ចាប់ខ្លួនសេដ្ឋី ប៉ូឡូស្គី នៅរ៉ូស្សី ក្រោយពីបណ្ដេញចេញពីកម្ពុជា
តុលាការរបស់ប្រទេសរ៉ូស្សី បានសង្ស័យលោក ស៊ែរហ្គៃ ប៉ូឡូស្គី អាយុ៤២ឆ្នាំ ពីបទលួចកិបកេង ប្រាក់រាប់លានដុល្លា នៅក្នុងរឿងអាស្រូវនៃអចលនវត្ថុ តាំងពីច្រើនឆ្នាំ មកហើយ។ តំណាងមួយរូប ពីក្រសួងមហាផ្ទៃរ៉ូស្សី អ្នកស្រី អេឡេណា អាឡិចសៃវ៉ា (Elena Alexeïeva) បានប្រកាស នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «លោក ប៉ូឡូស្គី ត្រូវបានបញ្ជូនខ្លួន មកដល់ប្រទេសរ៉ូស្សី ហើយនឹងត្រូវរងចំណាត់ការ តាមផ្លូវច្បាប់»។
ក្រុមមេធាវីការពារក្ដី ឲ្យមហាសេដ្ឋីរូបនេះ បានធ្វើដំណើរទៅកាន់ព្រលានយន្ដហោះ ប៉ុន្តែពួកគេមិនបានជួបលោក ប៉ូឡូស្គី ទេ។
នៅខែ សីហា ឆ្នាំ២០១៤ តុលាការមួយរបស់ប្រទេសរ៉ូស្សី បានចេញដីកា ឲ្យតាមចាប់ខ្លួនលោក ប៉ូឡូស្គី ដែលជាអ្នកជំនួញដ៏ល្បីម្នាក់ ពីបទបានចូលរួម នៅក្នុងការឆរបោកដ៏ធំមួយ ដែលមានទំហំជាទឹកប្រាក់ ប្រមាណជា ៥,៧ពាន់លានដុល្លា។ ទឹកប្រាក់ទាំងនេះ ប្រមូលបានពីក្រុមអ្នកវិនិយោគទុន ប្រមាណជាង ៨០នាក់ [...]