ក្រមាខែ្មរ​ នៅ​តែ​ជា​និមិត្តរូប​ដ៏​មាន​តម្លៃ

«អំបោសក្នុងកីច្នៃជាក្រមា សំខាន់អស្ចារ្យសំរាប់អ្នកប្រើ ផ្តល់នូវក្តីសុខសព្វមុខសារពើ ខ្លាចតែអ្នកប្រើមិនយល់តំលៃ បើអ្នកចេះប្រើចេះស្គាល់តំលៃ ក្រមាមានន័យប្រពៃពិត ចេះប្រើចេះថែនៅក្បែរជាមិត្ត បើមិនចេះគិតពិតបង់អាសារ ក្រមាល្អស្រល់ស្មោះប្រពៃ ក្រមាមានន័យដូចអ្នកក្រ ក្រមាអ្នកសែ្រខ្មែរកសិករ ក្រមាក្រីក្រតស៊ូជីវិត។» នេះជា​ការ​ដក​ស្រង់ចេញពីឃ្លាឃ្លោកកំណាព្យ របស់អ្នកចំរៀងអាយ៉ៃល្បីឈ្មោះ លោកព្រហ្មម៉ាញ។
Loading...
  • ដោយ: ក. សុខឃៀង
  • កែប្រែចុងក្រោយ: January 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«អំបោះក្នុងកីច្នៃជាក្រមា សំខាន់អស្ចារ្យសំរាប់អ្នកប្រើ ផ្តល់នូវក្តីសុខសព្វមុខសារពើ ខ្លាចតែអ្នកប្រើមិនយល់តំលៃ បើអ្នកចេះប្រើចេះស្គាល់តំលៃ ក្រមាមានន័យប្រពៃពិត ចេះប្រើចេះថែនៅក្បែរជាមិត្ត បើមិនចេះគិតពិតបង់អាសារ ក្រមាល្អស្រល់ស្មោះប្រពៃ ក្រមាមានន័យដូចអ្នកក្រ ក្រមាអ្នកសែ្រខ្មែរកសិករ ក្រមាក្រីក្រតស៊ូជីវិត។» នេះជា​ការ​ដក​ស្រង់ចេញពីឃ្លាឃ្លោកកំណាព្យ របស់អ្នកចំរៀងអាយ៉ៃល្បីឈ្មោះ លោកព្រហ្មម៉ាញ។


ល្ខោន «ស្រុកខ្មែរ នេះហើយខ្ញុំ» បង្ហាញពីតួអង្គកូនខ្មែរកើតនៅក្រៅប្រទេស តែនៅតែពាក់ក្រមាយកមកជូតក្បាល។ (រូបថត MONOROOM.info/ D.KEO)

ជីវិត - ភាគតិចណាស់ដែលមនុស្សមួយចំនួនមិនស្គាល់ក្រមា នៅក្នុងស្រុកខ្មែរ ព្រោះថា ក្រមាជាសំភារៈ និងជា​វត្ថុមួយ សំរាប់ប្រើប្រាស់តាំងពីបុរាណកាលមក ហើយមកដល់បច្ចប្បន្ន ក៏គេនៅតែប្រើ ក្រមានេះដែរ។ ភាគច្រើន​លើសលប់ នៃអ្នកប្រើក្រមាច្រើនតែជា អ្នកស្រែចំការ សង្កាត់មាត់ញក តំបន់ដាច់ស្រយាល ប៉ុន្តែក៍មានអ្នក​ទីក្រុង​មួយចំនួន នៅតែប្រើប្រាស់ក្រមាខែ្មរនេះដដែលដែរ។

