ខេង ទីតូ៖ កង​រាជ​អាវុធ​ហត្ថ​ប្រកាន់​ជំហ​រ​ឯករាជ្យ និង​គ្មាន​នយោបាយ

«រឿងនយោបាយ ជារឿងរបស់អ្នកនយោបាយ។ រឿងកងរាជអាវុធហត្ថ គឺសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាព ការងារសង្រ្គោះទូទៅ។» នេះការថ្លែងអះអាងរបស់មន្ត្រីអ្នកនាំពាក្យកងរាជអាវុធកម្ពុជា ដើម្បីឆ្លើយតបទៅ​នឹងការព្រួយបារម្ភទាក់ទងប្រតិបត្តិការបង្ក្រាបណាមួយ ពីសំណាក់កងកម្លាំងរបស់អាជ្ញាធរ ទៅលើបាតុករអហិង្សា​របស់​គណបក្សប្រឆាំង។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«រឿងនយោបាយ ជារឿងរបស់អ្នកនយោបាយ។ រឿងកងរាជអាវុធហត្ថ គឺសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាព ការងារសង្រ្គោះទូទៅ។» នេះការថ្លែងអះអាងរបស់មន្ត្រីអ្នកនាំពាក្យកងរាជអាវុធកម្ពុជា ដើម្បីឆ្លើយតបទៅ​នឹងការព្រួយបារម្ភទាក់ទងប្រតិបត្តិការបង្ក្រាបណាមួយ ពីសំណាក់កងកម្លាំងរបស់អាជ្ញាធរ ទៅលើបាតុករអហិង្សា​របស់​គណបក្សប្រឆាំង។


ពលរដ្ឋរួបនេះ កំពុងរត់គេចពីការវាយដុំច្រំធាក់ របស់កងកម្លាំង កាលពីការបង្ក្រាបបាតុកម្មកម្មកររោងចក្រ អេស អ៊ិល​ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។ (រូបថត AP)

បាតុកម្ម - លទ្ធភាពនៃការប៉ះទង្គិចគ្នា រវាងកងកម្លាំងបង្រ្កាបបាតុកម្ម និងក្រុមបាតុករដែលបានចូលរួមជាមួយ​មហា​បាតុកម្ម​អហិង្សា របស់គណបក្សសង្រ្គោះជាតិ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ត្រូវបានមជ្ឈដ្ឋាន​ទូទៅ​បន្ត​មាន​ការព្រួយបារម្ភ ដរាបណាសភាពការណ៍នៅបន្តភាពតានតឹងរបស់ខ្លួន ដូចសព្វថ្ងៃនេះ។ នៅក្នុងរយៈពេល​ដ៏​ប្រទាញប្រទង់នេះ កងរាជអាវុធហត្ថបានអះអាងថា ស្ថាប័នខ្លួនបំពេញ​កាតព្វកិច្ច​តាម​​​ច្បាប់ និងបទបញ្ជា ហើយថា​ ខ្លួនជាស្ថាប័នឯករាជ្យ​ដោយមិនមានជាប់ពាក់ព័ន្ធ​ ក្នុងរឿង​នយោបាយ​នោះទេ។

អ្នកនាំពាក្យកងរាជអាវុធហត្ថកម្ពុជាលោក ខេង ទីតូ ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ​នៅថ្ងៃ​ទី២៤ ខែធ្នូ ឆ្នាំ២០១៣ បានពន្យល់ថា ក្នុងដំណាក់កាលក្រោយការបោះឆ្នោត បើទោះជាមានមហាបាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិបន្តធ្វើជាបន្តបន្ទាប់ និងមានទំហំកាន់តែធំក៏ដោយ ក៏កងរាជអាវុធហត្ថមានការអត់ធ្មត់ ក្នុងការថែរក្សសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយប្រកាន់ភា្ជប់នូវគោលការណ៍ច្បាប់ និងគោរពបទបញ្ជា​របស់​រដ្ឋាភិបាល។

លោក ខេង ទីតូ បញ្ជាក់ថា៖ «កងរាជអាវុធហត្ថគ្នានអ្វីក្រៅ ពីការអនុវត្តតាមបទបញ្ជា តាមច្បាប់ និងភារកិច្ចខ្លួន រីឯ​រឿងនយោបាយ ជារឿងរបស់អ្នកនយោបាយ។ រឿងកងរាជអាវុធហត្ថ គឺសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាព ការងារសង្រ្គោះទូទៅ (...)។ យើងគឺកងកម្លាំងឯករាជ្យ មិនអនុវត្តតាមការបង្ខំ ឬការគម្រាមរបស់បុគ្គល ឬ​គណបក្សនយោបាយណាមួយទេ។»

ជុំវិញបញ្ហានេះ បើទោះជាអ្នកនាំពាក្យកងរាជអាវុធហត្ថរូបនេះ បានបញ្ជាក់ពីភាពឯករាជ្យរបស់ស្ថាប័នខ្លួនក្តី ក៏ជា​ទូទៅស្ថាប័ននៅកម្ពុជាមួយចំនួន ដែលត្រូវបំពេញកាតព្វកិច្ចដោយឯករាជ្យ រួមមាន តុលាការ គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត កងកម្លាំងប្រដាប់អាវុធជាដើម តែងត្រូវបានអង្គការសង្គមស៊ីវិល និងគណបក្សជំទាស់រិះគន់ និង​វាយតម្លៃថាមិនមានភាពឯករាជ្យទេ ព្រោះបំពេញកាតព្វកិច្ចមាននិន្នាការ ឬគ្រាន់ជាឧបករណ៍របស់​គណបក្ស​ប្រជាជន​កម្ពុជាដែលជាគណបក្សគ្រប់គ្រងអំណាច យកមក«ទប់ជើងគ្រែ»អំណាចរបស់ខ្លួនប៉ុណ្ណោះ។

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...