ឃាតកម្ម​លើ​ព្​រះសង្ឃ ម៉ឹង អ៊ំ៖ ចាប់​​អតីត​គ្រូ​សូត្រ​ម្នាក់ បញ្ជូន​ទៅ​តុលាការ

ជនសង្ស័យម្នាក់ ដែលជាអតីតសង្ឃគង់នៅវត្តជាមួយគ្នា ត្រូវបានចាប់ខ្លួន និងបញ្ជូនខ្លួនបន្ត ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងករណីឃាតកម្ម លើព្រះគ្រូសូត្រស្តាំ វត្តអង្គស្នៀតព្រះនាម ម៉ឹង អ៊ំ ព្រះជន្ម ៧៦ព្រះវស្សា ស្ថិតនៅក្នុងភូមិថ្មីឃុំ តាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីពេលកន្លងមក។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) - ភ្នំពេញ ថ្ងៃទី១២ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 13, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រហូត​មក​ដល់​ពេល​នេះ ជន​សង្ស័យ​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​បាញ់​សម្លាប់ ព្រះសង្ឃ ម៉ឹង អ៊ំ ព្រះ​ជន្ម ៧៦​ព្រះ​វស្សា ដែល​ជា​ព្រះ​គ្រូ​សូត្រ​ស្តាំ វត្ត​អង្គ​ស្នៀត ស្ថិត​នៅ​ក្នុង​ភូមិ​ថ្មី ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាល​ពី​ពេល​កន្លង​មក។ នេះ​ជា​ការ​អះអាង​របស់​លោក អ៊ុង សាមិត្ត មន្រ្តី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ ប្រចាំ​ខេត្ត​កំពង់ស្ពឺ។​

មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ថ្លែង​បញ្ជាក់​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ​ថា ជន​សង្ស័យ​ដែល​ត្រូវ​បាន​បញ្ជូន ទៅ​កាន់​សាលា​ដំបូង​ខេត្ត គឺ​ជា​អតីត​គ្រូ​ឆ្វេង​វត្ត​អង្គ​ស្នៀត ដែល​ធ្លាប់​គង់​នៅ​វត្ត​ជា​មួយ​គ្នា។ ប៉ុន្តែ​ឥលូវ​នេះ គ្រូ​ឆ្វេង​នោះ​ បាន​​សឹក​រួច​ទៅ​ហើយ។

លោក អ៊ុង សាមិត្ត បានដាក់ការសង្ស័យទៀតថា ករណីឃាតកម្មនេះ ប្រហែលបណ្តាលមកពីរឿងលុយកាក់។ ហើយរឿងនេះ បានកើតឡើង តាំងពីជនសង្ស័យមិនទាន់សឹកមកម្លេះ។

ទាក់ទងនឹងករណីនេះដែរ លោក ឃុត សុផល អធិការស្រុកសំរោងទង បានឱ្យដឹងដែរថា លោកបាន​ធ្វើការ​ស្រាវជ្រាវ បញ្ចូនសំនុំរឿងបាញ់សម្លាប់នេះ ទៅអ្នកទទួលខុសត្រូវថ្នាក់ខេត្តរួចហើយ ឯការសម្រេចថា​យ៉ាងណា​នោះ លោកមិនអាចប្រាប់បានទេ។ យ៉ាងណាម៉ិញ អធិការស្រុកសំរោងទងរូបនេះ មិនបានបញ្ជាក់ឱ្យដឹង ពីការ​កំណត់មុខមុខសញ្ញាឃាតករឡើយ។

លោក ឃុត សុផល បានបញ្ជាក់បន្ថែមថា៖ «អានេះគ្រាន់តែខ្ញុំស្រាវជ្រាវតាមបណ្តាញ តាមដែលថា រឿងដែល​យើងបានស្រាវជ្រាវទៅ ឃុំឬមិនឃុំ អាស្រ័យទៅលើថ្នាក់លើទេ»។

គួររម្លឹកថា ព្រះតេជគុណ ម៉ឹង អ៊ំ គ្រូសូត្រស្តាំវត្តអង្គស្នៀត ត្រូវបានឃាតករមិនស្គាល់មុខ បាញ់សម្លាប់កាល​ពី​វេលា​ម៉ោង ៨ និង៣០នាទី យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ បណ្តាលឱ្យសុគតភ្លាមៗ នៅក្នុងពិធីបុណ្យខួប​គំរប់​មួយឆ្នាំ របស់កូនប្រុសលោក គង់ ឌឹម ខណៈដែលព្រះអង្គកំពុងទេសនា បានប្រមាណ ៥នាទី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...