ក្មេងថៃ​១១នាក់​និង​គ្រូ​បង្វឹក​ពួកគេ​ម្នាក់ សម្រេច​សាង​ផ្នួល​៩ថ្ងៃ

បន្ទាប់ពីចេញពីមន្ទីរពេទ្យ និងមុននឹងត្រឡប់ ទៅកាន់ជីវភាពធម្មតាឡើងវិញ កុមារថៃ១១នាក់ ពីចំណោម១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ របស់ពួកគេ ដែលបានជាប់ខ្លួន ១៥ថ្ងៃ នៅក្នុងរូងភ្នំ បានសម្រេចចិត្តសាងផ្នួល សម្រាប់រយៈពេល៩ថ្ងៃ។ នេះ បើតាមការប្រកាស របស់អភិបាលខេត្ត ឈៀងរ៉ៃ ក្នុងថ្ងៃអាទិត្យនេះ។
ក្មេងថៃ​១១នាក់​និង​គ្រូ​បង្វឹក​ពួកគេ​ម្នាក់ សម្រេច​សាង​ផ្នួល​៩ថ្ងៃ
ក្រុមកុមារ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ពួកគេម្នាក់ ត្រូវបានរកឃើញវិញហើយ នៅចំងាយជាង ៤គីឡូម៉ែត្រ ពីច្រកចូលរូងភ្នំ បន្ទាប់ពីត្រូវបានជាប់គាំងនៅទីនោះ អស់រយៈពេល១៥ថ្ងៃមក។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៣ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 23, 2018
  • ប្រធានបទ: បាត់ខ្លួនក្នុងរូងភ្នំ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ពួកគេសម្រេចថា នឹងសាងផ្នួស សម្រាប់រយៈពេល៩ថ្ងៃ» នេះ ជាការអះអាងឡើង របស់លោក «Prachon Pratsakul» អភិបាលខេត្តឈៀងរ៉ៃ ទៅកាន់ក្រុមអ្នកយកព័ត៌មាន ដោយបន្តថា៖ «ក្មេង១១នាក់ ពីចំណោមក្មេងទាំងអស់ នឹងបួសជាលោកនេន ខណៈគ្រូបង្វឹកពួកគេ ដែលឈ្មោះ ឯក នោះ នឹងបួសក្លាយជាព្រះសង្ឃ»។

រីឯកុមារម្នាក់ទៀត មិនបានចូលរួមក្នុងការកោរសក់បួសនេះទេ ដោយហេតុថា កុមាររូបនោះ ជាអ្នកកាន់សាសនាគ្រីស្ទិ៍។ នេះ បើតាមប្រសាសន៍ របស់លោក «Prachon Pratsakul» ដដែល។

ឯក ដែលជាឈ្មោះកាត់ របស់គ្រូបង្វឹក «Ekkapol Chantawong» ធ្លាប់បានបួសជានេនម្ដងហើយ កាលពីក្នុងវ័យកុមារ។ ដោយសារបទពិសោធន៍ដូច្នេះហើយ ទើបគ្រូបង្វឹកបាល់ទាត់រូបនេះ បានជួយកុមារទាំង១២នាក់ ឲ្យចេះធ្វើសម្មាធិ ដើម្បីរក្សាភាពស្ងប់ក្នុងចិត្ត នៅក្នុងរូងភ្នំបានយូរយ៉ាងដូច្នេះ។

កុមារៗ ដែលជាកីឡាករបាល់ទាត់វ័យក្មេង អាយុពី១១ ដល់១៦ឆ្នាំ និងគ្រូបង្វឹក អាយុ២៥ឆ្នាំ ចំនួន ១៣នាក់ ត្រូវបានសង្គ្រោះជាស្ថាពរ ចេញពីរូងភ្នំជាបន្តបន្ទាប់ រាប់ពីថ្ងៃអាទិត្យ ទី០៨ ខែកក្កដា មកទល់នឹងយប់ថ្ងៃអង្គារ ទី១០ ខែកក្កដា បន្ទាប់ពីពួកគេបានជាប់គាំង នៅក្នុងរូងភ្នំ ថាមល្លួង (Tham Luang - ភាគខាងជើងប្រទេសថៃ) អស់រយៈពេលជាង២សប្ដាហ៍ ដោយសារទឹកភ្លៀងជន់លិច​ច្រកចូល និងនៅតាមបណ្ដោយរូងភ្នំ។ គឺតំណក់ទឹក ធ្លាក់ពីពិដានរូងភ្នំ ដែលបានជួបបន្តជីវិត របស់ពួកគេ ដែលមិនមានអ្វីផ្សេង សម្រាប់ទទួលទានឡើយ នៅមុនពួកគេត្រូវបានរកឃើញ ដោយក្រុមអ្នកជួយសង្គ្រោះ។

នៅពេលចេញមកដល់ក្រៅវិញ ពួកគេទាំង១៣នាក់ ត្រូវបានបញ្ជូនទៅពិនិត្យព្យបាល នៅឯមន្ទីរពេទ្យ និងបានសម្រាកនៅទីនោះ រហូតមកដល់ដើមសប្ដាហ៍​ កន្លងមកនេះ។ កាលពីថ្ងៃព្រហស្បត្តិ៍ ពួកគេបានទៅស្រោចទឹក រំដោះគ្រោះ និងលើករាសី នៅក្នុងវត្តមួយ។

ព្រះសង្ឃបំបួស ព្រះនាម «Praphun Khomjoi» បានមានសង្ឃដីកាថា កុមារនិងគ្រូបង្វឹក ដែលត្រូវបួសនោះ នឹងត្រូវកោរសក់ នៅថ្ងៃទី២៥ ខែកក្កដាខាងមុខ មុននឹងទទួលស្បង់ចីវរ នៅមួយថ្ងៃក្រោយ។ ពួកគេនឹងលាចាក​សិក្ខាបទវិញ នៅថ្ងៃទី៤ ខែសីហាក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...