មន្ត្រី​វាំង​ថា កុំ​យក​ព្រះ​រាជា​ឡូក​ឡំ​ក្នុង​នយោបាយ ខណៈ​រាស្ត្រ​ស្លាប់​របួស

អ្នកនយោបាយ បញ្ញវន្ត អង្គការសង្គមស៊ីវិល មួយចំនួន មិនត្រូវយកព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចម៉ែមុនីនាថ សីហនុ មកធ្វើអាជីវកម្មនយោបាយនោះទេ ព្រោះព្រះមហាក្សត្រគឺជាទីសក្ការៈរបស់ជាតិ។ នេះជាការលើកឡើងរបស់ មន្ត្រីព្រះបរមរាជវាំងមួយរូប ហើយចេញផ្សាយនៅក្នុងប្រព័ន្ធសា លោក អ៊ុំ ដារ៉ាវុធ ជាទីប្រឹក្សាព្រះរាជលេខាធិការដ្ឋាន របស់សម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ តាមរយៈប្រព័ន្ធសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ នេះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: January 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកនយោបាយ បញ្ញវន្ត អង្គការសង្គមស៊ីវិល មួយចំនួន មិនត្រូវយកព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេច​ម៉ែ​មុនីនាថ សីហនុ មកធ្វើអាជីវកម្មនយោបាយនោះទេ ព្រោះព្រះមហាក្សត្រគឺជាទីសក្ការៈរបស់ជាតិ។ នេះជាការ​លើក​ឡើងរបស់លោក អ៊ុំ ដារ៉ាវុធ មន្ត្រីព្រះបរមរាជវាំងមួយរូប ហើយចេញផ្សាយនៅក្នុងប្រព័ន្ធសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤។


ព្រះមហាក្សត្រ នរោត្ថម សីហមុនី ត្រូវបានក្រុមអ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជាថ្វាយបង្គុំ។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - ការលើកឡើងរបស់ទីប្រឹក្សាព្រះរាជលេខាធិការដ្ឋាន របស់សម្តេច​ព្រះមហាក្សត្រី មុនីនាថ សីហនុ ដែលមានឈ្មោះថា លោក អ៊ុំ ដារ៉ាវុធ បានឲ្យដឹងថា អ្នកនយោបាយចូលនិវត្តន៍មួយចំនួន និងក្រុមបញ្ញវន្ត​ខ្វះការពិចារណា បានផ្តល់គំនិតធ្វើអោយប៉ះពាល់ដល់ព្រះមហាក្សត្រ និងសម្តេចម៉ែ។ លោក អ៊ុំ ដារ៉ាវុធ បានថ្លែងថា៖ «ព្រះមហាក្សត្រគឺជានិម្មិតរូបនៃឯកភាពជាតិ និរន្តរភាព ស្ថេរភាព នយោបាយ និងបូរណភាពទឹកដី ដូចមានចែង​នៅ​ក្នុងរដ្ឋធម្មនុញ្ញ មាត្រា៨ ដូច្នេះអ្នកនយោបាយត្រូវដោះស្រាយបញ្ហានយោបាយដោយខ្លួនឯង។»

ការព្រមានរបស់ មន្រ្តីព្រះបរមរាជវាំងខាងលើនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយ ការធ្វើប្រតិកម្មខ្លាំងៗ និងជាកម្ររបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលបាន​ចាត់ទុកថាជាការ «ញុះញង់» កាលដែលគណបក្សង្រ្គោះជាតិ អង្គការសង្គមស៊ីវិល ក្រុមបញ្ញវន្ត និងខ្សែរាជវង្សខ្មែរ ទទូចដល់ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ ធ្វើជាអាជ្ញាកណ្តាល ជួយសម្រប​សម្រួល​ដោយឯករាជ្យ ដើម្បីបិទបញ្ចប់វិបត្តនយោបាយដ៏តានតឹងនេះ។

គួររម្លឹកថា បើទោះជារហូតមកដល់ពេលនេះ ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី និង សម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ បន្តរក្សាភាពស្ងៀមស្ងាត់ក៏ដោយ ក៏អង្គការសង្គមស៊ីវិល ក្រុមបញ្ញវន្ត និងខ្សែរាជវង្សខ្មែរ មួយចំនួន នៅតែបន្តទទូចដល់ព្រះអង្គទាំងពីរ ជួយអន្តរាគមន៍បិទបញ្ចប់វិបត្តិនយោបាយ ក្រោយការបោះឆ្នោតដ៏​ចម្រូង​ចម្រាស​នេះដដែល។ ការបន្តទទូចនេះ ដោយសារតែអំពើហិង្សាបានផ្ទុះឡើងខ្លាំង កាលពីដើមខែមករានេះ បណ្តាលឲ្យមាន​អ្នកស្លាប់ រងរបួស និងត្រូវឃាត់ខ្លួនជាបន្តបន្ទាប់ ជាពិសេសដោយសារតែលទ្ធភាពនៃការបែកបាក់ជាតិ អាចនឹងមាន​ទំហំកាន់តែជ្រៅនោះ។

ចំពោះព្រះមហាក្សត្រ សម្រេចព្រះទ័យចូលអន្តរាគន៍ បិទបញ្ចប់វិបត្តិនយោបាយ ឬអត់នោះ ត្រូវបានអ្នកតាមដាន​ស្ថានការនយោបាយកម្ពុជាឯករាជ្យ និងអ្នកច្បាប់ អត្ថាធិប្បាយថា គេមិនត្រូវចាត់ទុកថាជាការ «ញុះញង់ ឬការ​រំលោភបំពានព្រះមហាក្សត្រ»នោះទេ។ ក្រុមអ្នកច្បាប់ បានឆ្លើយតបនឹង មន្ត្រីព្រះបរមរាជវាំងរូបនេះ ថាមិនគួរ​យក​តែចំនុចមួយ នៃរដ្ឋធម្មនុញ្ញមកនិយាយ ហើយធ្វើការបកស្រាយតាមអ្វីដែលខ្លួនចង់បានបែបនេះទេ។

មាត្រា៨ នៃរដ្ឋធម្មនុញ្ញ បានចែងថា «ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និង​និរន្តរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជា​ណាចក្រ​កម្ពុជា ទ្រង់​ជា​អ្នកធានាការគោរព សិទ្ធិ និងសេរីភាព របស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»។

រីឯមាត្រា ៩ នៃរដ្ឋធម្មនុញ្ញដដែល ក៏បានចែងទៀតដែរថា៖«ព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពស់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅ នៃអំណាចសាធារណៈឲ្យមានភាពទៀតទាត់»។

ដូច្នេះបើយោងតាមស្ថានការណ៍នយោបាយសព្វថ្ងៃ និងមានការបង្ក្រាប់បាញ់បោះ មានរាស្ត្រ«ស្លាប់ និងរបួស» ហើយ​កំពុងបន្តមានការចាប់ចងជាលំដាប់នេះ តើព្រះមហាក្សត្រ ត្រូវគង់នៅស្ងៀម មិនយកព្រះទ័យខ្វល់​នឹង​មាត្រា​ទាំង​ពីរ​ខាងលើ ហើយមិនយាងចូលឈឺឆ្អាល បញ្ហារបស់រាស្ត្ររបស់ព្រះអង្គ ឬយ៉ាងណា?

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...