ទេសចរណ៍កម្ពុជា កំពុង​ត្រៀម​ទទួល​ភ្ញៀវ៤​លាន​​នាក់ ក្នុង​ឆ្នាំ​២០១៣

គ្រាន់តែនៅក្នុងខែមករាកន្លងទៅ ប្រទេសកម្ពុជាបានទទួលទេសចរណ៍ អោយចូលទៅលេង បានចំនួន៤០៤ ១០៦នាក់ ទល់នឹង៣៥០ ២៥៧នាក់ ក្នុងរយះពេលដូចគ្នា កាលពីឆ្នាំទៅម៉ិញ។ ការខុសគ្នានេះ បង្ហាញពីភាគរយ នៃការកើតឡើង ប្រមាណជា១៥,៤%។ តួលេខដែលផ្សព្វផ្សាយដោយក្រសួងទេសចរណ៍កម្ពុជា បានអោយដឹងថា អ្នកដំណើរមកពីប្រទេសកូរ៉េខាងត្បូង មានចំនួនច្រើនជាងគេ (៧០ ៧៧០នាក់) កើនឡើងគិតជាភាគរយ ២៦,៧% បើប្រៀបធៀបទៅនឹងឆ្នាំមុន។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: March 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សក្ដានុពល នៃវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា កំពុងមានជំហានឈានឡើង គួរអោយមានមោទនភាព។ នេះបើតាម​ការបង្ហាញ របស់ក្រសួងទេសចរណ៍។


ប្រាសាទអង្គរវត្តរបស់ខ្មែរ។ រូបថត monoroom.info photo/ D. KEO ។

គ្រាន់តែនៅក្នុងខែមករាកន្លងទៅ ប្រទេសកម្ពុជាបានទទួលទេសចរណ៍ អោយចូលទៅលេង បានចំនួន៤០៤ ១០៦នាក់ ទល់នឹង៣៥០ ២៥៧នាក់ ក្នុងរយះពេលដូចគ្នា កាលពីឆ្នាំទៅម៉ិញ។ ការខុសគ្នានេះ បង្ហាញពីភាគរយ នៃការកើនឡើង ប្រមាណជា១៥,៤%។

តួលេខដែលផ្សព្វផ្សាយដោយក្រសួងទេសចរណ៍កម្ពុជា បានអោយដឹងថា អ្នកដំណើរមកពីប្រទេសកូរ៉េខាងត្បូង មាន​ចំនួនច្រើនជាងគេ (៧០ ៧៧០នាក់) កើនឡើងគិតជាភាគរយ ២៦,៧% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ប្រទេសសំខាន់ៗផ្សេងទៀត ដែលមានជនជាតិខ្លួន ចូលទៅទស្សនាប្រទេសកម្ពុជា ច្រើនបន្ទាប់មកនោះ គឺរៀតណាម ចិន ឡាវ និងសហរដ្ឋអាមេរិក។

ដោយឡែក ខេត្តសៀមរាបតែមួយ មានរួមបញ្ចូលអតីតរាជធានីអង្គរ និងប្រាសាទបូរាណដ៏ល្បីល្បាញនោះ  បានទទួលភ្ញៀវ​បានរហូតដល់ ២៤៨ ៦១៤នាក់ មានការកើនឡើងដល់ទៅ១០,៩% សម្រាប់តំបន់នេះ។ តំបន់សៀមរាបអង្គរ ជាតំបន់​ទេសចរណ៍ ដែលទាក់ទាញភ្ញៀវអោយចូលទៅទស្សនា ប្រមាណជា៦១,៥% នៃតំបន់ទេសចរណ៍ទាំងអស់ របស់​ប្រទេស​កម្ពុជា។

តួលេខនៃតំបន់ទេសចរណ៍ ដែលមានគម្លាបគ្នាយ៉ាងច្រើននេះ បានធ្វើអោយថ្នាក់ដឹកនាំ​នៃក្រសួងទេសចរណ៍​មានការ​បារម្មណ៍ ហើយកំពុងធ្វើគម្រោងជាច្រើនទៀត ដើម្បីឈានទៅបើកតំបន់ទេសចរណ៍ផ្សេងៗ លើផ្ទៃប្រទេសទាំងមូល។ តែបើ​ទោះជាយ៉ាងនេះក្ដី ក៏ការអភិវឌ្ឍន៍ទាំងឡាយ ជាពិសេសដូចជា ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ នៅជុំ​វិញ​ទីក្រុង​សៀមរាបជាដើមនោះ នឹងអាចបង្កអោយមានបញ្ហាសង្គមកិច្ចយ៉ាងចាក់ជ្រៅ ព្រោះដោយសារតែតំបន់ទាំងអស់នេះ​ ធ្លាប់ជា​វាលស្រែ ដំណាំចំការ។

ជាមួយនឹងតួលេខដ៏ល្អ នៅដើមឆ្នាំនេះ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានរំពឹងថា ប្រទេសរបស់លោក នឹងអាចទាក់ទាញទេសចរណ៍ បានរហូតដល់ ៤លាននាក់ ក្នុងឆ្នាំ២០១៣។ ចំនួននេះ មានការកើនឡើង ខ្លាំង១១,៧៣% ប្រៀបធៀបទៅឆ្នាំ២០១២ ដែលកម្ពុជាបានទទួលបាន ត្រឹមតែ៣,៥៨លាននាក់ប៉ុណ្ណោះ៕

--------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...