កម្មវិធី«ផ្ញើរសារដោយផ្ទាល់» របស់ហ្វេសប៊ុក កាន់តែមានរូបភាពសម្បូរបែប
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បណ្តាញទំនាក់ទំនងសង្គមដ៏ធំ ហ្វេសប៊ុក (Facebook) បានធ្វើការកែប្រែប្រភេទកម្មវិធីទំនាក់ទំនងសង្គមដ៏ល្បីរបស់ខ្លួន ដែលមានឈ្មោះថា ហ្វេសប៊ុក ម៉េស៊ីងចឺ (Facebook Messenger) ឬប្រព័ន្ធ «ផ្ញើរសារដោយផ្ទាល់» ឡើងដល់ស៊េរី ២.៤ ហើយ សម្រាប់ប្រភេទទូរស័ព្ទ អាយហ្វូន (iPhone) និងអាយផដ (iPod) របស់ក្រុមហ៊ុន អ័បផល (Apple)។
កម្មវិធី«ផ្ញើរសារដោយផ្ទាល់» នៅលើអាយហ្វូន។
ក្រុមហ៊ុនបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវជំនាន់ថ្មីនេះ កាលពីថ្ងៃច័ន្ទ ទី០៧ ខែឧសភា។ ម៉េស៊ិងចឺ ២.៤ នេះ អាចដំណើរការកាន់តែរលូនជាងមុន បន្ទាប់ពីមានការកែប្រែនូវកំហុសឆ្គងមួយចំនួន នៅលើជំនាន់ចាស់។
ជាមួយនឹងកំណែប្រែមួយចំនួនថ្មីនេះ វារឹតតែផ្តល់ភាពទាក់ទាញ ជាមួយនឹងរូបភាពស្អាតៗ ដែលបង្ហាញពីអារម្មណ៏ និងពាក្យពេចន៏របស់អ្នក ដោយពុំចាំបាច់សរសេរអ្វីច្រើនឡើយ ក្នុងការផ្ញើទៅកាន់មិត្តភក្តិ។ ហើយរូបភាពជាច្រើនទាំងនោះ អ្នកអាចទាញយកបានដោយឥតគិតថ្លៃ។
លក្ខណៈសំខាន់ៗ នៃជំនាន់ថ្មី របស់ «ហ្វេសប៊ុក ម៉េស៊ិងចឺ» នេះរួមមាន៖
ការប្រើប្រាស់រូបភាព
• ដោយគ្រាន់តែយកម្រាមដៃរបស់អ្នក ចុចលើនិមិត្តសញ្ញា ដែលមានក្នុងប្រអប់ជជែកកំសាន្ត (chat) នៅផ្នែកខាងស្តាំ នោះវានឹងបង្ហាញនូវផ្ទាំងរូបភាពជាច្រើនឲ្យអ្នកជ្រើសរើស។
• សំរាប់ការផ្ញើ អ្នកគ្រាន់តែជ្រើសរើសរូបភាពណាមួយ ហើយចុចលើរូបនោះជាការស្រេច។
ការបន្ថែមមុខងារថ្មី
• អ្នកអាចលុបចោលការសន្ទនា នៅក្នុងប្រអប់សាររបស់អ្នកបាន ដោយគ្រាន់តែចុចលើរូបមិត្តភក្តិណាម្នាក់ដែលចង់លុប ហើយអូសលើអេក្រង់ទៅខាងឆ្វេងជាការស្រេច។
• វាអាចកែប្រែនូវកំហុសឆ្គងបាន។
អ្នកអាចទាញយកនូវកម្មវិធី ហ្វេសប៊ុក ម៉េស៊ិងចឺ ២.៤ នេះដោយស៊េរី នៅក្នុង អាភ្លិខេសិន ស្តរ (Application Store) ដែលមានទំហំត្រឹមតែ ១៨.២ ម៉េហ្គាបៃ ប៉ុណ្ណោះ សម្រាប់ដំណើរនៅលើ អាយហ្វូន, អាយផដ និងអាយផេដ (iPad)៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