រដ្ឋាភិបាល​បង្កើត​ខេត្ត ត្បូងឃ្មុំ ដើម្បី​ងាយ​គ្រប់​គ្រង ឬ​បែង​ចែក​អំណាច?

ខេត្តកំពង់ចាម ជាខេត្តធំទី១១ក្នុងចំណោមខេត្តក្រុងចំនួន២៤ ដែលមានប្រជាជន​ច្រើនរស់នៅ មានចំនួន​រហូត​ដល់​១,៦៨០,៦៩៤នាក់។ នៅថ្ងៃទី០៩ខែមករាឆ្នាំ២០១៤ រដ្ឋាភិបាលកម្ពុជា បានសម្រចចិត្តបំបែកខេត្តដ៏ធំនេះ​ ទៅបង្កើត​ខេត្តថ្មីមួយទៀត មាន​ឈ្មោះថា «ត្បូងឃ្មុំ»​ ដោយបានកាត់​យកចេញពីក្រុង និងស្រុក​មួយ​ចំនូនចេញពីខេត្តកំពង់ចាម ក្រោម​មូលហេតុ​ដើម្បី«ងាយ​ស្រួល​ក្នុងការគ្រប់គ្រង»។ តែមតិមួយចំនួន បានវាយតម្លៃការបំបែកនេះថា ជាការបំបែក ដើម្បី​បែក​ចែកអំណាចគ្នា។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 09, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខេត្តកំពង់ចាម ជាខេត្តធំទី១១ក្នុងចំណោមខេត្តក្រុងចំនួន២៤ ដែលមានប្រជាជន​ច្រើនរស់នៅ មានចំនួន​រហូត​ដល់​១,៦៨០,៦៩៤នាក់។ នៅថ្ងៃទី០៩ខែមករាឆ្នាំ២០១៤ រដ្ឋាភិបាលកម្ពុជា បានសម្រចចិត្តបំបែកខេត្តដ៏ធំនេះ​ ទៅបង្កើត​ខេត្តថ្មីមួយទៀត មាន​ឈ្មោះថា «ត្បូងឃ្មុំ»​ ដោយបានកាត់​យកចេញពីក្រុង និងស្រុក​មួយ​ចំនូនចេញពីខេត្តកំពង់ចាម ក្រោម​មូលហេតុ​ដើម្បី«ងាយ​ស្រួល​ក្នុងការគ្រប់គ្រង»។ តែមតិមួយចំនួន បានវាយតម្លៃលើការបំបែកនេះថា ជា​ការ​បំបែក ដើម្បី​បែក​ចែកអំណាចគ្នា។


ស្រុកត្បូងឃ្មុំ មើលឃើញពីអាកាស ដោយប្រព័ន្ធផ្កាយរណប របស់ហ្គូហ្គ័ល។ (រូបថតផ្ដិតពី maps.google.com)

ប្រព័ន្ធគ្រប់គ្រង់រដ្ឋបាល - យោងតាមព្រះរាជក្រិត្យរបស់ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ចុះ​ព្រះហត្ថលេខា​នៅ​ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៣ បានបញ្ជាក់ថា ខេត្តត្បូងឃ្មុំត្រូវបានបង្កើត ដោយកាត់យកក្រុងចំនួនមួយ ស្រុកចំនួនប្រាំ​មួយចេញពីខេត្តកំពង់ចាមរួមមាន ក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកញញ្ញាក្រែក និងស្រុកមេមត់។ ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលខេត្តត្បូងឃ្មុំនេះ ត្រូវអនុលោមទៅ​តាមច្បាប់​ស្តីពីការគ្រប់គ្រងរដ្ឋធានី ខេត្ត ក្រុង ស្រុក។

