ចិនទម្លាក់កូរ៉េពីចំណាត់ថ្នាក់លេខពីរ ខាងចំនួនអ្នកទេសចរណ៍នៅកម្ពុជា
ប្រទេសចិនបានផ្ដួលប្រទេសកូរ៉េខាងត្បូង ដើម្បីដណ្ដើមយកចំណាត់ថ្នាក់ទីពីរ នៃចំនួនអ្នកទេសចរណ៍ដែលបានចូលមកកំសាន្តនិងទស្សនា ប្រទេសកម្ពុជាច្រើនជាងគេ។ នេះបើតាមការឲ្យដឹង នៅក្នុងរបាយការណ៍មួយ របស់ក្រសួងទេសចរណ៍កម្ពុជា។
អ្នកទេសចរណ៍ចិន ទៅទស្សនាប្រាង្គប្រាសាទអង្គរ ក្នុងខេត្តសៀមរាប។ (រូបថត kilometres-et-megapixels.com)
របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថាប្រទេសវៀតណាម បានស្ថិតនៅលំដាប់ថ្នាក់«កំពូល» នៅក្នុងចំណោមប្រទេសទាំង១០ ដែលមានពលរដ្ឋរបស់ខ្លួនប្រមាណជា៥៨៤ ៨០០នាក់ បានមកទស្សនាប្រទេសកម្ពុជា សម្រាប់ចន្លោះពីខែមករាមកខែសីហា ឆ្នាំ២០១៣។ ចំនួននេះបានកើតឡើង ១២ភាគរយ បើប្រៀបធៀបនឹងនឹងតួលេខឆ្នាំមុន។
ប្រទេសចិនបាននាំមុខប្រទេសកូរ៉េខាងត្បូង ដើម្បីទទួលយកចំណាត់ថ្នាក់ទី២ [...]