គំរូ អាយវ័ឆ (iWatch) ថ្មី ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង (vdo)

កាលពីឆ្នាំមុនមានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Apple មានគម្រោងនឹងចេញនូវផលិតផលថ្មី ដែលជាប្រភេទ​នាឡិកាអាចពាក់បាន នឹងត្រូវបានគេគិតថា ជានាឡិកាទំនើប ដែលអាចមានឈ្មោះថា iWatch ។ ពាក្យចចាម​អារ៉ាម​ជាច្រើន ដែលបានធ្វើឲ្យលេចចេញជាបន្តបន្ទាប់ ធ្វើឲ្យគេដឹងពីរចនាគំរូនៃនាឡិកាទំនើបថ្មីនេះ ចេញជាបន្តបន្ទាប់​ពី​ប្រភពផ្សេងៗគ្នា ។
Loading...
  • ដោយ: វន់ ដារា
  • កែប្រែចុងក្រោយ: January 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីឆ្នាំមុនមានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Apple មានគម្រោងនឹងចេញនូវផលិតផលថ្មី ដែលជាប្រភេទ​នាឡិកាអាចពាក់បាន នឹងត្រូវបានគេគិតថា ជានាឡិកាទំនើប ដែលអាចមានឈ្មោះថា iWatch ។ ពាក្យចចាម​អារ៉ាម​ជាច្រើន ដែលបានធ្វើឲ្យលេចចេញជាបន្តបន្ទាប់ ធ្វើឲ្យគេដឹងពីរចនាគំរូនៃនាឡិកាទំនើបថ្មីនេះ ចេញជាបន្តបន្ទាប់​ពី​ប្រភពផ្សេងៗគ្នា ។


គំរូរចនារបស់អាយវ័ឆ នាឡិការថ្មីរបស់អាប់ផល។ (រូបថត ក្រុមហ៊ុន)

បច្ចេកវិទ្យា - ដោយឡែកកាលពីចុងឆ្នាំ ២០១៣ ដែលទើបកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Nike ដែលជា​ក្រុមហ៊ុន​ល្បី​ល្បាញ ខាងផលិតផលដូចជា សំលៀកបំពាក់ កាបូប មួក និងស្បែកជើងជាដើម បានធ្វើការបញ្ចេញ​នូវនាឡិកា​ទំនើប​ថ្មីដ៏គួរឲ្យទាក់ទាញ ហើយនាឡិកានោះត្រូវបានក្រុមហ៊ុនឲ្យឈ្មោះថា Nike+ FuelBand ។

ជាមួយនឹងភាពស្រស់ស្អាត នៃការរចនានាឡិកា Nike+ FuelBand ពេលនេះប្រភព Designer Todd Hamilton ទើប​តែបានបញ្ចេញនូវគំរូ iWatch ថ្មីរបស់ខ្លួន ដែលយកម៉ូដតាមនាឡិការបស់ក្រុមហ៊ុន Nike និង មានផ្ទាំងកម្មវិធីជា iOS7។ ភាពស្រស់ស្អាតនៃគំរូ iWatch ដែលយើងបានឃើញនៅក្នុងពេលនេះ គឺមានការរចនា Home Button ចំនួន​មួយនៅផ្នែកឆ្វេងដៃ និងមាន Button ចំនួនពីរនៅផ្នែកខាងស្ដាំ សម្រាប់បញ្ជាលើកម្រិតសំឡេង ។

គំរូ iWatch ពេលនេះ គឺជាការចង់បានរបស់ប្រភព Designer Todd Hamilton តែយ៉ាងណាមិញ​ជាមួយ​នឹងភាព​ស្រស់​សង្ហានេះ វាក៏ជាការប្រាថ្នាចង់បាន របស់មនុស្សជាច្រើន ដែលកំពុងទន្ទឹងរង់ចាំផលិតផលថ្មី ពីក្រុមហ៊ុន Apple ផងដែរ។

ដោយឡែក យោងតាមពាក្យចចាមអារ៉ាម ពីប្រភពគេហទំព័ររបស់កូរ៉េខាងត្បូង DDaily កាលពីថ្ងៃមុនបានឲ្យដឹងថា នាឡិកា iWatch របស់ក្រុមហ៊ុន Apple នឹងប្រើនូវបច្ចេកវិទ្យាអេក្រង់ ១.៥២-inch flexible OLED display (អេក្រង់​អាច​បត់បាន) របស់ក្រុមហ៊ុន LG ហើយថា អេក្រង់នេះអាចនឹងចាប់ផ្ដើមដំណើរការផលិត នៅក្នុងត្រីមាសទី៣ ក្នុងឆ្នាំនេះ ជាមួយនឹងចំនួន ២លានបន្ទះ ៕

សូមទស្សនាវីដេអូស្ដីពីគំរូថ្មី នៃអាយវ័ឆនេះដូចតទៅ៖

--------------------------------------
ដោយ​ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...