ប្រកាស​សាល​ក្រម ពី​ករណី​មហា​សេដ្ឋី​រ៉ូស្សី ប៉ូឡូស្គី នៅ​ថ្ងៃ​ទី​១៣ មករា

«ការសង្ស័យរបស់ប៉ូលីស មិនមែនជាបទល្មើសព្រហ្មទណ្ឌទេ។ គាត់ជាអ្នកវិនិយោគ គ្មានអតិថិជនណាម្នាក់​ប្តឹង​ពី​គាត់ ពីបទបោកប្រាស់ទេ។ វិមតិសង្ស័យ មិនមែនប៉ូលីសគេធ្វើទៅ (ធ្វើរបាយការចោទប្រកាន់) គេយកជាការទេ។» នេះជាការលើកឡើងរបស់លោក ប៉ែន ស៊ុនសម័យ មេធាវីការពារមហាសេដ្ឋីជនជាតិរ៉ូស្សី លោក ស៊ែរហ្គៃ ប៉ូឡូស្គី បន្ទាប់ពីសាលាឧទ្ធណ៍បានធ្វើការសាកសួរ និងស៊ើបអង្កេត​ក្នុង​សវនាការជាអសាធារណៈ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: January 09, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ការសង្ស័យរបស់ប៉ូលីស មិនមែនជាបទល្មើសព្រហ្មទណ្ឌទេ។ គាត់ជាអ្នកវិនិយោគ គ្មានអតិថិជនណាម្នាក់​ប្តឹង​ពី​គាត់ ពីបទបោកប្រាស់ទេ។ វិមតិសង្ស័យ មិនមែនប៉ូលីសគេធ្វើទៅ (ធ្វើរបាយការណ៍ចោទប្រកាន់) គេយកជា​ការ​ទេ។» នេះ​ជា​ការលើកឡើងរបស់លោក ប៉ែន ស៊ុនសម័យ មេធាវីការពារមហាសេដ្ឋីជនជាតិរ៉ូស្សី លោក ស៊ែរហ្គៃ ប៉ូឡូស្គី បន្ទាប់​ពី​សាលាឧទ្ធណ៍បានធ្វើការសាកសួរ និងស៊ើបអង្កេត​ក្នុង​សវនាការជាអសាធារណៈ។


មហាសេដ្ឋរ៉ូស្សី ស៊ែរហ្គៃ ប៉ូឡូស្គី នៅពេលចេញពីសាលាឧទ្ទរណ៍ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - លោក សេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ទរណ៍ និងជាប្រធានចៅក្រមប្រឹក្សា បានបើកការស៊ើបសួរ ជាអសាធារណៈ ទៅលើករណីលោក មហាសេដ្ឋរ៉ូស្សី ស៊ែរហ្គៃ ប៉ូឡូស្គី (Sergueï Polonski) អស់រយៈពេលជិតពីរ​ម៉ោង កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ នៅសាលាឧទ្ធរណ៍រាជធានី​ភ្នំពេញ។ ក្រៅពីវត្តមានប្រធានអង្គជំនុំ នៃ​ការស៊ើប​សួររូបនេះ នៅ​មានចៅក្រមប្រឹក្សាចំនួនបួនរូបផ្សេងទៀត មានតំណាងអយ្យការជាអ្នកធ្វើការចោទប្រកាន់ ក្រឡាបញ្ជី​អ្នកកត់ត្រា និងមេធាវីបួនរូបការពារក្តីឲ្យមហាសេដ្ឋីជនជាតិរ៉ូស្សី រូបនេះដែរ។

លោក ប៉ែន ស៊ុនសម័យ មេធាវីការពារមហាសេដ្ឋីជនជាតិរ៉ូស្សី លោក ស៊ែរហ្គៃ ប៉ូឡូស្គី  បានប្រាប់អ្នកសារព័ត៌មានថា កូនក្តីរបស់លោកជាអ្នកវិនិយោគមួយដ៏ធំនៅកម្ពុជា។ លោកបានថ្លែងថា លោកចង់ឲ្យសាលាឧទ្ធណ៍ធ្វើការ​ប្រកាស​​ក្តី​ភ្លាមៗលើកលែងចោទប្រកាន់កូនក្តីលោក តែខាងសាលាឧទ្ធន៍មិនបានប្រកាសភា្លមទេ ដោយលើកថ្ងៃប្រកាសទៅ​ថ្ងៃទី១៣ ខែ មករា ឆ្នាំ២០១៤ខាងមុខវិញ។

