ខៀវ កាញារីទ្ធ ធ្លាប់​បបួល ហ៊ុន សែន ដាំ​កញ្ឆា!

លោករដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានទម្លាយព័ត៌មានមួយ ថាលោកធ្លាប់បបួលលោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដាំ​កញ្ឆា​ដើម្បីនាំទៅប្រទេសថៃ។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 10, 2015
  • ប្រធានបទ: គ្រឿងញៀន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើជាការផ្ដល់រូបភាពល្អ ទៅឲ្យលោក ហ៊ុន សែន ដែលជាមេដឹកនាំកំពូល ឬគ្រាន់ជាការនិយាយលេង នៅ​ពេល​​នោះ ដូចដែល​លោក ខៀវ កាញារីទ្ធ ​ធ្លាប់និយាយជាមួយអ្នកប្រើប្រាស់ បណ្ដាញញសង្គមក្នុង​ពេល​កន្លង​មក ឬ​យ៉ាង​​ណា? ប៉ុន្តែ​យ៉ាង​ហោចណាស់ ក៏ជាការទម្លាយព័ត៌មានមួយ នៃការជជែកគ្នា រវាងមេដឹកនាំកម្ពុជា កាល​ពី​​សម័យ​​កុម្មុយនីស ហៅរបប​សាធារណរដ្ឋប្រជាមានិត​កម្ពុជា​នោះដែរ។

នៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោក នាថ្ងៃទី១០ ខែធ្នូនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធិ បានលើកឡើងថា រវាងពីឆ្នាំ១៩៨៧ មកឆ្នាំ១៩៨៨ ពួកលោកដែលជាថ្នាក់ដឹកនាំ ធ្លាប់បានជួបជុំគ្នា ដោយ​​មាន​លក្ខណៈ​ស្និត​ស្នាល ប្រៀបបានជាបងប្អូន។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរៀបរាប់ថា ក្នុង​រយៈ​ពេល​នោះ​ដដែល «លោក ហ៊ុនសែន បានចេញបញ្ជា ហាមការដាំដុះកញ្ឆា ដែលពួកឈ្មួញ ថៃបានមក​ជួល​ខ្មែរ​ដាំ នៅ​តាម​​បណ្តោយ​​ព្រំដែន កម្ពុជា-ថៃ»។

នៅពេលនោះ លោករដ្ឋមន្ត្រីបាននិយាយប្រាប់ ទៅកាន់លោក ហ៊ុន សែន វិញថា៖ «បង! ថៃជួយ​ពួក​​ខ្មែរ​ក្រហម ហេតុនេះយើងដាំកញ្ឆាបញ្ជូន ទៅអោយថៃវិញទៅ» ។ មុននឹងលោក ហ៊ុន សែន បាន​គ្រវី​ក្បាល ហើយ​និយាយ​តប​វិញថា៖ «កុំធ្វើអញ្ចឹង ! រដ្ឋាភិបាលថៃអាក្រក់ តែកញ្ឆាវានឹងពង្វក់ យុវជនថៃ ! កូន​គេ​​កូន​យើង!»។ នេះ​បើ​តាម​សំណេរ នៅលើគណនីហ្វេសប៊ុកដដែលនោះ (រូបភាពផ្តិតពីអេក្រង់ ខាង​ក្រោម)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...