ក្រុមព័ត៌មានសកលដ៏ធំជាងគេ លើហ្វេសប៊ុកនៅកម្ពុជាបាត់ខ្លួន? មូលហេតុ?
នេះជាលើកទីពីរហើយ ដែលក្រុមព័ត៌មានដែលធំជាងគេនៅកម្ពុជា នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) បានបាត់ខ្លួនចេញពីពិភពលោកយើងនេះ។ ក្រុមព័ត៌មានដែលមានឈ្មោះថា ក្រុមព័ត៌មានសកល ត្រូវបានលុបចេញពីបណ្ដាញសង្គមហ្វេសប៊ុក ដោយគ្មានមូលហេតុ បន្ទាប់ពីក្រុមព័ត៌មានសង្គម (Social News) ដែលគ្រប់គ្រង់ដោយអភិបាលតែមួយ ត្រូវបានលប់ចេញដូចគ្នាកាលពី ៣ខែមុនរួចមក។
រូបភាពកាត់ត នៃក្រុមព័ត៌មានសកល នៅលើប្រព័ន្ធដំណើរការនៃហ្វេសប៊ុក។ (រូបភាព MONOROOM.info)
រាជធានីភ្នំពេញ - លោកម៉ៃឃើល រ៉ូធី (Michael Rothy) ដែលជាម្ចាស់និងជាអភិបាលក្រុមនេះ បានថ្លែងត្អូញត្អែរកាលពីថ្ងៃទី១ខែតុលានេះ ថាក្រុមដ៏ធំទីពីររបស់ខ្លួនឈ្មោះថា «ព័ត៌មានសកល/Global News» ត្រូវបានបាត់ខ្លួនពីពិភពគុន [...]