ក្នុងបទសម្ភាសន៏មួយ ជាមួយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌល​ពលរដ្ឋ​អភិវឌ្ឍន៍ និងសន្តិភាព បានអោយដឹងថា «ស្រុកខ្មែរការបង្រួមដែនដីនៅថ្នាក់ក្រោមជាតិ កាន់តែតួចទៅៗ។ យើង​ឃើញថាខេត្តនៅកម្ពុជា បានឡើងពី ២៤ ទៅ២៥ខេត្ត ដែលនាំអោយវាកាន់ច្រើន (...) ចុះម៉េចមិនបែងចែកខេត្ត​ដែល​មាន​ចំនួនស្រុកច្រើន ទៅខេត្តដែលមានចំនួនស្រុកតិច។» លោកបានបញ្ជាក់ទៀតថា «ខេត្តខ្លះទៀតចំនួនប្រជាជន មិនបានស្មើនឹងស្រុកមួយនៅស្រុកគេផង។ យើងគួរកំណាត់ថា តើដែនដីប៉ុណ្ណា មនុស្សប៉ុន្មាននាក់ដែល​អាច​កំណត់​ថាជាខេត្តមួយ។»

ការបំបែកខេត្តជាការងាយស្រួលគ្រប់គ្រង ឬជាការបែងចែកអំណាច?

មានមតិមួយចំនួន បានលើកឡើងថាការបំបែកខេត្តនេះ គ្រាន់តែជាការបែងចែកអំណាច និងមតិមួយចំនួនទៀត​លើកឡើងថា ដើម្បីងាយគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ កន្លងមកករណីជុំវិញការបំបែក ខេត្ត ខ័ណ្ឌនេះ មន្រ្តី​រដ្ឋាភិបាលក៏ធ្លាប់បានបញ្ជាក់ដែរថា «ដោយសារការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ មិនបានទាន់ពេលវេលា និងមិនសូវមានប្រសិទ្ធិភាពនោះ ទើបបានធ្វើការសម្រេចចិត្តក្នុងការបង្កើតនូវ ខេត្ត ខណ្ឌថ្មីដើម្បីងាយគ្រប់គ្រង»។

ទាក់ទិនបញ្ហានេះលោកយ៉ង់ គឹមអេង ប្រតិកម្មថា «ចំពោះការពង្រីកខេត្តមួយទៀតហ្នឹង វាហាក់​ដូចជាមិនបាន​ជួយ​អីដល់ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមអោយប្រសើរនោះទេ តែផ្ទុយទៅវិញវាគ្រាន់តែជាការបំបែក​ដើម្បីបែង​ចែក​អំណាចនៅថ្នាក់ខេត្តទៅវិញ»។

បើទោះបីជាវាងាយស្រួល ក្នុងការគ្រប់គ្រង់រដ្ឋបាលថ្នាក់ក្រោមក៏ដោយ តែវានឹងចំណាយថវិការបស់រដ្ឋាភិបាល​មួយ​កំរិតទៀត ដែលការណ៍នេះមន្រ្តីរដ្ឋាភិបាលក៏ធ្លាប់ទទួលស្គាល់ដែរថា «វានឹងមានការបន្ថែម ឬការចំណាយ​នូវ​ថវិការ​ជាតិបន្តិចបន្តួចថែមលើនេះ»។​ ពាក់ព័ន្ធនឹងការចំណាយថវិការនេះ  លោក យ៉ង់ គឹមអេង បានអះអាង​ថា «វានឹង​ធ្វើ​អោយមានការចំណាយថវិការរដ្ឋ ថែមមួយកំរិតទៀត និងការចំណាយផ្សេងទៀត ដែលត្រូវចំណាយ លើ​ការ​សាង​សង់ទីកន្លែង បុគ្គលិក និងថ្លៃរដ្ឋបាលផ្សេងៗ ហើយវាជាការចំណាយឥតប្រយោជន៏ ដែលវាមិនអាចជួយអ្វី ដល់ការ​គ្រប់គ្រងដែនដីថ្នាក់ក្រោមជាតិនោះទេ៕»

-----------------------------------------------
ដោយ ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...