អូបាម៉ា ឃ្លាំ​មើល​អាសាធ និង​ស្រប​ជំហរ​អ៊ីស្ត្រាអែល លើ​បញ្ហា​អ៊ៀរ៉ង់

«ខ្ញុំមិនរងចាំ នូវអ្វីដែលនាយករដ្ឋមន្ត្រីអ៊ីស្ត្រាអែល សម្រេចចិត្តដើម្បីសន្តិសុខរបស់ប្រទេសលោក ហើយត្រូវសុំការអនុញ្ញាតិរឿងនេះ ពីប្រទេសណាមួយនោះទេ» នេះជាការថ្លែងអោយដឹង របស់លោកអូបាម៉ា នៅក្នុងថ្ងៃទីមួយនៃដំណើរទស្សនកិច្ច នៅប្រទេសអ៊ីស្ត្រាអែល។
Loading...
  • ដោយ: ដារា រិទ្ធ
  • កែប្រែចុងក្រោយ: March 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំមិនរងចាំ នូវអ្វីដែលនាយករដ្ឋមន្ត្រីអ៊ីស្ត្រាអែល សម្រេចចិត្តដើម្បីសន្តិសុខ របស់ប្រទេសលោក ហើយត្រូវសុំការ​អនុញ្ញាតិរឿងនេះ ពីប្រទេសណាមួយនោះទេ» នេះជាការថ្លែងអោយដឹង របស់លោកអូបាម៉ា នៅក្នុងថ្ងៃទីមួយ​នៃដំណើរ​ទស្សនកិច្ច នៅប្រទេសអ៊ីស្ត្រាអែល។


សន្និសិតកាសែត របស់លោក បារ៉ាក់អូបាម៉ា និងលោកប៊េនចាមីន នេតានយ់ាហ៊ូ។

ការថ្លែងនេះ បានធ្វើឡើង ក្នុងខណៈប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា (Barack Obama) បានធ្វើសន្និសិត​កាសែតជាមួយ នឹងនាយករដ្ឋមន្ត្រីអ៊ីស្ត្រាអែល លោកប៊េនចាមីន នេតានយ៉ហ៊ូ (Benjamin Netanyahu) នៅទីក្រុង​ហ្សេរុយសាឡឹម (Jérusalem)។

លោកប្រធានាធិបតីអាមេរិក ក៏បានប្រកាសផងដែរស្ដីពីការបើក កិច្ចជជែកពិភាក្សារវាងសហរដ្ឋអាមេរិក និងអ៊ីស្ត្រាអែល ដើម្បី«បន្ត» ជំនួយយោធាអោយអ៊ីស្ត្រាអែល នៅក្រោយឆ្នាំ២០១៧។ លោកបាននិយាយថា បើទោះជាទីក្រុង​វ៉ាស៊ីនតោន ជួបបញ្ហាផ្នែកហិរញ្ញវត្ថុក៏ដោយ តែគម្រោងថវិកា ដែលមានសម្រាប់ប្រព័ន្ធ«ចាប់»កាំជ្រួច ដែលផលិតនៅអ៊ីស្ត្រាអែល នឹង​មិនត្រូវបានផ្អាកនោះទេ។

ប្រមុខមន្ទីរប៉ង់តាហ្គោនរបស់អាមេរិក លោកជូក ហាហ្គែល (Chuck Hagel) បានសន្យាពីថ្ងៃទី០៥ខែមិនា ទៅអតីតរដ្ឋមន្ត្រី​ការពារជាតិរបស់អ៊ីស្ត្រាអែល លោក អេហូដ បារ៉ាក់ យ៉ាងដូច្នេះថា «ទីក្រុងវ៉ាស៊ីនតោន នឹងបន្តផ្គត់ផ្គង់ថវិការ ទៅលើ​គម្រោងប្រព័ន្ធប្រឆាំងម៊ីស៊ីល របស់អ៊ីស្ត្រាអែល បើទោះជាអាមេរិកមានផលវិបាកផ្នែកហិរញ្ញវត្ថុនេះក្ដី»។ លោកហាជែល បានបន្ថែមថា លោកនឹងបញ្ចុះបញ្ចូល អ្នកតំណាងរាស្ត្រផ្សេងទៀត ដើម្បីធានាមិនអោយផ្អាកនូវគម្រោងថវិកានេះ។

អាវុធគីមី នៅប្រទេសស៊ីរី

ទាក់ទងនឹងសំនុំរឿងស៊ីរី លោកបារ៉ាក់ អូបាម៉ា បានដាក់របបទីក្រុងដាម៉ាស ទៅក្នុងការឃ្លាំមើល អំពីការប្រើប្រាស់​អាវុធ​គីមី ដែលទំនងជាបានប្រើពិតប្រាកដមែន ប្រឆាំងនឹងក្រុមអ្នកបះបោរ។ ក្នុងសន្និសិតកាសែតនោះ លោកបារ៉ាក់ អូបាម៉ា បានបញ្ជាក់ថា «ការប្រើប្រាស់អាវុធគីមី ប្រឆាំងនឹងប្រជាជនស៊ីរី នឹងជាកំហុសដ៏ធំ និងដ៏គួរអោយខ្លោចផ្សារណាស់ ហើយ​របបរបស់លោក អាសាធ ត្រូវយល់ថា វានឹងមានរឿងអ្វីកើតឡើង»៕

-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...