មានសំណួរមួយ ដែលមនុស្សច្រើនតែចោទសួរគ្នា ទៅវិញទៅមកថា «តើក្រមាអាចធ្វើអ្វីបានខ្លះ ?» តែជាសំនួរ ដែល​មិនពិបាកក្នុងការឆ្លើយនោះទេ ព្រោះតែក្រមាមានសារៈសំខាន់ អាចប្រើប្រាស់តាំងពីក្បាល រហូតដងខ្លួន ការងារឬ​លែ្បងកំសាន្ត ដូចជាទទូរនៅពេលដើរកាត់ហាលថ្ងៃក្ដៅ យាយៗទៅបុណ្យឬវត្ត ចងពុង (ពេលស្រីងូតទឹក) ពានា ក្រវាត់ចង្កេះ ស្លៀកក្រមាងូតទឹក ជូតខ្លួន មុខ ដៃជើង បក់មូស រុយ កណ្ដាប់ ថ្នក់ដាក់ (ដាក់ ស្លឹកអំពិល ផ្លែឈើ) លេង​ចោលឈូង ជាកន្សែងចងភ្នែក (វាយក្អម) លាក់កនែ្សង ជាដើម។

លោកយាយ ហៀង វួច អាយុ៧៤ ឆ្នាំ ជាកសិករ និងជាជីដូនមួយរូប ដែលរស់នៅភូមិសែ្រតាសុខ ស្រុក​សំរោង ខេត្ត​តាកែវ បានបង្ហាញពីបទពិសោធន៍ នៃការប្រើក្រមាដល់ ទស្សនាវដ្ដីមនោរម្យព័រអាំងហ្វូ ថា គាត់ប្រើក្រមា​តាំងពី​នៅ​វ័យក្រមុំ រហូតដល់មានកូនមានចៅ ព្រោះតែក្រមាស្រាល ទន់ ស្រួលប្រើ និងស្រួលដាក់តាម​ខ្លួនពេលណា​គាត់ចេញ​ទៅណាម្តងៗ។ ហេតុតែស្រលាញ់ក្រមា និងចាត់ទុកជារបស់បណ្តូលចិត្ត គាត់ប្រើក្រមា រហូតដល់រហែក ហើយបើ​ទិញថ្មី ក៍នៅតែទិញក្រមាដែលគាត់ធ្លាប់ប្រើពីមុនដដែល។

ជាការយល់ឃើញរបស់លោក ហង់ សូវៀត ជំនួយការជាន់ខ្ពស់ ផ្នែកពង្រឹងសិទ្ធិអំណាចយុវជន ក្នុងអង្គការកម្មវិធី​អភិវឌ្ឍន៍​ធនធានយុវជន ថាក្រមាជានិមិត្តរូបដ៏មានតម្លៃ និងបានបង្ហាញពីអត្តសញ្ញាណ​នៃជីវភាពរស់នៅរបស់​ប្រជាជនខែ្មរ។ លោកបានបន្តទៀតថា នៅពេលមានការរៀបចំកម្មវិធីយុវជនម្តងៗ លោកតែងតែយកក្រមាមក​តុប​តែងលំអតាមរបង ទ្វារ ឆាក ជាក្បាច់ ជាម៉ូដប្លែកៗ ដើម្បីជាការចាប់អារម្មណ៍សំរាប់ យុវជនដែលចូលរួមនៅ​ក្នុង​កម្មវិធីនោះ។ ហើយលោកក៍តែងតែយកក្រមា ធ្វើជាវត្ថុអនុស្សាវរិយ៍ជូនដល់ភ្ញៀវកត្តិយសទាំងជាតិ និងអន្តរជាតិ​ផងដែរ។

នេះបង្ហាញអោយឃើញថា ក្រមា នៅតែជាវត្ថុដែលពេញនិយម និងមានប្រយោជន៍សំរាប់ប្រជាពលរដ្ឋខែ្មរដដែល បើ​ទោះជាបច្ចុប្បន្នមានអ្នកប្តូរមកប្រើ កន្សែងពោះគោក៍ដោយ។ សព្វថៃ្ងនេះក្រមាខែ្មរ បានទាក់ទាញចំណាប់​អារម្មណ៍​ប្លែក ពីជនជាតិបរទេសមិនតិចទេ ចំពោះសោភ័ណភាព ក្បាច់រចនា ពណ៌ប្លែកៗ ពីគ្នាហើយនៅពេលដែលពួកគេ យកតុបតែងជា សំល្លៀកបំពាក់ ឬ រុំជាកនែ្សងបង់ក ពិតជាស្រល់ស្អាតបែបសាមញ្ញទៀតផង៕

-----------------------------------------------
ដោយ ៖ ក. ស៊ន សុខឃៀង - ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...