ក្មេងថៃដែលរួចចេញពីរូងភ្នំ បានកោរសក់បួសរួចរាល់
ពួកគេបានកោរសក់បួសហើយ នៅថ្ងៃអង្គារទី២៤ ខែកក្កដានេះ នៅក្នុងពិធីសាងផ្នួសមួយ។ ជាកាយវិការ ដែលពួកគេចង់ឧទ្ទិសកុសល ដែលកើតចេញ ពីការសាងផ្នួលនេះ ជូនទៅទាហានម្នាក់ ដែលបានពលីជីវិត នៅក្នុងការមុជទឹក ចូលទៅជួយសង្គ្រោះពួកគេ នៅក្នុងរូងភ្នំ។
ការបួសរបស់ពួកគេ ដែលមានរយៈពេល ៩ថ្ងៃ ក៏មានបំណងចង់ឧទ្ទិសកុសល និង«លាបំណន់» ទៅដល់ម្ចាស់ទឹកម្ចាស់ដី ដែលកាន់កាប់រូងភ្នំ នោះផងដែរ។ វាជាជំនឿ ដ៏ខ្លាំងបំផុតមួយ របស់បណ្ដាជនថៃ នៅក្នុងតំបន់។
ពួកគេបានកោរសក់បួស នៅក្នុងវត្ត ភរថាយវ៉ៅ (Pha That Doi Wao) នៃក្រុង «Mae Sai» របស់ខេត្តឈៀងរ៉ៃ។ អ្នកម្ដាយម្នាក់របស់ក្មេងមួយរូប ពីក្នុងចំណោមក្មេងទាំង១១នាក់ បានថ្លែងឡើងថា៖ «ជាកិច្ចការដែលយើងចង់ធ្វើ តាំងតែពួកគេ ត្រូវបានយកចេញ ពីរូងភ្នំមកម្លេះ។ ឥឡូវនេះ ពេលវេលាបានមកដល់ហើយ។»។
រីឯគ្រូបង្វឹកបាល់ទាត់ អាយុ២៥ឆ្នាំ ឈ្មោះ ឯក ក៏បានចូលរួមកោរសក់បួស នៅថ្ងៃនេះដែរ។ ដោយឡែក [...]