អ័បផល ប្រកាសបញ្ចេញទូរស័ព្ទ អាយហ្វូន៧ ជាមួយបច្ចេកវិទ្យាថ្មី
ទូរស័ព្ទ អាយហ្វូន (iPhone) ជំនាន់ទី៧ របស់អ័បផល (Apple) ដែលមានពីរប្រភេទ (iPhone 7 និង iPhone 7 Plus) មិនមានរន្ធ សម្រាប់ដោត ខ្សែស្ដាប់ សម្លេង ទៀតទេ ដោយទុកការភ្ជាប់រវាងតួទូរស័ព្ទ ទៅនឹងកាសស្ដាប់ត្រជៀក ឬសម្រាប់និយាយទូរស័ព្ទ ជំនួសមកវិញ ដោយប្រព័ន្ធបច្ចេកវិទ្យាមួយ ដែលគេបានស្គាល់ខ្លះៗមកហើយ។
នៅក្នុងបទបង្ហាញ ពីទីក្រុង សានហ្វ្រាន់ស៊ីស្កូ (San Francisco) ភាគខាងលិចសហរដ្ឋអាមេរិក លោក «Phil Schiller» អ្នកទទួលខុសត្រូវមួយរូប របស់សហគ្រាស អ័បផល បានថ្លែងរៀបរាប់ថា ទូរស័ព្ទអាយហ្វូន ៧ និងអាយហ្វូន ៧ «Plus» ដែលមានទំហំធំជាង អាយហ្វូន៧បន្តិច មានប្រព័ន្ធការពារ ការជ្រាបទឹក និងប្រព័ន្ធការពារធូលី។ បងប្អូនអាយហ្វូនទាំងពីរ មានបំពាក់ដោយម៉ាស៊ីនថតរូបយ៉ាងទំនើប ជាងអាយហ្វូនប្រភេទមុនៗ ដែលអ័បផលបានចេញលក់កន្លងមក។
[...]