ជាមួយនឹងសំនួរនៃអ្នកសារព័ត៌មានចោទសួរថា តើជនជាប់ចោទរូបនោះចង់បន្តររស់នៅកម្ពុជា ឬត្រូវទៅប្រទេស​រ៉ូស្ស៊ី​វិញ? តបទៅនឹងការសួរនៃអ្នកសារព័ត៌មាន មេធាវីក្នុងវ័យចំណាស់រូបនេះបានបញ្ជាក់ថា សវនាការនេះ (វា)​ ជា​រឿង​«អង្គច្បាប់» ដែលក្នុងនាមលោកជាមេធាវីការពារជនជាប់ចោទខាងលើ មិននិយាយរឿងចង់នៅកម្ពុជា ឬមិនចង់​របស់កូនក្តីលោកនោះទេ។ តែវាជាករណី នៃការធ្វើវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះលោក​ក៏នឹងស្នើរសុំមាន​ការ​ស្នាក់នៅជាបន្តរក្នុងប្រទេសកម្ពុជា ទៅស្ថាប័នពាក់ព័ន្ធ ដើម្បីការវិនិយោគថ្មីរបស់ មហាសេដ្ឋីជនជាតិរ៉ូស្សី លោក ស៊ែរហ្គៃ ប៉ូឡូស្គី លើកោះចំនួនប្រាំបីនៅកម្ពុជា។

រឿង "ពាលស៊ីពាល"

ក្នុងដំណើរដើរឆ្ពោះទៅកាន់រថយន្ដរបស់ខ្លូន លោកប៉ែន ស៊ុនសម័យ បានបញ្ជាក់យ៉ាងខ្លីជាចុងក្រោយ​យ៉ាងដូច្នេះ​ថា «ប៉ូលីសទេ មិនមែនតុលាការជាអ្នកចោទនោះទេ។ ជាការចោទប្រកាន់ សង្ស័យ និងការកាច់កុងគ្នាទេ។ និយាយ​ដោយខ្លីរឿង "ពាលស៊ីពាល"។»

អ្នកសារព័ត៌ត៌មាន ក៏មិនអាចសុំការអត្ថាធិបាយភ្លាមៗ ពីលោកអនុប្រធានសាលាឧទ្ទរណ៍ និងជាប្រធានចៅក្រម​ប្រឹក្សា​បើកការស៊ើបសួរ សេង ស៊ីវុត្ថា បានទេ នាព្រឹកនោះ។ តែតាមការបញ្ជាក់របស់លោក ប៉ែន ស៊ុនសម័យ ថា​សវការស៊ើបសួរនាថ្ងៃទី៩ ខែមករានេះ នឹងធ្វើការប្រកាសជាសាធារណៈវិញនាព្រឹកថ្ងៃទី១៣ ខែ មករា ឆ្នាំ២០១៤​ខាងមុខ។ ជាមួយគ្នានេះ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ក៏មិនអាចធ្វើការបញ្ជាក់បន្ថែម ពីមន្រ្តីមានសមត្ថកិច្ចដែល​ពាក់ព័ន្ធ បង្ហាញបន្ថែមក្នុងរឿងនេះបានដែរ។

សូមរម្លឹកថា អ្នកជំនួញខាងអចលនវត្ថុ ជនជាតិរ៉ូស្សីដ៏ល្បីឈ្មោះនេះ ត្រូវបានអាជ្ញាធរខ្មែរធ្វើការឃាត់ខ្លួន ក្នុងក្រុង​មួយក្បែរឆ្នេរសមុទ្រកម្ពុជាកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១២កន្លងមកជាមួយ និងមិត្តភ័ក្រពីររូបផ្សេងទៀត។ ការចាប់​ខ្លួននេះ ដោយបានចោទប្រកាន់ពីបទបង្កអំពើហិង្សាដោយចេតនា បង្ខាំងមនុស្សខុសច្បាប់ គម្រាមប្រើកាំបិត និង​បោះអ្នកស៊ីឈ្នួលលោកក្នុងការដើរកំសាន្ដ ពីលើកាណូតនោះចូលទៅក្នុងទឹកសមុទ្រ។ តែមិត្តភ័ក្រលោកពីរអ្នកនោះ ក៏ត្រូវបានតុលាការដោះលែងអោយរួចខ្លួន ដោយរកមិនឃើញភស្ដុតាង ក្នុងការដាក់បន្ទុក។ ឯលោកមហាសេដ្ឋី​រូប​នេះ បន្ទាប់ពីបានឃុំខ្លួនក្នុងពន្ធនាគារនៃប្រទេសកម្ពុជាបានបីខែមក ទើបមានការដោះលែងវិញនៅថ្ងៃទី៣ ខែមសា ឆ្នាំ២០១៣៕

-----------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៩ មករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...