Posts tagged as "poupée sexuelle"

ផ្ទះបន​ពេស្យា​បម្រើសេវា​ដោយ​កូន​ក្រមុំ​ជ័រ បាន​បើក​ទ្វា​នៅ​ប៉ារីស

ផ្ទះបន​ពេស្យា​បម្រើសេវា​ដោយ​កូន​ក្រមុំ​ជ័រ បាន​បើក​ទ្វា​នៅ​ប៉ារីស

ជាលើកទីមួយ ក្នុងប្រទេសបារាំង... ហើយក៏បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើល​មិនតិចដែរ។

សមាជិកក្រុមប្រឹក្សារដ្ឋធានីប៉ារីស ជាច្រើន ជាពិសេសសមាជិក មកពីគណបក្សឆ្វេងនិយមជ្រុល របស់ប្រទេស​បារាំង បានជំទាស់នឹងការបើកទ្វា នៃផ្ទះបនពេស្យា «បែបថ្មី» មួយ ដែលផ្ដល់សេវាកម្មផ្លូវភេទ ដោយតុក្កតា ឬកូនក្រមុំ ធ្វើពីជ័រស៊ីលីកូន (Silicone)។ ផ្ទះបនមួយនេះ បានបើកទ្វា កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងមក ដើម្បីទទួលអតិថិជនរបស់ខ្លួន ក្នុងការចូលទៅនែបនិត្យ ជាមួយនាងៗ ដែលធ្វើពីជ័រស៊ីលីកូន និងដែលមានរូបរាងស្អាតៗ ដូចមនុស្សពិតៗ។

ផ្ទះបននោះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន «Xdolls» ហើយត្រូវបានបើកធ្វើអាជីវកម្ម ក្នុងអាគារដ៏ស្ងាត់កំបាំងមួយ ដែលស្ថិតនៅសង្កាត់ទី១៤ នៃរដ្ឋធានីប៉ារីស។ នៅក្នុងក្រដាសស្នាម សុំការអនុញ្ញាត​ធ្វើអាជីវកម្ម មិនបានបញ្ជាក់ថា ទីនោះគឺជា​«ផ្ទះបន»​ទេ តែគ្រាន់តែ​ជា​«ហាងលេងល្បែង (Game Room)»​មួយប៉ុណ្ណោះ។ 

តុក្កតា​បុរស​«កាមទេព» សម្រាប់​ស្ត្រី

តុក្កតា​បុរស​«កាមទេព» សម្រាប់​ស្ត្រី

បន្ទាប់ពីតុក្កតា«កាមទេព» ជាស្រី ដែលត្រូវបានផលិតឡើង ក្នុងប្រទេសបារាំង តាមការបញ្ជាទិញ របស់អតិថិជន ជា​បុរស​នោះ ឥឡូវនេះក្រុមហ៊ុន Sinthetics នៅក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក បានផលិតតុក្កតា«កាមទេព» ជាបុរស សម្រាប់​មនុស្ស​ស្រី​វិញម្ដង។ តុក្កាត ដែលធ្វើឡើងពីសារជាតិ ស៊ីលីកូន ទាំងនេះ មានរូបរាងដូចជា សុភាពបុរសពិតៗ ដែលនារី​ជា​ច្រើន ក្នុង​លោក​តែងយល់សុបិន្ដ ចង់បានមកនែបនិត្យ។

ការផលិតតុក្កតានេះ មួយចំនួន មានលក្ខណៈជារួចជាស្រេច តែក្រុមហ៊ុនក៏ទទួល ការបញ្ជាទិញពិសេស ទៅតាម​ចំណង់​ចំណូលចិត្ត របស់អតិថិជនដែរ រាប់ទាំងម៉ូដសក់ ពណ៌ភ្នែក ទំហំរាងរៅលិង្គ ឬអវៈយវៈផ្សេងទៀត។

តែដើម្បីធ្វើតុក្កតានេះ មកបំពេញចិត្តរបស់លោកអ្នក បានទាំងស្រុងនោះ លោកអ្នកត្រូវត្រៀមប្រាក យ៉ាងហោចណាស់ ក៏៥ពាន់ដុល្លាដែរ សម្រាប់តុក្កតាមួយ។ ខាងក្រោមនេះ ជារូបភាពមួយចំនួន ពីតុក្កតាបុរស«កាមទេព»៖

កូន​ក្រុមុំ​ជ័រ ឬតុក្កតា​ស្រ្តី​«កាមទេព» សំរាប់​ជន​ឯកោ

កូន​ក្រុមុំ​ជ័រ ឬតុក្កតា​ស្រ្តី​«កាមទេព» សំរាប់​ជន​ឯកោ

រូបសំណាក់ មានរូបរាងប្រហាក់ប្រហែល នឹងមនុស្សស្រីពិតៗ​ ទាំងនេះ ធ្វើចេញពី រូបធាតុ ស៊ីលីកូន ទន់ដូចជាសាច់មនុស្ស ហើយគេអាចផលិត ដោយអាចផ្លាស់ប្ដូរ​ រូបរាង ពណ៌សម្បុរ ... ទៅតាមចំណង់ចំណួលចិត្តរៀងៗខ្លួន របស់ម្ចាស់ប្រុសរបស់វា ។ គំរោងមេដែលគេបានចំណាយ សំរាប់សិក្សានិងបង្កើត រូបសំណាកនេះដំបូង បានចំណាយពេលរហូតដល់ទៅជាង ៦ខែ ។ រូបសំណាកនីមួយៗ មានទំងន់ ពី ៣៥ទៅ៤៥ គីឡូក្រាម មានតំលៃ ពី ៣៥០០ ទៅ ៦០០០ អ៊ឺរ៉ូ ហើយត្រូវចំណាយរយះពេលធ្វើ ដោយដៃ​សុទ្ធ ៣ ទៅ ៧ថ្ងៃ។ ឆ្នាំទៅម៉ិញ សិប្បករបានបញ្ជាក់ថា បានលក់ដាច់រហួតដល់ទៅ ២០០គ្រឿង ជាមួយនឹងអតិថិជន មកពីគ្រប់ទិសទីក្នុងពិភពលោក ។

អានពិស្ដារ


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...