ហ្វេសប៊ុក (Facebook) បាន​ហក់​ចូល​ក្នុង​ផ្សារ​ភាគ​ហ៊ុន

គឺនៅថ្ងៃសុក្រទី១៨ខែឧសភាឆ្នាំ២០១២នេះ ដែលបណ្ដាញគេហទំព័រសង្គមដ៏ល្បីល្បាញ ហ្វេសប៊ុក បានហក់ ប្រលូកចូលក្នុងទីផ្សារភាគហ៊ុន នាទីក្រុងទីក្រុងញ៉ូយក។ ជាការហក់ចូលមួយ យ៉ាងខ្លាំងសម្បើម ទៅក្នុងទីផ្សារភាគ- ហ៊ុនខាងបច្ចេកវិទ្យា ដែលទទួលបាននូវការចាប់អារម្មណ៍ខុសប្លែកពីរាប់សិបដង។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: May 18, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គឺនៅថ្ងៃសុក្រទី១៨ខែឧសភាឆ្នាំ២០១២នេះ ដែលបណ្ដាញគេហទំព័រសង្គមដ៏ល្បីល្បាញ ហ្វេសប៊ុក បានហក់ ប្រលូកចូលក្នុងទីផ្សារភាគហ៊ុន នាទីក្រុងទីក្រុងញ៉ូយក។ ជាការហក់ចូលមួយ យ៉ាងខ្លាំងសម្បើម ទៅក្នុងទីផ្សារភាគ- ហ៊ុនខាងបច្ចេកវិទ្យា ដែលទទួលបាននូវការចាប់អារម្មណ៍ខុសប្លែកពីរាប់សិបដង។

តំលើងតំលៃភាគហ៊ុន

កាលពីថ្ងៃអង្គារមុន ហ្វេសប៊ុក បានតំលើងថ្លៃនៃការដាក់បញ្ចូលដំបូងរបស់ខ្លួន ជាមួយនឹងតំលៃរវាងពី ៣៤ទៅ៣៨ដុល្លា អាមេរិច ក្នុងមួយភាគហ៊ុន ទល់ការកំណត់ថ្លៃមុនហ្នឹង ពី២៨ទៅ៣៥ដុល្លាអាមេរិច។ មកទល់នឹងម៉ោងនេះ ការបញ្ជាទិញ ភាគហ៊ុន បាននឹងកំពុងធ្វើយ៉ាងគំហុក​ និងយ៉ាងហូរហៀរ ច្រើនជាងការដាក់លក់។

ជាតំលៃមួយ មិនធ្លាប់មានពីមុនទេ សំរាប់ក្រុមហ៊ុន បច្ចេកវិទ្យាអាំងទែរណែត

ហ្វេសប៊ុកបានដាក់លក់រហូតដល់ទៅ ៣៣៧ លានភាគហ៊ុន ដែលត្រូវនឹងតំលៃប្រមាណជា ១២កោដដុល្លាអាមេរិច ខុស ប្លែកឆ្ងាយពី ហ្គោហ្គ័ល Google កាលពីឆ្នាំ២០០៤ ដែលដាក់លក់រាល់ភាគហ៊ុនទាំងអស់ មានតំលៃប្រមាណជា ២កោដដុល្លាអាមេរិច ប៉ុណ្ណោះ។

ក្នុងខណៈនេះ បណ្ដាញគេហទំព័រសង្គម ហ្វេសប៊ុក មានអ្នកប្រើបា្រស់ប្រមាណជា ៩០០លាននាក់ ហើយក្រុមហ៊ុននេះ មានតំលៃសរុបច្រើនជាង ១០០កោដដុល្លាអាមេរិច។ តំលៃដ៏ខ្ពស់នេះ បើប្រៀបធៀបទៅក្រុមហ៊ុនធំៗមួយចំនួន វាមាន តំលៃ៖

-  ស្មើរនឹងក្រុមហ៊ុន តូតាល់ Total ឬក្រុមហ៊ុន អាម៉ាហ្សុន Amazon
- ពីរដងខ្ពស់ជាង ក្រុមហ៊ុន អាឆ្ស៍ប៉េ HP
- តែ ពីរដងទាបជាង ក្រុមហ៊ុន ហ្គោហ្គ័ល Google
- ហើយនឹង ប្រាំដងទាបជាង ក្រុមហ៊ុនអ៊ៀផ័ល Apple

ក្ដីសង្ឈឹម របស់អ្នកទិញឬដាក់ទុន តូចៗ

និយាយអោយខ្លី សំរាប់អ្នកទិញដែលមានទំហំតូចៗ មិនសូវជាមានសង្ឃឹមប៉ុន្មានទេ ព្រោះរវាង ពី៨០ទៅ៩០ភាគរយ នៃការ ដាក់បញ្ចូលដំបូង ទៅក្នុងទីផ្សារភាគហ៊ុន ត្រូវបានទុកសំរាប់តែអ្នកវិនិយោគធំៗ ឬធនាគារ ឬអ្នកហ៊ានអោយតំលៃខ្លាំងៗ ប៉ុណ្ណោះ។ នៅសល់ភាគហ៊ុនប៉ុន្មានផ្សេងទៀត គឺសំរាប់តែអ្នកដែលមានប្រាក់ពី ២០០ ០០០ ទៅ ៤០០ ០០អ៊ឺរ៉ូ នៅក្នុង គណនីធនាគារ ហើយធ្លាប់ទិញ និងស្គាល់ទីផ្សារហើយប៉ុណ្ណោះ ដែលអាចមានសំណាងអាចឆកឱកាសបាន។ ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ នៅពេលដែលការដាក់លក់ បានបើកធ្វើជាសាធារណៈកាលពីថ្ងៃសុក្រនេះ នរណាៗក៏អាចឆក់យក សំណាងនេះបានដែរ ដែលតាមមើលទៅ ការសុំទិញមានចំនួនច្រើនយ៉ាងសន្ធឹកសន្ធាប់៕


ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១០ខែឧសភា ឆ្នាំ២០១២
ប្រភពពត៌មាន៖ Reuters
Crédit Photo : sfexaminer.com

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...