Posts tagged as "EVA"

ចម្រៀង​មនោសញ្ចេតនា​ថ្មី​របស់ អីវ៉ា ធ្វើ​ឲ្យ​រំភើប​ចិត្ត? (vdo)

តើបទចម្រៀង របស់កញ្ញា អ៊ីវ៉ា មួយបទនេះ មានយុរវ័យប៉ុន្មាននាក់ បានលើកសរសើរ? ហើយមានប៉ុន្មាននាក់ទៀត ដែល​រិះគន់?

ចម្រៀង ដែលទើបនឹងចេញផ្សាយនេះ មានចំណងជើងថា៖ «មានអ្វីៗ មិនស្មើមានបង»។ ដោយសារចម្រៀងនេះ ជាលំនាំ​បទភ្លេងចាស់ តែទំនុកនិពន្ធ និងអត្ថន័យថ្មី ទើបមានចំណុចពីរ លើកឡើងនៅក្បែរគ្នា ចេញពីមាត់អ្នកទស្សនា។ ចូលរួម​ផ្តល់​យោបល់ ទៅកាន់តារាចម្រៀង តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ទស្សនិកជនខ្លះ បានលើកឡើងថា៖ «មានន័យ​ណាស់ វាត្រូវសាច់រឿងខ្ញុំ ដូចអារម្មណ៍ពិតៗចឹង» ខណៈម្នាក់ទៀត បានសរសេរឡើង ស្រដៀងគ្នាដែរថា៖ «ពិរោះណាស់ ខ្ញុំពេញចិត្ត»។

ផ្ទុយទៅវិញ អ្នកផ្សេងទៀត បានលើកឡើង ខុសពីនេះថា វាមិនមានអ្វីថ្មីនោះទេ គឺជាទំនុកបទភ្លេងចាស់ ដែលធ្លាប់បាន​ចេញ នៅក្នុងផលិតកម្មរស្មីហង្សមាស រួចហើយ គឺបទ«ពេលវាលា» របស់លោក ណុប ប៉ាយារិទ្ធ និងកញ្ញា សុគន្ធ នីហ្សា។ ម្យ៉ាងទៀត អ្នកខ្លះបានសរសេររៀបរាប់ថា [...]

អ៊ី វ៉ា ប្រតិកម្ម​​ចំពោះ​ការចុះ​ផ្សាយ ​ពី​ឪពុក​ប្រើ​ហិង្សា​លើ​ជីដូនខាងម្ដាយ

អ៊ី វ៉ា ប្រតិកម្ម​​ចំពោះ​ការចុះ​ផ្សាយ ​ពី​ឪពុក​ប្រើ​ហិង្សា​លើ​ជីដូនខាងម្ដាយ

ថ្មីៗនេះព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា លោក អ៊ូ ចន្ថា ដែលគេស្គាល់ថាជាឪពុករបស់នាងអ៊ីវ៉ា តារាច​ម្រៀង​ល្បីឈ្មោះ របស់ផលិតកម្មសាន់ដេ បានប្រើអំពើហិង្សា ទៅលើជីដូនខាងម្តាយរបស់នាង បានធ្វើតារាចម្រៀង​រាង​តូច​ច្រឡឹងរូបនេះ ផ្ទុះកំហឹងចេញមកតែម្តង រហូតដល់ទម្លាយ ការបដិសេធចំពោះបញ្ហាឪពុករបស់នាង នៅលើ​បណ្តាញ​ហ្វេសប៊ុក​។


អ្នកចម្រៀង អ៊ីវ៉ា របស់ផលិតកម្មសាន់ដេ។ (រូបថតហ្វេសប៊ុក)

តារា - «ខឹងៗៗៗ ខ្លាំងណាស់ ម៉េចចចុះអ្វីដែលមិនពិត» នេះជាប្រតិកម្មភ្លាមៗ របស់តារាចម្រៀងផលិតកម្មសាន់ដេ នាងឃីន ស្រីនាថ ហៅអ៊ីវ៉ា បន្ទាប់ពីសារព័តមានក្នុងស្រុមមួយចំនួន បានចុះផ្សាយថា ឪពុករបស់នាងលោកអ៊ូ ចន្ថា បានប្រើអំពើហឹង្សា លើម្ដាយក្មេកខ្លួនឯង ឈ្មោះ សួង តុំ [...]

អ៊ី វ៉ា មិន​ព្រួយ​នឹង​ការ​រិះគន់​ថា ប្រជា​ប្រិយ​ភាព​ស្រុត​ចុះ​ចុង​ឆ្នាំ​២០១៣

អ៊ី វ៉ា មិន​ព្រួយ​នឹង​ការ​រិះគន់​ថា ប្រជា​ប្រិយ​ភាព​ស្រុត​ចុះ​ចុង​ឆ្នាំ​២០១៣

ការគំាទ្រដែលតារាចម្រៀងស្រស់សោភា នាងអីវ៉ា ធ្លាប់មានពីអ្នកគាំទ្រភាគច្រើនជាយុវ័យនោះ ត្រូវបានប្រែប្រួល ដោយ​សារនៅចុងឆ្នាំនេះ តារាចម្រៀងរបស់ផលិតកម្មសាន់ដេរូបនេះ ហាក់ដូចជាស្ងាត់ មិនឃើញមានបទចម្រៀងល្បីៗទៀត ខណៈយុវតារាដទៃទៀតមានបទថ្មី និងម្នាក់ៗបណ្ដែតខ្លួនឡើង យ៉ាងព្រោងព្រាតនោះ។ យុវវ័យដែលធ្លាប់គាំទ្រ​នាង​មួយ​ចំនួនបានរអ៊ូថា បទចម្រៀងរបស់ អ៊ី វ៉ា មិនទាក់ទាញដូចមុនសោះ បើទោះជានាងមានសំឡេងល្អយ៉ាងណាក៏ដោយ។


តារាចម្រៀងវ័យក្មេង អ៊ីវ៉ា នៅមុនឡើងឆាកនៅស្ថានីយ៍ទូរទស្ស៍ ស៊ីធីអ៊ិន។ (រូបថត MONOROOM.info/ SamNeang)

តារាចម្រៀង - តារាច្រៀងដែលមានសម្លេងទាក់ទាញយុវ័យ នាងអ៊ី វ៉ា ចាប់ផ្តើមមានឈ្មោះល្បីត្រឹមតែអំឡុង​ពេលជិត​២ឆ្នាំនេះប៉ុណ្ណោះ បើរាប់ចាប់តាំងពីនាងចូលច្រៀង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...