្រូវបានសង្កាត់ កំណត់ឲ្យបង់ប្រាក់ ចាប់ពីប្រាំម៉ឹនរៀលឡើងទៅ ដើម្បីទទួលបានឯកសារ កម្មសិទ្ធដីធ្លីទាំងនេះ ស្របច្បាប់។ លោកថា [...]

ពលរដ្ឋថា មន្រ្តី​អន្តោប្រវេសន៍​នៅ​ប៉ោយប៉ែត យក​ថ្លៃ​ប័ណ្ណ​ស៊ី​ជំពូ​ខ្ពស់​ខុស​ធម្មតា

ពលរដ្ឋថា មន្រ្តី​អន្តោប្រវេសន៍​នៅ​ប៉ោយប៉ែត យក​ថ្លៃ​ប័ណ្ណ​ស៊ី​ជំពូ​ខ្ពស់​ខុស​ធម្មតា

ប័ណ្ណទីមួយ (ផ្នែកប័ណ្ណព្រំដែន) ជាប័ណ្ណ សម្រាប់ឱ្យមន្រ្តីអន្តោប្រវេសន៍ ត្រួតពិនិត្យមុននឹងអនុញ្ញាតឱ្យចេញ។ ប័ណ្ណទីពីរ (ផ្នែកប័ណ្ណស៊ីជំពូ) ជាកាតសម្គាល់ខ្លូនជនអន្តោប្រវេសន៍ ដែលអ្នកឆ្លងដែនទាំងអស់ ត្រូវមាន​ដូច​គ្នា។ នៅពេលចូល ទៅដល់ទឹកដីប្រទេសថៃ ប័ណ្ណទាំងពីរសន្លឹក នឹងត្រូវមន្ត្រីអន្តោប្រវេសន៍ថៃ ត្រូតពិនិត្យ​សារ​ជាថ្មី មុននឹងអនុញ្ញាត ឱ្យចូលធ្វើការតាមកន្លែងផ្សេងៗគ្នា។

តែបញ្ហា នៅត្រង់ថា ពីមុនមក មិនដែលមានការលក់ប័ណ្ណរបៀបនេះ ក្នុងតម្លៃថ្លៃដ៏ខ្ពស់អញ្ចឹងទេ។ តែក្នុង​ពេល​នេះ ដើម្បីបានប័ណ្ណស៊ីជំពូមួយសន្លឹក ពលរដ្ឋត្រូវចំណាយថ្លៃ៣០០បាត ស្មើ៣ម៉ឺនបីពាន់រៀល។ ដោយឡែក​ប័ណ្ណ​​ព្រំដែនវិញ អ្នកដំណើរត្រូវចំណាយ១០០បាត ស្មើរនឹង១១០០០រៀលក្នុងមួយសន្លឹក ខណៈពីមុនមក ពលរដ្ឋ​​មិន​ដែល តម្រូវឲ្យបង់ប្រាក់ឡើយ។

ទាំងនេះ ជាការលើកឡើង របស់កម្មករចំណាក់ស្រុកម្នាក់ លោក ពែក វាសនា ដែលកំពុងធ្វើដំណើរ [...]

មន្រ្តី​នគរបាល​ប៉ុស្តិ៍ និង​អនុប្រធាន​ប៉ុស្តិ៍​អន្តរជាតិ​ប៉ោយប៉ែត ប៉ះ​សម្ដី​គ្នា​ផ្អើល​មហាជន

មន្រ្តី​នគរបាល​ប៉ុស្តិ៍ និង​អនុប្រធាន​ប៉ុស្តិ៍​អន្តរជាតិ​ប៉ោយប៉ែត ប៉ះ​សម្ដី​គ្នា​ផ្អើល​មហាជន

នៅព្រឹកថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០១៥នេះ ហេតុការណ៍ឈ្លោះគ្នាមួយ បានកើតឡើងដោយសារតែការ ខ្វែង​គំនិតគ្នា រវាងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចអន្តោប្រវេសន៍ ដែលស្ថិតនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅក្នុងករណីខាងនេះ មិនបានបង្កគ្រោះថ្នាក់ ដល់អ្នកណាម្នាក់ឡើយ គ្រាន់តែបង្កការភ្ងាក់ផ្អើល ដល់​ប្រជា​ពលរដ្ឋ និងអ្នកដំណើរតាមផ្លូវប៉ុណ្ណោះ។

ដើមហេតុ នៃការជជែងគ្នា យ៉ាងតឹងសរសៃរកនេះ មានពាក់ព័ន្ធ ដល់ការអន្តរាគមន៍ រឿងករណីចោរឆក់​ទូរស័ព្ទ​ដៃមួយគ្រឿង ពីពលរដ្ឋមួយរូប។ មន្ត្រីនគរបាលមូលដ្ឋាន ទទួលបណ្ដឹងជនរងគ្រោះ និងចាប់ជនល្មើសបាន តែលោកអនុប្រធានប៉ុស្តិ៍ មកអន្តរាគមន៍យកជនល្មើសទៅ ដោយចោទមន្ត្រីមូលដ្ឋាន មិនបានសហការណ៍
ជា​មួយគាត់ ។

ហេតុការណ៍នេះ ត្រូវបានថតជាប់ជាវីដេអូ ហើយយកមកបង្ហោះ នៅលើបណ្ដាញសង្គម បង្កឲ្យមានការ​ចែក​រំលែក យ៉ាងច្រើន។ មិនត្រឹមតែប៉ុណ្ណឹង ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនោះ ក៏បានបញ្ចេញមតិយោបល់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...